ដំណឹងល្អ សម្រាប់អ្នកដែលជា Blogger ដែលនិយមចូលចិត្តសរសេរអត្ថបទទាក់ទងពីដំណើរកម្សាន្ត និងនិយមចូលចិត្តការថតរូប ដោយពេលនេះ Travel Bloggers ដែលមានការចូលរួមពី Unseentra សហការជាមួយ Something by Evan និង Avytravel រួបរួមគ្នាបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Blogger Bootcamp”។
កម្មវិធីនេះគឺធ្វើឡើងសម្រាប់ចែករំលែកបទពិសោធន៍ ចំណេះដឹង និងលើកទឹកចិត្តទៅកាន់អ្នកដែលស្រលាញ់ និងមានចំណង់ចំណូលចិត្តធ្វើ Blog តែមិនទាន់ដឹងថាត្រូវចាប់ផ្តើមពីណាទៅណា ឬក៏គិតថាមិនមានគ្នា គ្មានកាមេរ៉ាល្អៗសម្រាប់ថត ឲ្យចេះរៀបចំគម្រោងផែនការក្នុងដំណើរកំសាន្ត គន្លឹះក្នុងការសរសេរអត្ថបទដែលគួរឲ្យចង់អាន ព្រមជាមួយនឹង ការបង្ហាញមូលដ្ឋានគ្រឹះខ្លះៗនៃការថត និងការកែសម្រួលរូបភាពឲ្យមានភាពទាក់ទាញ។
កម្មវិធី Blogger Bootcamp នឹងធ្វើឡើងនៅថ្ងៃទី១៨ ដល់ ២០ ឧសភា ឆ្នាំ២០១៩ នៅលើទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប ដោយក្នុងនោះមានសកម្មភាពពិសេសជាច្រើនសម្រាប់អ្នកចូលរួមដូចជា៖
– ការស្នាក់នៅ ២ យប់ ៣ ថ្ងៃ នៅក្នុងបន្ទប់ Dorm Lub d Siem Reap
– រថយន្តក្រុងទៅមក
– កង់បី ក្នុងដំណើរទស្សនាប្រាសាទនានា ប្លែកៗ
– អាហារ ៧ ពេល រួមមាន ប៊ូហ្វេ និង Pool Party និង Pub Crawling
– សំភារៈសម្រាប់ហ្វឹកហាត់ (Workshop) ដែលបង្ហាញជូនដោយ Unseentra Something by Evan Avytravel និង Blogger ប្រចាំខេត្តសៀមរាបគឺ Cambodia Backpacker
– សំបុត្រចូលទស្សនាទីតាំងផ្សេងៗ
អ្នកអាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះតទៅ ដោយចំណាយត្រឹមតែ ១២៥ដុល្លារ ក្នុងម្នាក់។ អ្នកនឹងអាចដើរលេងមួយអស់ដៃនៅសៀមរាប ហើយថែមទាំងទទួលបានចំណេះដឹងស្តីអំពីវិធីសាស្ត្រដើម្បីក្លាយជា Blogger។ បញ្ជាក់ឲ្យដឹងណា ចំនួនមានកំណត់ ដោយយើងទទួលអ្នកចូលរួមត្រឹម៣០នាក់ប៉ុណ្ណោះ។ អ្នកអាចចុះឈ្មោះតាមរយៈ https://bit.ly/2UfkqKt ៕