រឿងញ៉ាំរឿងធំមកទៀតហើយអ្នកទាំងអស់គ្នា ជាមួយម្ហូបថ្មីមួយមុខទៀតហើយ ដែលគ្នាយើងបានមើលប្លែកភ្នែក បើបានញ៉ាំគឺប្លែកមាត់ ។ លើកនេះចង់លើកយកអាហារដែលអាចធ្វើញ៉ាំនៅផ្ទះបានរួចមួយពេល បើធ្វើច្រើនគឺរួចមួយគ្រួសារតែម្ដង ។ ឈ្មោះគេគឺ “តុមយ៊ាំក្រាលពង” ដែលជាបាយឆារសជាតិតុមយ៉ាំ ។ ឆ្ញាញ់ខ្លាំងធានាហ្មង គ្រាន់តែរាងហឹរបន្តិច បើអ្នកមិនចេះហឹរអាចសារេដាក់ម្ទេសតែបន្តិចអីតាមហ្នឹងអ៊ីចឹងទៅ ។ និយាយរឿងគ្រឿងផ្សំគឺងាយៗទៀតហើយ មិនបាច់ទៅទិញណាឆ្ងាយឬដើររកនាំលំបាកនោះទេ ។ ទាំងអស់គ្នាអាចរកទិញបានតាម shop ក្នុង foodpanda បាន ។ ដោយពិសេសនោះគឺសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ “EATERY” ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% (ត្រឹម $4.5) ។
តោះមកដឹងគ្រឿងផ្សំ៖
– ប្រេងឆា ១ស្លាបព្រា
– ម្ទេសឆា ១ស្លាបព្រា
– គល់ស្លឹកគ្រៃ
– ស្លឹកក្រូចសើច ២ ៣ សន្លឹក
– រំដេង កន្លះមើម
– បង្គា ៥គ្រាប់ មឹក ១ឬ២ក្បាល តាមទំហំ
– ទឹកដោះគោស្រស់ ៤០មល
– ផ្សិតចំបើង ៣ ៤
– ដុំស៊ុបតុងយ៉ាំ ២ ដុំតូច
– ម្ទេស ៤ ១០គ្រាប់
– បាយស
– ជីរណា ហាន់ល្អិតៗ
– ពង ៣ គ្រាប់
ឥឡូវដល់វគ្គរៀនធ្វើវិញម្ដង៖
– ប្រេងឆា ១ស្លាបព្រា, ម្ទេសឆា ១ស្លាបព្រា ឆាឲ្យឆ្ងុយបន្តិច ចាំដាក់គល់ស្លឹកគ្រៃហាន់ហើយ ស្លឹកក្រូចសើច និងរំដេងហាន់ហើយចូល
– ដាក់មឹកនិងបង្គាចូលឆា រហូតដល់សាច់ឆ្អិនរាងប្រែពណ៍សឹមចាក់ទឹកដោះគោចូល ៤០មល
– ឆាមួយសន្ទុះទៀតហើយដាក់ផ្សិតសំបើងចូល និងបង់ដុំស៊ុបចូល ២ដុំតូចកូរឲ្យរលាយសព្វ
– ទុកឲ្យពុះមួយភ្លេត ដាក់ម្ទេសចូល ទុកមួយភ្លេតទៀតហើយបានដាក់បាយ ១ ឬ ២ចានចូលឆា
– កូរបាយសព្វ ឆារាងស្ងួតបាយតិចហើយដាក់ស្លឹកជីររណាហាន់ហើយចូល រួចឆាបន្តដល់ស្ងួតបាយល្អជាការស្រេច
– គោះពង ៣គ្រាប់ ជាមួយទឹកដោះគោស្រស់ប្រហែល ៣ស្លាបព្រា វាយឲ្យសព្វ ត្រងយកកាកៗចេញ
ចៀនពងរួចដាក់ជាមួយបាយជាការស្រេច