Ad
Ad
កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។ សព្វ​ថ្ងៃនេះ​គេ​ប្រ​ទះឃើញ​មាន​លេង​របាំត្រុដិ​ច្រើនតែ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំ​បង​ប៉ុណ្ណោះ ។

By
កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិ​ភាគ​ខាង​ជើង​បឹង​ទន្លេសាបនោះគឺរបាំត្រុដិ​ ។ របាំត្រុដិ​ ជារបាំជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើមខ្មែរមន រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មកម៉្លេះ ។ ជារៀង​រាល់​ពេល​ចូល​ឆ្នាំ ជន​ជាតិ​សំរ៉ែ​តែង​តែ​យក​របាំត្រុដិ​នេះ​ទៅ​លេង​ថ្វាយ​ព្រះ​ពរ​ព្រះរាជា​ខ្មែរ​នៅ​អង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ


ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។ ត្រុដិ ជារបាំបែបប្រ​ជា​ប្រិយ​​ ​ដែលគេ​និយម​លេងដើម្បី​ប្រ​សិទ្ធិ​ពរជ័យសិរីសួស្តីដល់​អ្នក​ស្រុក និងបណ្ដេញរាល់ឧបទ្រុបចង្រៃឲ្យបវាសចៀសឆ្ងាយចេញពីស្រុកភូមិ ។ ម្យ៉ាង​ទៀត​របាំ​ត្រុដិក៏បានផ្សា​ភ្ជាប់​នឹងជំ​នឿ នៃការ​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​នៅ​រដូវកាលមាន​ភាពរាំង​ស្ងួតផងដែរ ។​ ក្នុង​របាំនេះ​គេតែងតែ​ប្រើ​កន្ទុយ​ក្ងោក​ដោយ​គេ​យល់​ថា ក្ងោក​ជាសត្វ​តំណាងឱ្យព្រះ​អាទិត្យ​ ហើយមនុស្ស​បន់​ស្រន់​អង្វ​រព្រះ​អាទិត្យ សុំ​ឲ្យព្រះ​អាទិត្យ​ផ្តល់​អំណោយ​ទឹក​ភ្លៀង​គ្រប់​គ្រាន់​ដើម្បី​ស្រែ​ចំការ ។

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ


របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។ សព្វ​ថ្ងៃនេះ​គេ​ប្រ​ទះឃើញ​មាន​លេង​របាំត្រុដិ​ច្រើនតែ​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​បាត់​ដំ​បង​ប៉ុណ្ណោះ ។ ការសម្ដែងរបាំត្រុដិមានតម្រូវការសម្ភារៈនិងតួសម្ដែងជាច្រើន ។ ឧបករណ៍តន្រ្តី និង​ឧបករណ៍សម្ដែងយើងឃើញមាន ៖

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ
កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ


