ក្រោមប្រធានបទ “ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក” កម្មវិធីរដូវវប្បធម៌ រដូវកាលទី3 បានដំណើរការមកអស់ជាង 2 សប្ដាហ៍មកហើយ ។ ការសម្ដែងក្រោមប្រធានបទដ៏គួរឱ្យទាក់ទាញ និងបង្កប់នូវអត្ថន័យអប់រំបានធ្វើការសម្ដែងជូនមហាជនទស្សនា តាមទីតាំងនិងតាមពេលវេលាដែលបានរៀបចំទុក ។ ក្នុងនោះលោកអ្នកអាចស្វែងរកកម្មវិធីដែលលោកអ្នកពេញចិត្តនិងជាវសំបុត្រចូលទស្សនាតាមតម្លៃដែលក្រុមការងារបានបង្ហាញក្នុងខិត្តប័ណ្ណ ។
បន្តអានTag: community
គេបានប៉ាន់ស្មានថាពិធីនេះអាចមានកំណើតតាំងពីជំនាន់ខ្មែរកាន់សាសនាព្រាហ្មណ៍មកម្ល៉េះ ។ ប៉ុន្តែសព្វថ្ងៃ ពិធីនេះស្ទើរតែលែងឃើញមានវត្តមានទៅហើយ ពោលនៅតែតាមតំបន់មួយចំនួនតូចនៅតាមតំបន់អង្គរតែប៉ុណ្ណោះ ។ គេអាចប្រារព្ធពិធីកោរជុក សម្រាប់ក្មេងតែម្នាក់ក៏បាន មិនចាំបាច់ដល់មានកុមារច្រើននោះទេ ហើយប្រុសនិងស្រីអាចធ្វើលាយឡំចូលគ្នាបានមិនប្រកាន់នោះឡើយ ។ ដោយសារតែពិធីនេះត្រូវប្រារព្ធឡើងឲ្យធំ អធិកអធម និងចំណាយធនធានច្រើន ដូចនេះវាក៏ជាមូលហេតុដែលគេនិយមធ្វើចូលគ្នាផងដែរ ។
បន្តអាន របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។ សព្វថ្ងៃនេះគេប្រទះឃើញមានលេងរបាំត្រុដិច្រើនតែនៅខេត្តសៀមរាប...
បន្តអាន ម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel និង Cambodian Backpacker។
បន្តអាន វាចាប់ផ្តើមពេលដែលអារម្មណ៍ធុញថប់និងពេលវេលាប្រចាំថ្ងៃដែលជួបប្រទះនូវរឿងដដែលៗ ដែលជំរុញឲ្យគំនិតដែលចង់ទៅកន្លែងមួយម្នាក់ឯងដែលមិនជួបមនុស្សម្នាដែលស្គាល់គ្នា ក៏ជិះកាត់ស្ថានីយ៍រថភ្លើងភ្នំពេញក៏ចុះទៅសួរនាំអំពីសំបុត្រ ចៃដន្យសំបុត្រនៅសល់តម្លៃក៏សមរម្យ ៧ដុល្លារដល់កំពត ចេញម៉ោង ៧៖០០ព្រឹក ដល់ម៉ោង ១១៖៣០ព្រឹក តែ៤ម៉ោងកន្លះ ក៏សម្រេចចិត្តទិញសំបុត្រ ដោយគិតថាលើកនេះនឹងធ្វើដំណើរកំសាន្តនឹងមិនចាំបាច់មានផែនការច្បាស់លាស់ទេ នឹកឃើញចង់ទៅណាក៏ទៅភ្លាមហ្មងទៅ ដល់ថ្ងៃចេញដំណើរម៉ោងប្រមាណ ៦៖៤០ព្រឹក មកដល់ស្ថានីយ៍ឃើញមនុស្សម្នាចាច្រើនភាគច្រើនលក្ខណៈក្រុមគ្រួសារខ្មែរ មិត្តភក្តិជាក្រុម មានបរទេសច្រើនគួរសមដែរ ចម្លែកតែឯងម្នាក់ឯងម៉ក់ៗ តែដឹងខ្លួនច្បាស់ថាក្រែងមកចង់ស្គាល់បទពិសោធន៍ថ្មីៗអ្ហី ដូចរាល់ដងក៏ទៅនិយាយរកគេមុន ជួបជនបរទេសមួយក្រុមមកពីអាល្លឺម៉ង់មានស្រីមានប្រុសតែមកពីទីក្រុងខុសៗគ្នា (មាន Frankfurt Berlin និង Bonn) និយាយទៅនិយាយមក មានម្នាក់គាត់ធ្វើការងារស្ម័គ្រចិត្តនៅខេត្តសៀមរាប ប្រូកប្រាជ្ញបណ្តើរមើលទេសភាពបណ្តើរមានវាលស្រែ មានភ្នំ ផ្ទះប្រជាជនតាមជនបទ កាត់ភ្នំកំពង់ត្រាច រោងចក្រស៊ីម៉ង់ ប្រមាណជា២ម៉ោងក្រោយដល់កំពតបាត់ តែមួយក្រុមនោះគាត់ទៅក្រុងព្រះសីហនុ ក៏បែកផ្លូវគ្នាត្រឹមនោះទៅ។ មកដល់កំពតឡើងតុតុមកដល់ Mad Monkey ក៏ទម្លាក់អីវ៉ាន់ចុះ Check-in ហើយអារម្មណ៍ក៏ខ្ជិលលេចចេញមកដូចគិតមែន ហើយមេឃរលឹមប្រ៊ុយៗផង ក៏អង្គុយចុចកុំព្យូទ័រទៅ។ ល្ងាចបន្តិចទៅអង្គុយនៅមាត់អាងទឹក ហៅអីញ៉ាំ និង Cocktail គេក៏ថាថ្ងៃនេះគេ...
បន្តអាន