មកដល់ពេលនេះ បដិសេដមិនបានឡើយថា VENOM ជាសែស្រឡាយភាពយន្ត Sony-Marvel ដែលបណ្តាអ្នកកុននិយមពីគ្រប់ទឹសទី កំពុងតែរង់ចាំទស្សនា ព្រោះទទួលបានការគាំទ្រខ្លាំងតាំងពីវគ្គដំបូង ដែលបានដាក់បញ្ចាំងតាំងពី ២០១៨ ដែលចូលរួមសម្តែងដោយ Tom Hardy ដើរតួជា Eddie Brock និងមានការផ្លាស់ប្តូរ Origin ខុសពីច្បាប់ដើមនៃ Comic សឹងតែទាំងស្រុង ដោយមានសត្រូវធំគឺ RIOT។
ស្របជាមួយភាពជោគជ័យនេះ SONY PICTURES ក៏មិនបង្អង់យូរ ដោយបានប្រញ៉ាប់ប្រញាល់ចាប់ផ្តើមគម្រោងសម្រាប់វគ្គថ្មី ក៏ដូចជាភាពយន្តរួមចក្រវាឡ ជាមួយ MORBIUS ហើយ VENOM ផ្ទាល់ក៏មានវគ្គថ្មីរួចហើយដែរ ដោយពេលនេះ គឺមានចំណងជើងផ្លូវការណ៍ហើយគឺ VENOM: LET THERE BE CARNAGE ដែលត្រូវបានផុសដោយបណ្តាញសង្គម Twitter & Instagram របស់ Sony Pictures និង Tom Hardy ដែលជាតួឯកតែម្តង។
សម្រាប់ពាក្យថា Let There Be Carnage គឺទំនងជាការឆ្លើយតបនឹងតួអង្គ Cletus Kasady ក្នុង Post Credit នៃវគ្គដំបូងដែលគេនិយាយថា “I’ll get out of here and I will, there’s gonna be carnage” ដែលបកប្រែថា “បើខ្ញុំចេញពីគុកនេះបាន គ្រប់យ៉ាងនឹងក្លាយជាការសម្លាប់រង្គាល”។ សូមបញ្ជាក់ថា ពាក្យថា Carnage ក្រៅពីជារហ័សនាមរបស់ Cletus ហើយ ពាក្យនេះបកប្រែថា សម្លាប់រង្គាល ដូចនេះ ការឆ្លើយតបនូវការគម្រាមរបស់ Cletus លើកនោះគឺចង់សំដៅអត្ថន័យថា “Venom ក៏ចង់ដឹងដែរថា សម្លាប់រង្គាលរបៀបណា” ដែលនេះហើយជាហេតុផលនៃពាក្យថា “Let there be carnage”។
បន្ថែមពីនេះ VENOM: LET THERE BE CARNAGE ក៏បានធ្វើការលើកថ្ងៃបញ្ចាំង ពី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ទៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ទៅវិញ។ យ៉ាងណាមិញ សម្រាប់ចំណងជើងវគ្គថ្មីនេះ មានហ្វេនមួយចំនួន ហាក់មិនសូវចូលចិត្ត ព្រោះពួកគេបានរំពឹងទុកនូវចំណងជើងដ៏ឡូយមួយពី Comicរួចទៅហើយ នោះគឺ Maximum Carnage តែបែរជាមិនត្រូវបានយកមកប្រើប្រាស់។
មិនប្រាកដទេ វគ្គថ្មីនេះទំនងអាចនឹងមានអ្វីមកពញ្ញាក់អារម្មណ៍ បណ្តាអ្នកកុននិយមយើងហើយ ទើបលើកថ្ងៃបញ្ចាំងទៅឆ្ងាយយ៉ាងនេះ អាចមានការថតជួស តួសំខាន់ណាមួយក៏ថាបាន ដូចនេះមានតែចាំមើលថា VENOM Vs. CARNAGE នឹងធ្វើឲ្យរញ្ជួយពិភពកុនយ៉ាងណាខ្លះ ជាមួយ VENOM: LET THERE BE CARNAGE៕
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…