Ad
Ad
ថ្មីៗនេះ នៅ St. 308 Block Parties មានប្រារព្ធពិធីបុណ្យណូអែល យ៉ាងធំមួយនៅទីក្រុងភ្នំពេញ កាលថ្ងៃសុក្រ ទី២០ ខែធ្នូ  ឆ្នាំ២០១៩

ថ្មីៗនេះ នៅ St. 308 Block Parties មានប្រារព្ធពិធីបុណ្យណូអែល យ៉ាងធំមួយនៅទីក្រុងភ្នំពេញ កាលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩

St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង មួយទំហឹង ជាមួយនិងការប្រគំតន្ត្រីជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey ពី Klapyahandz ក៏មានវត្តមាន Vuthea / Siva / Vin Vitou និង RuthKo ពី Hypelab មានដូចជា Premo / Kenny Chase / Daniel និង Brandon ព្រមជាមួយ 12Me / DJ Cake / Pao Ploy / Scott Bywater និងការសម្តែង Breakdance ពី B Boy Slick។

By

បានស្គាល់រសជាតិ Christmas Party នារដូវកាលណូអែល និងត្រៀមឆ្លងឆ្នាំសកលឬអត់កាលពីថ្ងៃសុក្រមុន? បើមិនទាន់បាន អាចថានឹងស្តាយក្រោយព្រោះថា St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង មួយទំហឹង ដោយមានការចូលរួមជាពិសេសពី DJ ល្បីៗ ដូចជា៖ DJ Niko Yu / DJ Marie និង DJ Em។ លើសពីនេះក៏មានការចូលរួមពីតារាចម្រៀងល្បីៗដូចជា Laura Mam / Polarix / Vannda និង Oun មកពីផលិតកម្ម Baramey ។ ចំណែកឯខាងផលិតកម្ម Klapyahandz ក៏មានវត្តមាន Vuthea / Siva / Vin Vitou និង Ruthko។  

ពីផលិតកម្ម Hypelab មានវត្តមានដូចជា Premo / Kenny Chase / Daniel និង Brandon។ 12Me / DJ Cake ក៏មានវត្តមានផងដែរ រួមជាមួយតារាចម្រៀង Original គឺ Pao Ploy និងបទចម្រៀងពេញនិយមនាសម័យដើមពីតារាចម្រៀងខ្មែរ អ្នកស្រី Dane និងScott Bywater កម្មវិធីក៏មានការសម្តែង Breakdance ពី B Boy Slick ដ៏អស្ចារ្យផងដែរ។

ជាពិសេសលើសពីនេះទៅទៀត កម្មវិធីនេះបាននាំមកនូវអារម្មណ៍នៃតំបន់ត្រជាក់ មកកាន់ទីក្រុងភ្នំពេញដោយបង្កើតឲ្យមានព្រិលធ្លាក់ ជាមួយស្រាបៀរ U Beer ក្នុងដៃទៀត ពិតជាពិសេសណាស់សម្រាប់ព្រឹត្តិការណ៍មួយនេះ គឺសប្បាយតាំងតែពីម៉ោង៦ល្ងាច  រហូតដល់ម៉ោង ២រំលងអធ្រាតឯណោះ។ កម្មវិធីនេះទៀតសោតគឺត្រូវបានរៀបចំដោយ Sethall ជាមួយសហគមន៏ បារ និង ភោជនីយដ្នាន ដូចជា Red bar  Le Boutier, Krama, Ege Bar, Party Patio, Pacifico, Oh my Burger, Cam’s PopUp, The Bus, Cloud, Bong Bong Bong, Pushkin Bar, Namaste, Haveli Indian Restaurant និង Block Bassac ។កម្មវិធីនេះឧបត្ថម្ភធំដោយ U Beer ដែលជាផលិតផលស្រាបៀរថ្មីមួយដែលទើបនឹងមកដល់ទីផ្សារប្រទេសកម្ពុជា ដែលផ្តល់នូវរសជាតិស្រាលស្រទន់ និងមានសារជាតិស្រវឹងតិចជាងផលិតផលស្រាបៀរដទៃ ងាយស្រួលទទួលទាន  ព្រមជាមួយជម្រើសជា ដប ឬកំប៉ុង។ អតិថិជនអាចស្វែងរក U Beer បាននៅតាមដេប៉ូចែកចាយ Mart និងផ្សារទំនើបនានានៅក្នុងទីក្រុងភ្នំពេញ។

ពិសាគ្រឿងស្រវឹងដោយទទទួលខុសត្រូវ!
បើពិសាគ្រឿងស្រវឹងសូមកុំបើកបរ!

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត