Ad
Ad
ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

ទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏ ហាងដែលសង់បែបសម័យទំនើបៗទេ គឺភាគច្រើនគឺសំណង់អគារបុរាណ ពណ៌លឿង និងព្រះវិហារបែបចិន។

By
ទីក្រុង​គោម​ដែល​អូន​ប្រាថ្នា

សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍​ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។

DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ​ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏ ហាងដែលសង់បែបសម័យទំនើបៗទេ គឺភាគច្រើនគឺសំណង់អគារបុរាណ ពណ៌លឿង និងព្រះវិហារបែបចិន។

មធ្យោបាយធ្វើដំណើរដែលសាកសមបំផុតសម្រាប់ទេសចរដែលចូលចិត្តការលំហែបែបសាមញ្ញ គឺការជួលម៉ូតូជិះពីក្រុងដាណាង (ពីហូជីមិញទៅក្រុងដាណាងអ្នកអាចជិះរថយន្ត រថភ្លើង​ ឬលឿនបំផុតដោយការជិះយន្តហោះ) ដែលរវាងក្រុងទាំងពីរនេះចំណាយពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរគឺការជិះតាមមាត់សមុទ្រជាមួយខ្យល់អាកាសល្អ និងត្រជាក់រហឹម។ តែប្រសិនបើមិនចេះជិះម៉ូតូក៏មិនជាបញ្ហាដែរ ឡានក្រុងទៅមករវាងដាណាង និងហួយអាន មានទៅមកសឹងគ្រប់ម៉ោង។

មកដល់ក្រុងបុរាណនេះក្រៅពីប្លែកភ្នែកជាមួយនឹងគោមចម្រុះពណ៌ អគារបុរាណបែបចិន និងជប៉ុន តាមផ្លូវអ្នកនឹងសប្បាយនឹងការទទួលទានដោយព្រោះថាទីនោះសំបូរទៅដោយម្ហូបចំណីតាមផ្លូវដែលប្រជាជនក្នុងស្រុកនោះលក់មុខផ្ទះ​ ឬដាក់លក់តាមកង់ ម៉ូតូ ក្រៅពីនោះតាមផ្ទះភាគច្រើនគឺជាហាងកាត់ដេរ និងលក់សំលៀកបំពាក់ ព្រមជាមួយនឹងវត្ថុអនុស្សាវរីយ៍ដ៏គួរឲ្យទាក់ទាញ។

អ្វីដែលទេសចរដ៏ច្រើនសន្ធឹក មិនដែលខកខានគឺការដើរទស្សនាតាមប្លុកផ្ទះបុរាណ ជាមួយនឹងគោមទាំងអស់បំភ្លឺនាពេលរាត្រី ជាមួយនឹងអារម្មណ៍អន្លង់អន្លោច រូម៉េនទិច ពេលទទួលទានអាហារនៅភោជនីយដ្ឋានតាមមាត់ច្រាំងទន្លេ។

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត