ទោះជាឈប់ដឹកនាំរឿងឲ្យ Marvel ក៏ Russo Brothers នៅតែមានទំនាក់ទំនងជាមួយគ្នា

Russo Brother

លោក Joe Russo និងលោក Anthony Russo ដែលត្រូវបានគេស្គាល់ថាជា Russo Brothers បានបង្កើតប្រវត្តិសាស្រ្តឲ្យភាពយន្តរបស់ក្រុមហ៊ុន Marvel ដោយរកចំណូលបានច្រើនជាងគេបង្អស់នៅលើពិភពលោក។ Russo Brothers បានចាប់ផ្តើមធ្វើជាអ្នកដឹកនាំរឿងដំបូងនៅក្នុង Marvel Studios ជាមួយរឿង Captain America: The Winter Soldier ដែលជាខ្សែភាពយន្តដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ ភាពជោគជ័យនៃការដឹកនាំរឿងនេះបាននាំឱ្យពួកគេចូលរួមដឹកនាំខ្សែភាពយន្តដ៏ធំផ្សេងទៀតរបស់ MCU ដូចជារឿង Captain America: Civil War, Avengers: Infinity War និងខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុតនៅទូទាំងពិភពលោកគឺ Avengers: Endgame ផងដែរ។ បន្ទាប់ពីភាពជោគជ័យរបស់ពួកគេនៅក្នុង MCU ហើយក៏មានដំណឹងថា ពួកគេនឹងបញ្ចប់កុងត្រាជាមួយនឹង MCU ត្រឹមរឿង Avengers: Endgame តែក៏មានអ្នកគាំទ្រមួយចំនួនចង់ឲ្យ Russo Brothers វិលត្រឡប់មក MCU វិញផងដែរ។ ហើយឥឡូវនេះមានរបាយការណ៍ថ្មីមួយបានលេចចេញមក ហើយបង្ហាញថាបងប្អូន Russo Brothers នៅតែរក្សាទំនាក់ទំនងជាមួយមនុស្សនៅឯ Marvel Studios ដដែល។

បើតាមសេចក្តីរាយការណ៍ពី Comicbook.com បានឲ្យដឹងថាលោក Joe Russo បានចែករំលែកថា “យើងបាននិយាយជាមួយ ប្រធាននៃ Marvel លោក Kevin Feige និងសហប្រធាន Marvel Studios លោក Lou D’Esposito គ្រប់ពេលនៅឯ Marvel។ យើងបានរួមគ្នាជាមួយ Lou សម្រាប់អាហារពេលល្ងាចជាទៀងទាត់ម្តងក្នុងមួយខែហើយមានការសន្ទនាជាមួយគ្នាជានិច្ច។ “

Mandatory Credit: Photo by Chelsea Lauren/Variety/Shutterstock (10341156c)
Joe Russo and Anthony Russo
A Conversation with the Russo Brothers, Comic-Con International, San Diego, USA – 19 Jul 2019
CAPTAIN AMERICA: THE WINTER SOLDIER – Zade Rosenthal © 2013 MVLFFLLC. TM & © 2013 Marvel. All Rights Reserved.

តើអាចទេដែលថាវាជាតម្រុយឲ្យយើងដឹងថា Russo Brothers អាចនឹងមកដឹកនាំរឿង Avengers វគ្គបន្ទាប់???

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago