កាលពីថ្ងៃទី ១៨ ដល់ ២០ ខែឧសភាកន្លងទៅនេះ មានកម្មវិធីពិសេសថ្មីមួយបានកើតឡើងនៅ លើទឹកដីខេត្តសៀមរាបអំពីវិស័យដើរលេង ថតរូប និងសរសេរ Blog ដែលត្រូវបានហៅថា Blogger Bootcamp ដែលបង្កើតឡើងដោយក្រុម Travel Blogger មួយក្រុមគឺ Unseentra Something by Evan Avytravel និង Cambodian Backpacker។
Blogger Bootcamp បានប្រព្រឹត្តិទៅយ៉ាងរលូនដែលមានសមាជិកចូលរួមប្រមាណជា ៣០ នាក់ដែលសុទ្ធសឹង ជាអ្នកដែលមានទេព្យកោសល្យទាំងអ្នកទៅពីភ្នំពេញ និងអ្នកនៅខេត្តសៀមរាបផ្ទាល់តែម្ដង។ អ្នកចូលរួមទាំងអស់ស្នាក់នៅជាមួយគ្នាឯ Hostel ប្រណិតមួយកណ្តាលក្រុងសៀមរាបគឺ Lub.d Hostel។ បន្ថែមពីលើនេះសិក្ខាសាលាចែករំលែកអំពីបទពិសោធន៍ និងបច្ចេកទេសក្នុងការរៀបចំផែនការដំណើរកំសាន្ត វិធីសាស្ត្រ និងការអនុវត្តន៍ពីការចាប់ប្លង់ និងវិធីថតរូបស្អាតៗដែលពោរពេញទៅដោយ ការចងចាំ និងអនុស្សាវរីយ៍ នៅតាមប្រាង្គប្រាសាទនានានៅអង្គរ វង់ធំ និងភូមិបណ្តែតទឹកចុងឃ្នាស ព្រមជាមួយនឹងរបៀបសរសេរអត្ថបទប្លុកចែករំលែកសម្រាប់អ្នកអានបានញ៉ាំងឲ្យកម្មវិធីទាំងមូលមានសភាពរស់រវើក និងទាក់ទាញសម្រាប់អ្នកចូលរួម ដែលពោរពេញទៅដោយការបញ្ចេញមតិយោបល់ និងការចែករំលែកចំណេះដឹង។
លើសពីនេះទៅទៀតសកម្មភាពកម្សាន្តពេលយប់ ដូចជាការដើរតាម Pub ពីមួយទៅមួយ (Pub Crawl) និង ការរាំលេងយ៉ាងសប្បាយរីករាយនៅឯ Hard Rock Café ដោយបានបន្សល់ទុកនូវចំណងមិត្តភាព និងអនុស្សាវរីយជាច្រើនរវាងអ្នកចូលរួមទាំងអស់។
ភាពជោគជ័យរបស់កម្មវិធី Blogger Bootcamp លើកដំបូងនេះ បញ្ជាក់អោយឃើញពីជំហ៊ានមួយបង្ហាញឲ្យ ឃើញថាសហគមន៍ Blogger នៅកម្ពុជាចាប់ផ្តើម មានការសហការគ្នា ដើម្បីផ្សព្វផ្សាយបន្ថែមពីសក្តានុពលទេសចរណ៍ ក៏ដូចជាបង្កើនចំណេះដឹង គន្លឹះ និងជំនាញផ្សេងៗដែលទទួលបានពីដំណើរកំសាន្ត ឬការផ្សងព្រេង ទៅតំបន់ទេសចរណ៍នានា។ ចាំមើលថាតើប្រសិនបើ Blogger Bootcamp លេចចេញរូបរាងជាលើកទីពីរតើកន្លែងណាមួយដែលនឹងក្លាយជាគោលដៅបន្ទាប់?
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…