ដងកញ្ឆា : ធ្វើ​អំពីពីង​ពង់​ប្រ​វែង​២ម៉ែត្រ មាន​បន្ទះរនាប​តូច​ឆ្មារភា្ជប់​នៅ​ចុង ហើយ​ខ្វែង​គ្នាពត់ងទន្ទាំ មាន​សណ្ឋានដូច​ស្នែង​៤ ។ នៅ​ចុង​បន្ទះរនាប​មាន​ចង​ខ្សែ​ខ្វែង ពីចុង​មួយ​ទៅ​ចុង​មួយ ហើយ​នៅ​កណ្តាល​ខ្សែ​ខ្វែង​នោះ​មាន​បន្តោង​ផ្លែ​អង្គុញ​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​គ្រួស ឬដែក​ក្នុង​នោះ ប្រ​យោជន៍​អោយលឺ​សូកាល​ណា​គេ​បុកដង​វា​និង​ដី​តាម​ចង្វាក់​ស្គរ។
ចង្ក្រងដំបែរ : ចង​បន្តោង​និង​ខ្សែ​ទាមគោ ហើយ​ចង​ភ្ជាប់​និង​ដង​ឬស្សីដែរ ចង្រ្កងនេះចង​ព្យួរនឹង​ដែរ។ កាល​ណាគេ​បុកនិង​ដី ក៏លាន់​សូរ​ប្រាវៗ​តាម​ចង្វាក់។
ចង្ក្រងរ៉ូង : ចង្រ្កង​នេះគេ​ចង​ព្យួរ​ជា​ចង្កោមៗ ប្រ​យោជន៍​លឺ​សូរ​ពេល​សំ​ដែង។
ក្រៅ​ពី​នេះ​មាន​ស្គរដី ទ្រអ៊ូរ និង​ទ្រសោ…។
មុខត្លុក : ធ្វើ​ពី​ឆ្អឹង​ឬស្សីពាស​ក្រដាស​ ឬសាច់ ឬខ្មុក
មកុដ : ធ្វើ​ពី​ក្រដាស​លាប​កាវ​បិទ​អោយ​ក្រាស​តម្រួត​គ្នា​ទៅ​ជារឹង​ គឺស្មាច់ ឬ ខ្មុក ហើយ​ផាត់ពណ៌។
ស្នែង​ប្រឹស : ស្នែង​ទន្សោង​ កន្ទុយក្ងោក
ក្រចកយកផ្តៅប្រវែង​ 0.២ម៉ែត្រ បិទ​ចុង​អោយ​ស្រួច​រោល​ភ្លើង​អោយ​ង ហើយ​យក​ខ្សែ​អំ​បោះ​ចង​ភ្ជាប់​និង​ម្រាម៤ ឯមេ​ដៃមិន​បាច់​ពាក់ទេ។

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ
កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ


ចំណែកតួសម្ដែង​ក្នុង​របាំត្រុដិ​ជាមធ្យម​មាន​២៥នាក់ ដែលមានដូចជា ៖
អ្នកកាន់​ដង​កញ្ឆា (ដង​កញ្ឆា​តំ​ណាង​ដង​ស័ត្រ​ ឬក្លស់)
អ្នក​ពាក់មុខ​ត្លុក តំ​ណាង​ព្រាន​ព្រៃ​តំណាង​ដោះ (ទេវតាក្រឡាខ្លួន) ។
ប្រើស​ ទន្សោង​ តំណាង​មារ ឬសភាវៈអាក្រក់ ។ តួរាំ (តួឯក តួនាង) ពួកភ្លេង ​តំណាង​ទេវតា អ្នក​ពាក់ក្រចក
តួអង្គ​ដែល​គេ​យក​មក​សំដែង​នេះ គឺ​មាន​ទាក់​ទង​នឹង​ជំនឿថា នៅ​តាម​ស្រុក​ភូមិ​ជិត​ឆ្ងាយ យូរៗ​ម្តង​រមែង​មាន​សត្វ​ព្រៃ​ចូល​មក​ក្នុង​ភូមិ​អ្នក​ស្រុក ។ គេ​ជឿថា បើ​មាន​សត្វ​ព្រៃ​ណាចូល​ស្រុក​ហើយ គឺមាន​កើត​ឧបទ្រុព្យ​ចង្រៃមិន​ខាន ។ គេ​នាំ​គ្នា​ប្រោះ​ព្រំ​ប្រេង​ម្សៅ​អោយ​សត្វ​នោះ ហើយ​សុំ​ពរ​ជ័យ​ពី​សត្វ​នោះ​វិញ ។

