កាលវេលាដែលយើងចង់ដើរហើរកម្សាន្តទៅណាមិនរួច គឺជាពេលវេលាមួយដែលយើងនឹងទៅក្រឡេកមើលអនុស្សាផ្សេងៗ ពីដំណើរទស្សនាចរណ៍កន្លងមក។ ប្រមាណជាជាង ៧០ គ. ម. អំពីក្រុងសៀមរាបឆ្ពោះទៅទិសខាងជើង ភ្នំគូលែន ឬ មហិន្រ្ទបព៌ត (មហេន្ទ្របព៌ត) គឺជាភ្នំដ៏ពិសិដ្ឋ និមិត្តរូបនៃភ្នំព្រះសុមេរុ៍ ជាទីក្រុងសម័យអង្គរទី ១ នៃចំណុចចាប់ផ្ដើមរបស់អារ្យធម៌ដ៏រុងរឿងនៃចក្រភពកម្ពុជទេស សម័យអង្គរ ។
ផ្លូវលំបាកដ៏មហា លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ ថ្កល់ប៉ះម្ដងៗសឹងបុកពោះ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ។
កាលបើបានទៅដល់ត្រឹមពើងប្រជៀវទេ ក៏បានចូលទៅក្នុងល្អាងភ្នំក៏ឃើញសុទ្ធតែសត្វប្រជៀវ រាប់ពាន់ក្បាល ដូចឈ្មោះមែន។ បន្តពីនេះទៀតត្រូវដើរតាមសណ្ឋានឡើងភ្នំជាង ៨០០ ម៉ែត្រ យើងនឹងមកដល់បុរាណស្ថានដ៏ពិសិដ្ឋនោះគឺ ស្រះដំរី នេះឯង។ ទីនេះស្រស់ស្អាតហួសពីការស្មាន មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា “ឥន្រ្ទតបតិសិហ” មានស្ដេចកង្កែប ស្ដេចតោ ២ និង ព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត ។ ស្រះនេះហើយដែលគេហៅថាជា “ស្រះដំរី” ។
ទាក់ទងនឹងរូបស្ដេចកង្កែបនេះ ធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់ ។ ទើបព្រះមហាក្សត្រចាត់ឲ្យគេមកលបមើលឲ្យយល់ហេតុ ក៏ឃើញថាមានសត្វកង្កែបដ៏ធំមួយលើសអស់សត្វទាំងពួងកំពុងក្រាបនៅទីនោះ ។ ព្រះអង្គ និង ក្រុមរាជសេវកាមាត្យបានរៀបផែនការ នឹងចាប់សត្វកង្កែបយក្សនោះឲ្យខានតែបាន ដើម្បីនាំទឹកភ្លៀង និង ភាពត្រជាក់ត្រជុំសម្រាប់ព្រះនគរ ។ (គេហទំព័រ ខេមរវិទ្យា)
យោងតាមសិលាចារឹកស្ដុកកក់ធំ ចារឹកក្នុងឆ្នាំ ១០៥១ ដោយគ្រួសារមន្រ្តីជាន់ខ្ពស់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបាទជ័យវរ្ម័នទី ២ និង ព្រះរាជវង្សានុវង្សក្រោយៗមកទៀតបានឲ្យដឹងថា៖
កាលអំពី ឆ្នាំ៨០២ ធូលីព្រះបាទ ព្រះកម្រតេងអញស្រីជ័យវម៌្មទេវ ព្រះបរមេស្វរៈ (ព្រះបាទជ័យវរ្ម័ន ទី២) ព្រះអង្គបានធ្វើពិធីបូជាវត្ថុសក្ដិសិទ្ធិប្រចាំព្រះនគរ “ព្រះគម្តែងជគត ត រាជ” (ព្រះសិវលិង្គ?) តាមបែបព្រហ្មញ្ញសាសនា ដើម្បីរំដោះព្រះរាជាណាចក្រទ្រង់ឲ្យរួចពីអំណាចជ្វា ហើយអំណះ ត ទៅ ព្រះអង្គនឹងក្លាយជាព្រះរាជាធិរាជនៃចក្រភពកម្ពុជទេស ដែលមានរាជធានីនៅមហេន្រ្ទបព៌ត ។
រាជធានីបុរាណលើខ្នងភ្នំគូលែននេះអាចថាធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ។ បើយោងតាមសៀវភៅឯកសាររបស់ក្រសួងបរិស្ថានបានឲ្យដឹងថា នៅលើភ្នំគូលែន មាន ៧១ប្រាសាទ ៥៦ពើង និងបុរាណស្ថាននានាចំនួន២៨ ផ្សេងទៀត សរុបទាំងអស់ចំនួន ១៥៥កន្លែង ៕
អត្ថបទដោយ៖ សី លីហៀង (សម្រួលដោយ ថៃ ឈៀងម៉េង)
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…