សាច់រហូតពេក ក៏មិនល្អសម្រាប់សុខភាពដែរ បែបត្រូវគិតរកទៅញ៉ាំអ្វីផ្សេងវិញហើយ ។ អ៊ីចឹងថ្ងៃនេះ រឿងញ៉ាំរឿងធំ ចង់ណែនាំគ្រប់គ្នាទៅស្គាល់ហាងស៊ុបមួយកន្លែងដែលគេបានបើកទទួលភ្ញៀវឲ្យចូលញ៉ាំវិញជាធម្មតាហើយ ។ រឿងញ៉ាំរឿងធំ ណែនាំហើយច្បាស់ជារសជាតិមិនធម្មតាទេ ធានាជូនថាគ្នាយើងទៅសាកម្ដង ច្បាស់ជាចង់ទៅញ៉ាំម្ដងហើយម្ដងទៀត ជាក់ជាមិនខាន ។
Waku Waku Shabu Shabu មានទីតាំងស្ថិតនៅលើផ្លូវ 51 កែង 310 សង្កាត់បឹងកេងកង ១ ។ អ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ផាសុខភាព ជាមួយនឹង Vibe ហាងបែបលក្ខណ:គ្រួសារ ដែលមានការតុបតែងដែលមានភាពទាន់សម័យ ពិសេសប្លែកភ្នែកដោយគ្រប់គ្នានឹងឃើញពណ៌លឿងនៅគ្រប់ទីកន្លែងនៃហាងតែម្ដង ។ សេវាកម្មក៏ល្អ ផ្ដល់ឲ្យអ្នកទាំងអស់គ្នានូវភាពកក់ក្ដៅ និងរីករាយទទួលទានស៊ុបក្ដៅៗ ។
និយាយពីប្រភេទស៊ុបវិញ Waku Waku បាននាំមកជូនអ្នកទាំងអស់គ្នានូវស៊ុប 4 ប្រភេទដែលជាជម្រើសរសជាតិពិសេសៗបំផុត និងទឹកជ្រលក់ពិសេសប្រចាំហាង (signature sauce) ចំនួនពីររសជាតិ ។ គ្រប់គ្នាអាចរើសបានតាមចំណូលចិត្តរបស់ខ្លួន ។ ក្នុងនោះប្រភេទស៊ុបដែលលក់ដាច់ជាងគេប្រចាំហាងគឺ តុងយ៉ាំ និង ស៊ុបទឹកដោះគោ ជាមួយសាច់គោសំឡី សាច់គោជាមួយឈីស និងប្រហិតបង្គាស្រស់ ។ ចំណុចពិសេសគឺថាគ្រប់យ៉ាងត្រូវបានធ្វើដោយហាងផ្ទាល់ មិនមានការនាំចូលពីក្រៅនោះទេ ។ ដែលធានាឲ្យបាននូវ អនាម័យខ្ពស់សម្រាប់ទទួលទាន់ស៊ុបរបស់ វ៉ាគុវ៉ាគុ ។ បើគ្រប់គ្នាចង់សាក អាចទៅញ៉ាំដល់ហាងផ្ទាល់ក៏បាន អាចខ្ចប់ក៏បាន ឬក៏កម្ម៉ង់ដឹកដល់ផ្ទះក៏បានទៀត មានម៉ាកំផ្លេរចឹងហ្មង ។ បញ្ជាក់! ហាងគឺបើកដំណើរការពីម៉ោង 11:00 ព្រឹកដល់ 09:30 យប់ ។
ផែនទី៖