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ


ក្រឡេកមើលការសម្ដែងវិញ​ ដំបូង​តួសម្ដែងទាំង​អស់​ត្រូវ​បន្ទន់​កាយ​រំលឹក​គុណ​គ្រូ ។ មនុស្ស​ព្រៃ​ទាំង​អស់​ចេញ​មក​មាន​កិរិយា​មិន​នឹង​ធឹង​រត់​ឆ្លេ​ឆ្លា ​ឆ្វេង​ស្តាំ រត់ទៅ​រត់មក ​ចេញ​ក្រៅ​ពី​រង្វង់ ហើយ​ច្រើន​រត់ទៅ​មុខ​គេ ។ ដង​ខ្លួន​ងេក​ងោគតាម​ចង្វាក់​ស្គរ ដៃ​ពន់​បន្តិច​មិន​ចេញ​ជា​រាំទេ ។ តួព្រាន​ស្លៀក​ស្លឹក​ចេក​ច្រៀក ចង​ព័ទ្វ​ចង្កេះ លាប​ខ្លួន​ខ្មៅ ។ អ្នក​ពាក់​ស្នែង (ប្រើស​ ទន្សោង) ចាក់​ក្បាច់​ប្រ​ហែល​ព្រានព្រៃ និង​មនុស្ស​ព្រៃ​ដែរ ។ ដៃ​ទាំង​ពីរ​ជួន​យក​ទៅ​កាន់​ស្នែង ជួន​លូក​ទៅ​មុខទំនង​ធ្វើ​ជា​ជើង​ម្រឹគដោយ​ឈាន​បង្កោង​ខ្នង ។ គេ​រាំលោតៗ​តាម​ចង្វាក់​ស្គរ​ផ្អៀង​ផ្អង​ដូច (ម្រឹគ​ផ្អើល​ម្តងៗ) យូរៗ​ប្រើស​និង​ទន្សោង ធ្វើ​ជា​រត់ចេញ​ទៅ​ខាង​ក្រៅ​វង់​ម្តងៗ​ដែរ ។

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ
កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ

តួឯក​ និង​តួនាង​ច្រើន​ជា​តួ​រាំនារី ។ តួឯក​ពីរ​ស្លៀក​ចង​ក្បិន​ពណ៍ ពាក់​អាវ​ពណ៍ ពាក់​មកុដ ពាក់​សង្វារ ដៃ​កាន់​កន្ទុយ​ក្ងោក ។ តួនាង​ពីរ​នាក់​ទៀត​ស្លៀក​សំ​ពត់​សំលុយ​ពណ៍ ពាក់​អាវ​ពណ៍ ពាក់របៃ​គ្មាន​សង្ហាទេ ហើយ​ចង​កន្សែង​សំយ៉ុង ។ តួទាំង​ពីរ​នេះ​មាន​ក្បាច់​ទន់​ភ្លន់​ជាង​គេ ដោយ​មា​ន​រឹក​ជា​នារី​ក្រមុំ​អែន​អន ។
អ្នក​ពាក់​ក្រចក និង​អ្នក​កាន់​គ្រឿង​ភ្លេង​ជា​តួ​បន្ទាប់​បន្សំ ។ អ្នក​ពាក់​ក្រចក​ជួយ​ច្រៀង​ និង​អោយ​ចង្វាក់​ជា​មួយ​ស្គរ​ផង​ ដោយ​ផ្ទាត់​ក្រចក​លឺ​ផស់ៗ ហើយ​ងេក​ងោគ​ខ្លួន​តាម​ចង្វាក់ ។ អ្នក​កាន់​គ្រឿង​ភ្លេង​ជា​ពិសេស​អ្នក​បុក​ដង​កញ្ឆា និង​អ្នកកាន់​ចង្ក្រង​ដំបែរជួយ​ចង្វាក់​ស្គរ និង​យោល​ខ្លួន​តាម​ចង្វាក់​ស្គរ និង​កញ្ឆា ៕

កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ


ទិដ្ឋភាពនៃកម្មវិធី BonnPhum បុណ្យភូមិ រូបភាពដោយ ឡេឡេ បុណ្យភូមិឆ្នាំ ២០១៨ និងរូបភាពខ្លះដោយ រ័ត្ន អឿនសៀកលីន ។

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត