
ទំនេរពេកមកបង្ហាញម្ហូបចិន ឱ្យគ្នាយើងទស្សនាហើយ ចង់រៀនចម្អិនតាមមួយមើល៎ ។ ឈ្ងុយក៏ឈ្ងុយ ឆ្ងាញ់ក៏ឆ្ងាញ់ ស្រួយខ្ញោកៗ ពិសេសជ្រលក់ទឹកត្រីផ្អែម ឬ ទឹកស៊ីអ៊ីវទៀតគឺកាន់តែបង្កើននូវរសជាតិ ។ ញ៉ាំមួយហើយ ចង់ញ៉ាំមួយទៀត មិនជឿទស្សនាវីដេអូទាំងអស់គ្នាបានដឹងថាទំនងយ៉ាងណា ។ ហើយសម្រាប់អតិថិជនថ្មី កុំភ្លេចប្រើកូដ EATERY2 ដើម្បីទទួលបានការបញ្ចុះតម្លៃ 2$ សម្រាប់អតិថិជនថ្មី កុម្ម៉ង់ចាប់ពី 8$ ពី pandamart និង ហាងទំនិញ foodpanda ។
ទស្សនាវីដេអូចម្អិន កុលាបគាវ ទាំងអស់គ្នា៖
ខាងក្រោមនេះជាគ្រឿងផ្សំ ៖
– សំបកគាវ : 1 pack
– សាច់ជ្រូក : ½ kg
– ម្សៅឆា : 1 spn
– ម្រេច : 1 spn
– អំបិល : ½ spn
– ស្ករ : ½ spn
– ប៊ីចេង
– ស្លឹកខ្ទឹម
– ប្រេងឆា
– ទឹកម្ទេស

វិធីចម្អិន ៖
– យកសាច់ជ្រូកចិញ្រ្ចាំឲ្យម៉ត់
– ដាក់ម្សៅឆា អំបិល ស្ករ ប៊ីចេង និង ស្លឹកខ្ទឹម ចូល រួចច្របល់ចូលគ្នាឲ្យសប់ជាមួយសាច់ជ្រូក ធ្វើជាស្នូល
– បន្ទាប់មកយកស្នូល មកខ្ចប់ជាមួយសំបកគាវ និង រៀបចំសំបកគាវជារាងផ្កាកុលាប
– ដាក់ប្រេងចូលខ្ទះទុកអោយក្ដៅ
– យកគាវទៅបំពងជាការស្រេច