មកជួបជាមួយរឿងញ៉ាំរឿងធំទៀតហើយ ដោយថ្ងៃនេះមានរបស់ធំៗមានជាតិមកបង្ហាញជូនប្រិយមិត្តទាំងអស់គ្នាទស្សនា ។ កុំឆ្ងល់អីដែលធំៗនោះគឺជា «មឹកតេងម៉ូ» ដែលទើបមានវត្តមាននិងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងពេលថ្មីៗនេះ ។ ទាំងសោភ័ណ្ឌភាពដ៏គួរឲ្យទាក់ទាញនិងរសជាតិឈ្ងុយឆ្ងាញ់ជក់មាត់បំភ្លេចមិនបាន ។

មានអ្នកបានសាកនៅ? ដូចជាមានច្រើនម៉ូតច្រើនម៉ាកណាស់ មានឈុតមេម៉ាយកូនមួយ ឈុតគ្រួសារ និងឈុតកំលោះអត់លិឍ😋 ប្លែកទាំងឈ្មោះ ទាំងទំនងគួរឲ្យចង់ញ៉ាំតែម្តង ។ ភាពខុសគ្នាត្រង់ថាឈុតនីមួយៗមានតាមប្រភេទមឹក ដោយមានមឹកតូច មឹកធំ មឹកក្រមុំ មឹកមេម៉ាយ អីអ៊ីចឹងទៅ ។ ប៉ុន្តែរសជាតិញាក់សាច់តែម្ដងពេលជ្រលក់ទឹកជ្រលក់ទឹកជ្រលក់ពិសេសរបស់គេ ។



មានទីតាំងនៅផ្លូវលេខ164កែង139 នៅក្រោយសាលាសុវណ្ណភូមិសាខាបាក់ទូកចាស់ ។ ក៏អាចទាក់ទងទៅហាងបានដែរតាមរយ:លេខទូរស័ព្ទ៖ 096 8888 001


