បុស្បុកដាំកញ្ចក់ដ៏វិចិត្រ និងជហ្វាព្រះភក្រ្តសង្ឃដ៏កម្រ នៃព្រះវិហារបុរាណចុងសត្សវត្សរ៍ទី១៩ វត្តល្អក់

ព្រះវិហារបុរាណ វត្តល្អក់ បុស្បុកដាំកញ្ចក់ដ័វិចិត្រ និងជហ្វាបុរាណព្រះភក្រ្តសង្ឃដ៏កម្រ។ ដំណាលតពីមួយគ្រា ទៅមួយគ្រា ពួកយើងបន្ត និងព្យាយាម បង្ហាញថាវត្តអារាម ដែលជាបុរាណស្ថាន នៅតាមទីឋាន ភូមិស្រុកនានា ក្នុងដែនសីមាកម្ពុទេសយើង គឺលើសពីទីសាសនា ដែលបង្កប់នូវ សិល្បៈចម្រុះ វិស័យអប់រំ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ អាចថាដោយប្រយោល ឬឃើញផ្ទាល់ហ្នឹងភ្នែកជាក់ ដែលយើងទាំងអស់គ្នាជាខេមរជនគួរចាប់ផ្តើម ក្រឡេកមកចាប់អារម្មណ៍ និងសិក្សាស្វែងយល់បន្ថែម ។

មកដល់ខេត្តសៀមរាប បើយើងធ្វើដំណើរទៅជាយក្រុងបន្តិច ប្រហែលជាយើងនឹងស្ងើចថា សៀមរាបពិតជាទឹកដីវប្បធម៌នៃយើងមែន ព្រោះថាមានវត្តអារាម និងព្រះវិហារបុរាណជាច្រើន នៅចាំស្វាគមន័ទស្សនាចរទៅទស្សនា ។ ចំណែកគ្រានេះយើងសូមលើកយកនូវព្រះវិហារបុរាណមួយ ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវលេខ ៦៧ នៃភូមិល្អក់ ខេត្តសៀមរាប ហើយជាប់ហ្នឹងសាលាបឋមសិក្សា និងអនុវិទ្យាល័យអរញ្ញរង្ស៊ី នោះគឺ «វត្តល្អក់ ឬ អរញ្ញរង្ស៊ី» នេះឯង។

បើយោងតាមលក្ខណៈស្ថាបត្យកម្ម ព្រះវិហារបុរាណនេះ ប្រហែលត្រូវបានកសាងឡើងក្នុងរវាងចុងស. វ. ទី ១៩ ។ ហោជាងឈើបុរាណទាំងពីរផ្ទាំង គឺជាគ្រឿងលម្អស្ថាបត្យកម្មពីបុរាណដែលនៅសេសសល់ ហើយមួយផ្ទាំងនៅទិសខាងកើត ត្រូវបានឆ្លាក់ជាព្រះចូឡាមណីចេតិយឰដ៏ឋានត្រ័យត្រិង្ស ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតអំពីព្រះវិហារបុរាណនេះគឺ ជហ្វាបុរាណដែលមានរូបព្រះភក្រ្តសង្ឃត្រង់លើគែ ។ រូបនេះ នាំឱ្យយើងនឹកដល់រឿងពីរនៅក្នុងព្រះពុទ្ធប្រវត្តិគឺ រឿងព្រះមហាមោគ្គលានផ្ចាញ់នន្ទោបនន្ទនាគរាជ និងរឿងភិក្ខុនាគ នាវត្តជេតពន ។

ក្នុងវិហារបុរាណនេះមានចារឹកចំនួន ២ ផ្ទាំងដែលយើងអាចឃើញនៅលើមេទ្វារទាំងសង្ខាងនៃព្រះប្រាង្គ (បុស្បុក) សាងតម្កល់ព្រះជីវ៍ក្នុងព្រះវិហារ ដែលមានដាំកញ្ចក់ដ៏ល្អវិចិត្រ ។ កំណត់ត្រាចារឹកផ្ទាំងខាងត្បូងមានចារឹក ” ព្រះសាសនា ២៤៧២ ( ឬ ២៤៧១ ? ) ព្រះវស្សា … ” ការណ៍នេះនាំឱ្យយើងនឹងថា ក្នុងអំឡុងឆ្នាំ ១៩២៩ ព្រះប្រាង្គនេះ ត្រូវបានកសាងឡើង ហើយក៏ការបន្ថែមក្បាច់លើខ្លោងទ្វារទាំងបួនទិសា ក៏នៅក្នុងអំឡុងឆ្នាំនេះដូចគ្នា ។

ដូចនេះបើមានឱកាសបានទៅដល់ខេត្តសៀមរាប នាពេលខាងមុខ គួរតែបានឆ្លៀតទស្សនានូវទីបុរាណស្ថានមួយនេះ ទុកជាកិច្ចស្វែងយល់ និងគាំទ្រគោលគំនិតមួយដែលថាសៀមរាបមានលើសពិប្រាង្គប្រាសាទអង្គរ ។

អត្ថបទគោលដោយ ល. សី លីហ៊ាងសម្រួលអត្ថបទដោយ ល. ថៃ ឈៀងម៉េងរូបថតដោយ Something by Evan

ផែនទី៖

The post បុស្បុកដាំកញ្ចក់ដ៏វិចិត្រ និងជហ្វាព្រះភក្រ្តសង្ឃដ៏កម្រ នៃព្រះវិហារបុរាណចុងសត្សវត្សរ៍ទី១៩ វត្តល្អក់ first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago