Ad
Ad
ទាំងស្រៀវ ទាំងរំភើប ៣៦០ដឺក្រេ ៨៥ម៉ែត្រពីដី ជាមួយទេសភាពកម្រនៃក្រុងសៀមរាប លើកន្រ្តកយក្ស Angkor Eye

ទាំងស្រៀវ ទាំងរំភើប ៣៦០ដឺក្រេ ៨៥ម៉ែត្រពីដី ជាមួយទេសភាពកម្រនៃក្រុងសៀមរាប លើកន្រ្តកយក្ស Angkor Eye

កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ ជនជាតិខ្មែរ តម្លៃ ២.៥$ បរទេស តម្លៃ ៥$ និងក្មេងទូទៅក្រោម៣ឆ្នាំអាចចូលលេងដោយឥតគិតថ្លៃ ដែលក្នុងការជិះមួយជុំគឺមានរយៈពេល ១៨នាទី ។

By

ប្រសិនបើនិយាយពីទឹកដីនៃក្រុងបុរាណខេត្តសៀមរាប ច្បាស់ជាមានមនុស្សជាច្រើននឹកឃើញដល់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាជាច្រើនទៀតដែលបានលាក់ខ្លួនកំពុងរង់ចាំភ្ញៀវទេសចរណ៍មកពីជិតឆ្ងាយទៅទស្សនា។ តែបើទៅសៀមរាបញយដងបន្តិច ទេសចរប្រាកដណាស់ថានឹងសួរថា ក្រៅពីប្រាសាទ សៀមរាប មានអ្វីផ្សេងទៀតដែលគួរឲ្យទាក់ទាញ និងគួរឲ្យចង់ទស្សនា។ ដោយឡែក​ថ្មីៗនេះ ទីក្រុងសៀមរាបក៏បានដាក់ដំណើរការកន្ត្រកវិលយក្សដែលគេហៅថា Angkor Eye ដែលជាបទពិសោធន៍កម្សាន្តថ្មីមួយបែប ទាំងស្រៀវ ទាំងរំភើបប្រសិនបានជិះលេងកម្សាន្ត។

ទាំងស្រៀវ ទាំងរំភើប ៣៦០ដឺក្រេ ៨៥ម៉ែត្រពីដី ជាមួយទេសភាពកម្រនៃក្រុងសៀមរាប លើកន្រ្តកយក្ស Angkor Eye

កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៥$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ ជនជាតិខ្មែរ តម្លៃ ២.៥$ បរទេស តម្លៃ ៥$ និងក្មេងទូទៅក្រោម៣ឆ្នាំអាចចូលលេងដោយឥតគិតថ្លៃ ដែលក្នុងការជិះមួយជុំគឺមានរយៈពេល ១៨នាទី ។

សម្រាប់កន្ត្រកយក្ស Angkor Eye មានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ដែលនៅជាប់និងភូមិវប្បធម៌។
ប្រសិនបើចង់ទស្សនាឲ្យកាន់តែស្អាតទៀតនោះ ភ្ញៀវទេសចរអាចជិះបាននៅចន្លោះម៉ោង ៥ ទៅ ៦ល្ងាច ដែលជាវេលាដែលអាចទស្សនាថ្ងៃលិច ជាមួយនិងទេសភាពពីក្រុងរហូតដល់ជាយក្រុងឯណោះ។

អញ្ចឹងពេលបានមកដល់ទឹកដីសៀមរាបឆាប់ៗខាងមុខកុំភ្លេចចូលលេងកម្សាន្ត​នៅទីនេះទាំងអស់គ្នា!

ផែនទីលើ Google Map៖

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត