ធ្លាប់តែបានឃើញក្នុងភាពយន្តបែបផ្សងព្រេង ដែលតួឯកចូលក្នុងល្អាងដ៏ងងឹតសូន្យសុង ដើម្បីស្វែងរកវត្ថុមានតម្លៃ តែដល់វេលាដែលបានមកស្គាល់បទពិសោធន៍បែបនោះខ្លួនឯង ទើបដឹងថាអារម្មណ៍នោះពិតជារំភើបក្រៃលែង ដៃកាន់ទូរស័ព្ទបើពិលបណ្តើរ ក្រវៀសជើងរាវផ្លូវបណ្តើរ ត្បិតអីសម្រេចចិត្តរួចហើយ ថាត្រូវតែចុះទៅល្អាងដ៏អាថ៌កំបាំងមួយនេះ។ ក្នុងចិត្តគិតថាហេតុអ្វីបានជាមានជណ្តើរដែកទុកឆ្លងកាត់ ហើយមាត់ល្អាងក៏ឃើញមានសំណែនទៀត ក៏ភ្នកគិតថា ច្បាស់ណាស់ប្រាកដជាមានអ្វីម្យ៉ាងនៅក្នុងល្អាងនេះហើយ ទើបជាអ្នកស្រុកមានជំនឿបែបនេះ។
នៅខាងក្រៅអាកាសធាតុដូចជាធម្មតា ដែលកាលបើបានមកដល់ក្នុងគុហានេះ ក៏ចាប់អារម្មណ៍ថាចុះត្រជាក់ ជាមួយនិងខ្យល់ភ្នំ ព្រមជាមួយសម្លេងទឹកដក់ តក់ៗ កាន់តែធ្វើឲ្យចិត្តងឿងឆ្ងល់កាន់តែខ្លាំងទៅៗ ព្រោះនៅខាងមុខមានល្អាងមួយផ្សេងទៀត ដែលទំនងជាជ្រៅព្រោះឃើញងងឹតខ្លាំង។ គ្នីគ្នាបីនាក់ដែលមានរសនិយមថាម្លោះនឹងដើរឲ្យលើសពីលេងហើយ ត្រូវតែចូលទោះគ្មានអ្នកភូមិ ឬមគ្គុទេសនាំផ្លូវ ដោយសម្អាងថាមានជណ្តើរចូលត្រឹមត្រូវ អាចផ្តល់នូវអារម្មណ៍កក់ក្តៅដែរ។
ដើរចូលក៏ដល់មាត់ច្រកចូលក៏ឃើញជណ្តើរចុះធ្វើពីឥដ្ឋិ ហើយពន្លឺពិលជះទៅមុខក៏ដឹងជាក់ថា ទីនេះជាបុរាណស្ថានដ៏ចំណាស់មួយគឺ «ប្រាសាទភ្នំខ្យង» ជាប្រាសាទឥដ្ឋិដែលសាងសង់តាំងតែពីសតវត្សរ៍ទី៦ បែរមុខទិសខាងលិច ដើម្បីឧទ្ទិសថ្វាយព្រហ្មណ៍សាសនា។ ប្រាសាទនេះមានរាងតូចច្រឡឹង ទំហំ៤ម៉ែត្រគុណនឹង៤ម៉ែត្រ សង់អំពីឥដ្ឋ មិនមែនការតុបតែង ផ្តែរឡើយ។ បូជនីយដ្ធាននេះមានលក្ខណះស្រដៀងទៅនឹងប្រាសាទអាស្រមមហាប្ញស្សី ឬមហាឥសីនៅភ្នំដា ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ រូបចម្លាក់តែមួយគត់របស់ប្រាសាទនេះគឺ សិវលិង្គធម្មជាតិមួយដុះចេញពីថ្មភ្នំ។ ប្រាសាទបុរេអង្គរនៅក្នុងខេត្តកំពត ហាក់ដូចជាមានលក្ខណៈពិសេសដែលសាងសង់នៅក្នុងល្អាងភ្នំ ដែលមានជាអាទិ៍ ប្រាសាទភ្នំខ្យង នេះ ប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក ដែលមានសណ្ឋានប្រហាក់ប្រហែលគ្នា។
បើនិយាយអំពីភូមិសាស្ត្រ ប្រាសាទភ្នំខ្យង មានទីតាំងស្ថិតនៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង (អតីតឃុំកន្ថោរខាងជើង) ស្រុកកំពង់ត្រាច ខេត្តកំពត។ ទស្សនាចរត្រូវជិះចូលតាមខ្លោងទ្វារ វត្តប្រជាសង្គមភ្នំក្រពើ ក្នុងចម្ងាយផ្លូវ១គីឡូម៉ែត្រ កន្លះ ពីផ្លូវជាតិលេខ៣១ ហើយបត់ចូលផ្លូវតូចមួយដែលស្ថិតនៅក្រោយសាលាបឋមសិក្សាជាប់នឹងជើងភ្នំ។ អ្នកភូមិចាស់ៗបានដំណាលថា ពីដើម ទីនេះជាតំបន់ព្រៃក្រាស់ សំបូរសត្វព្រៃ ដូចជា ស្វា និង ចចក មិនសូវមានមនុស្សរស់នៅឡើយ ហើយថែម ទាំងមានបារមីភ្នំដ៏ពូកែសក្តិសិទ្ធិថែមទៀតផង។ ក្នុងសម័យលន់ នល់ កងកម្លាំងយោធាបានមកបោះទីតាំងទ័ពនៅភ្នំនេះ តែបារមីធ្វើឲ្យនៅមិនបានដកថយទៅខាងទីរួម ស្រុកកំពង់ត្រាចវិញ។ អ្នកភូមិអះអាងទៀតថា មុនរបបខ្មែរក្រហម ប្រជាជននាំគ្នាបូជាសពរួចដាក់អដ្ឋិធាតុ បញ្ចុះក្នុងក្រឡតម្កល់ក្នុងល្អាងភ្នំនោះ ព្រោះជំនាន់នោះមិនសូវមានវត្ត។ ដល់សម័យខ្មែរក្រហម ប្រជាជន បានឡើងទៅលើភ្នំចូលល្អាងចាក់ធាតុទាំងនោះចោល ហើយយកក្រឡធ្វើជាឆ្នាំងស្ងោរខ្យងហូបដែលនៅសេសសល់បំណែកក្រឡបុរាណទាំងនោះជាសាក្ខីភាពស្រាប់។
ផែនទីទៅកាន់ភ្នំខ្យង៖
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…