Ad
Ad
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ហាងកាហ្វេ “ណ” សាខាបឹងកេងកង ជាហាងមានការគាំទ្រនិងពេញនិយមខ្លាំងសម្រាប់អ្នករស់នៅប្លុកកតំបន់បឹងកេងកងនេះ ដោយហេតុមិនត្រឹមតែដូចការរៀបរាប់ខាងលើ ប៉ុន្តែក៏គួបផ្សំជាមួយនឹង ភេសជ្ជ:ពិសេសៗដ៏មានរសជាតិ ។ ប្រាប់ខ្លះចុះ មាន Ice Coconut Latte ជាកាហ្វេមានផ្សំជាមួយ ស្ករត្នោត ខ្នុរ មៀន និងខ្ទិះដូង ត្រជាក់ដល់បេះដូងនឹកឃើញអានុស្សាវរីយ៍ ព្រោះសុទ្ធជាគ្រឿងផ្សំរបស់ខ្មែរយើង ។ មួយទៀត Ice NOIR Latte ពិសេសត្រង់មានក្លិនឈ្ងុយ ហើយវាយនភាពមើលទៅទន់ម៉ដ្ឋល្អយ៉ាងទំនង ។

By

ហាងកាហ្វេជាច្រើននៅក្នុងទីក្រុងភ្នំពេញសព្វថ្ងៃ ក្នុងនោះប្រហែលជាមានអ្នកខ្លះចូលចិត្តទៅហាងបែបស៊ីវីល័យ មានមនុស្សច្រើនអ៊ូអរ ខ្លះទៀតក៏រកកន្លែងមានធម្មជាតិច្រើនខ្យល់បក់វ៉ូៗបែបស្រស់ស្រាយ ចំណែកខ្លះទៀតវិញក៏ចូលចិត្តកន្លែងមានភាពស្ងប់ស្ងាត់មានស្ដាប់តន្រ្តីបែបលន្លង់លន្លោចបទពីដើមបទបុរាណអីចឹង ។ បើអ្នកជាមនុស្សចូលចិត្តបរិបទមានផាសុខភាព បែបផែនបុរាណ និង តន្ត្រីជំនាន់ទសវត្សរ៍60អី ហាងកាហ្វេថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នា ។ 

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ថ្ងៃនេះរឿងញ៉ាំរឿងធំសូមណែនាំ ហាងកាហ្វេមួយដែលមានការតុបតែស៊ីវីល័យ ប៉ុន្តែអមមកជាមួយសិល្ប:បុរាណផ្សាភ្ជាប់មកជាមួយគ្នា ។ បរិយាកាលវិញ គឺបែបអ្នកធ្វើការគេទៅអង្គុយបំពេញការងារពិភាក្សាគ្នាញ៉ាំកាហ្វេអីចឹង អ្នកខ្លះក៏ទៅរៀនអនឡាញ ព្រោះតន្ត្រីមិនលឺពេក រងំតិចៗបែបកំដរបរិយាកាស ។ ពិសេសត្រង់ថាមានចម្រៀងទសវត្សរ៍60 បទពីដើមៗពិរោះៗ ដែលអាចនិយាយថាជាហាងកាហ្វេបែបពីដើមតែការរចនាមានភាពស៊ីវីល័យតាមសម័យកាលថ្មីនេះ ។ 

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

ហាងកាហ្វេ “ណ” សាខាបឹងកេងកង ជាហាងមានការគាំទ្រនិងពេញនិយមខ្លាំងសម្រាប់អ្នករស់នៅប្លុកកតំបន់បឹងកេងកងនេះ ដោយហេតុមិនត្រឹមតែដូចការរៀបរាប់ខាងលើ ប៉ុន្តែក៏គួបផ្សំជាមួយនឹង ភេសជ្ជ:ពិសេសៗដ៏មានរសជាតិ ។ ប្រាប់ខ្លះចុះ មាន Ice Coconut Latte ជាកាហ្វេមានផ្សំជាមួយ ស្ករត្នោត ខ្នុរ មៀន និងខ្ទិះដូង ត្រជាក់ដល់បេះដូងនឹកឃើញអានុស្សាវរីយ៍ ព្រោះសុទ្ធជាគ្រឿងផ្សំរបស់ខ្មែរយើង ។ មួយទៀត Ice NOIR Latte ពិសេសត្រង់មានក្លិនឈ្ងុយ ហើយវាយនភាពមើលទៅទន់ម៉ដ្ឋល្អយ៉ាងទំនង ។

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

មិនត្រឹមតែប៉ុណ្ណោះនៅ “ណ” កាហ្វេបឹងកេងកងក៏មានអាហារសម្រាប់គ្រប់គ្នាផងដែរ ជាមួយរសជាតិញ៉ាំជក់មាត់ ញ៉ាំហើយមិនផ្លាត់មាត់សរសើថាឆ្ងាញ់ទើបចំឡែក ។ ក្នុងនោះដែលពិសេសៗមាន មីខគោគោក ដែលមានសសៃមីធ្វើដោយខ្លួន​ឯងពីម្សៅមីលាយជាមួយពងមាន់ ពិសេសត្រង់មានបន្លែអមជួយលើករសជាតិនិងខ្ទឹមក្រហមបំពង ។ មួយមុខទៀតដែលមានការកុម្ម៉ង់ច្រើនដែរនោះគឺ បាយឆាកាពិ ហើយមូលហេតុដែលឆ្ងាញ់ដាច់គេនោះគឺថាកាពិគេគឺធ្វើដោយខ្លួនឯងមានរូបមន្តពិសេសតែម្ដង ។ ចុងក្រោយមួយមុខទៀតគឺ មានតាំងពីក្រពះ ត្រចៀក និងអន្ដាត ទាយមើលជាអ្វី? គឺបាយផាកឡូវជាមួយពងទាខ ហើយពេលញ៉ាំកុំភ្លេចត្រូវច្របល់ឲ្យសព្វសិនសឹមញ៉ាំដឹងនៅ? ព្រោះបែបនេះទើបចូលជាតិឆ្ងាញ់ល្អ ហើយកុំភ័យគេមិនឲ្យពិបាកទេ ដាក់ឲ្យគ្នាយើងសុទ្ធតែចានគោមតែម្ដង ។

បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង
បរិយាកាសល្អ ការតុបតែងលម្អហាងប្លែកភ្នែក អាហារភេសជ្ជ:ក៏មានជម្រើសច្រើន នៅហាងកាហ្វេ “ណ” បឹងកេងកង

អានមួយពាន់ដង មិនស្មើបានទៅញ៉ាំម្ដងទេ អ៊ីចឹងចាំទៅសាកទាំងអស់គ្នាទៅណា!

នេះផែនទីហាង៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត