ក្រោមប្រធានបទ “ទង្វើថ្ងៃនេះ ផលតបស្នងថ្ងៃស្អែក” កម្មវិធីរដូវវប្បធម៌ រដូវកាលទី3 បានដំណើរការមកអស់ជាង 2 សប្ដាហ៍មកហើយ ។ ការសម្ដែងក្រោមប្រធានបទដ៏គួរឱ្យទាក់ទាញ និងបង្កប់នូវអត្ថន័យអប់រំបានធ្វើការសម្ដែងជូនមហាជនទស្សនា តាមទីតាំងនិងតាមពេលវេលាដែលបានរៀបចំទុក ។ ក្នុងនោះលោកអ្នកអាចស្វែងរកកម្មវិធីដែលលោកអ្នកពេញចិត្តនិងជាវសំបុត្រចូលទស្សនាតាមតម្លៃដែលក្រុមការងារបានបង្ហាញក្នុងខិត្តប័ណ្ណ ។
បន្តអានTag: Kampucheers
«ស៊ីក្លូនាពេលអនាគត» ជាកម្មវិធីប្រកួតប្រជែងគំនូរឌីជីថលមួយដែលបានរៀបចំឡើងនៅ FT Gallery ក្នុង Factory Phnom Penh ។ កម្មវិធីនេះបានដំណើរការក្រោមប្រធានបទ «ស៊ីក្លូនាពេលអនាគត» ក្នុងគោលបំណងលើកស្ទួយស៊ីក្លូកម្ពុជា ដោយសង្ឃឹមថាស៊ីក្លូនឹងមានគាំទ្រឡើងវិញ ស៊ីក្លូនឹងមានការយកចិត្តទុក្ខដាក់ពីប្រជាជនកម្ពុជា និងមានការការពារកុំឲ្យបាត់បង់ ។ ពិសេសកម្មវិធីចង់ដឹងថាក្នុងថ្ងៃអនាគតស៊ីក្លូអាចនឹងផ្លាស់ប្ដូរទៅជារូបរាងបែបណា ដែលសមស្របតាមសម័យកាលនិងតម្រូវការរបស់អ្នកដំណើរក្នុងពេលបច្ចុប្បន្ននិងអនាគត ។
បន្តអាន វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះ ចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឱ្យអ្នកមានសីលខ្ពស់។
បន្តអាន ដើម្បីអបអរសាទរក្នុងការសហប្រតិបត្តិការណ៍រវាង KLEN Cambodia និង PIIK MALL ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី11 កញ្ញា ឆ្នាំ 2021 មានបញ្ចុះតម្លៃរហូតដល់ 30% គ្រប់ផលិតផលសាប៊ូក្លិនទាំងអស់ ដោយឡែកនៅថ្ងៃព្រហស្បត្តិ៍ ទី9 ខែកញ្ញា ឆ្នាំ2021 ចន្លោះម៉ោង 7:30យប់ ខាងមុខនេះ KLEN Cambodia និង...
បន្តអាន ក្នុងបណ្ដុំគំនិតច្នៃប្រឌិតថ្មីមួយនេះ KampumEra បានណែនាំសិល្បករវ័យក្មេង អ្នកដឹកនាំប្រកបដោយគំនិតច្នៃប្រឌិតដើម្បីឱ្យសាធារណជនចាប់ផ្ដើមស្គាល់ពីស្នាដៃសិល្បៈរបស់ពួកគេ។ ហើយក្នុងពេលថ្មីៗនេះ KampumEraបានចាប់ដៃគូជាមួយសិល្បករគូរគំនូរលើជញ្ជាំង៤រូប សម្រាប់យុទ្ធនាការ «ភាពជោគជ័យកើតចេញពីខ្លួនយើង» ដែលនឹងប្រព្រឹត្តឡើងក្នុងបណ្ដាញសង្គមហ្វេសប៊ុក រយៈពេលពេញមួយខែសីហា។ ជាមួយនឹងជំនឿថា៖ «អតីតកាលរបស់យើង មិនអាចកំណត់អនាគតរបស់យើងនោះទេ។ យើងជាអ្នកកំណត់ជោគវាសនា ក្នុងជីវិតរបស់យើង។» យុទ្ធនាការនេះ នឹងផ្ដល់ឱកាសឱ្យសាធារណជន ចូលរួមបានតាមរយៈការចែករំលែកក្តីស្រមៃ គោលដៅ និងការផ្លាស់ប្ដូរដែលពួកគេមាននិងចង់ឃើញសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
បន្តអាន គេបានប៉ាន់ស្មានថាពិធីនេះអាចមានកំណើតតាំងពីជំនាន់ខ្មែរកាន់សាសនាព្រាហ្មណ៍មកម្ល៉េះ ។ ប៉ុន្តែសព្វថ្ងៃ ពិធីនេះស្ទើរតែលែងឃើញមានវត្តមានទៅហើយ ពោលនៅតែតាមតំបន់មួយចំនួនតូចនៅតាមតំបន់អង្គរតែប៉ុណ្ណោះ ។ គេអាចប្រារព្ធពិធីកោរជុក សម្រាប់ក្មេងតែម្នាក់ក៏បាន មិនចាំបាច់ដល់មានកុមារច្រើននោះទេ ហើយប្រុសនិងស្រីអាចធ្វើលាយឡំចូលគ្នាបានមិនប្រកាន់នោះឡើយ ។ ដោយសារតែពិធីនេះត្រូវប្រារព្ធឡើងឲ្យធំ អធិកអធម និងចំណាយធនធានច្រើន ដូចនេះវាក៏ជាមូលហេតុដែលគេនិយមធ្វើចូលគ្នាផងដែរ ។
បន្តអាន របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។ សព្វថ្ងៃនេះគេប្រទះឃើញមានលេងរបាំត្រុដិច្រើនតែនៅខេត្តសៀមរាប...
បន្តអាន