ស្ទឹងត្រែង គឺជាខេត្តមួយដែលស្ថិតនៅឯភាគប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា។ ថាឡាបរីវ៉ាត់ គឺជាស្រុកមួយនៃស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ដែលមានឈ្មោះដើមថា “ធារាបរិព័ទ្ធ” មានន័យថាទឹក និងភ្នំ។ បើទោះបីចម្ងាយពីភ្នំពេញ ទៅខេត្តស្ទឹងត្រែងហាក់បីដូចជាឆ្ងាយបន្តិចក៏ពិតមែន តែនៅពេលដែលអ្នកបានមកដល់ខេត្តដ៏ស្រស់ស្អាតមួយនេះ អ្នកនឹងភ្លេចអស់ជាមិនខានរឿងនឿយហត់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះតែអ្វីដែលអ្នកបានឃើញ និងកម្សាន្ត គឺស័ក្តិសមនឹងការចំណាយរបស់អ្នក។
ដងទន្លេមេគង្គលើនៃខេត្តស្ទឹងត្រែង គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដោយទេសចរអាចរកទូកជួលបែបឯកជន (តម្លៃអាចទៅតាមចំនួនមនុស្ស រយៈពេល ចំណាយ និងរដូវកាល) សម្រាប់ជិះមើលព្រៃលិចទឹក ដែលមានឬស និងដើមកោងទេទៅតាមកម្លាំងទឹកហូរ ទស្សនាជម្រកសត្វស្លាបនៅតំបន់រាមសារ ដែលជាតំបន់កំពុងអភិរក្ស និងគយគន់សត្វផ្សោតនៅអន្លង់ផ្សោតក្នុងតំបន់ល្បាក់ខោលឯព្រះរំកិល។ បន្ថែមទៅលើនេះទៀត ស្ទឹងត្រែងជាខេត្តមួយសំបូរទៅដោយកោះធម្មជាតិ មានដូចជាកោះហាន កោះលន កោះល្ងរ ជាដើម ដោយកោះនីមួយមានលក្ខណៈពិសេស និងទាក់ទាញផ្សេងៗគ្នា។
សម្រាប់កោះហាន (អ្នកស្រុកនេះបង្កើតជាសហគមន៍ទេសចរណ៍មួយថ្មី ហៅឈ្មោះថា កោះខេ) ប្រសិនបើអ្នកគ្មានយាន្តជំនិះទេ អ្នកអាចជួលម៉ូតូសម្រាប់ជិះ (ប្រមាណជា ១០ដុល្លារក្នុងមួយថ្ងៃ មានសាំងស្រាប់) ឆ្លងពីស្ពានសេកុងប្រមាណពី ១៥ ទៅ ២០នាទី នៅខាងឆ្វេងដៃអ្នកនឹងឃើញស្លាកបដា សហគមន៍ទេសចរណ៍ធម្មជាតិ កោះខេ គ្រាន់បត់ចូលតាមនោះបន្តិចនឹងដល់កំពង់ចម្លងដែលអ្នកអាចឆ្លងទៅដល់កោះនោះហើយ ដោយតម្លៃឆ្លងទៅមកគឺចំនួន ២០០០រៀលខ្មែរតែប៉ុណ្ណោះ។
អ្វីដែលជានិមិត្តរូបប្រចាំខេត្តមួយនេះ គឺទឹកធ្លាក់ព្រះសុភ័ក្រមិត្ត (ចំណែកអ្នកស្រុកព្រះវិហារហៅថា ទឹកធ្លាក់ព្រះនិម្មិត) ដែលស្ថិតនៅតំបន់ត្រីកោណណៃព្រំដែនកម្ពុជា (ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង) និង ប្រទេសឡាវត្រង់់តំបន់កោះ៤០០០ (Si Phan Don)។ តំបន់នេះជាគោលដៅសំខាន់ដែលអ្នកមកទស្សនាខេត្តស្ទឹងត្រែងពុំគួររំលងនោះឡើយ ព្រោះថាសម្រស់ទឹកធ្លាក់ដែលមានសភាពគួរឲ្យស្រៀវស្រាញ នឹងសម្លេងទឹកជ្រោះហូរបោកជាមួយថ្មលាន់រំពង ព្រមជាមួយទឹកដ៏ត្រជាក់រហឹមគួរឲ្យចង់ហែលលេងកម្សាន្ត។ ជាពិសេសគឹទេសចរនឹងមិនខ្លាចថាខ្វះរបស់ញុំានោះឡើយ ព្រោះនៅទឹកធ្លាក់សុភ័ក្រមិត្ត ពោរពេញទៅដោយខ្ជុះលក់ចំណីអាហារឆ្ងាញ់ៗយ៉ាងសំបូរបែប។
ក្រៅពីរមណីយដ្ឋានបែបធម្មជាតិ ខេត្តស្ទឹងត្រែងក៏មានបង្កប់ខ្លួនទៅដោយរមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនដូចជា វត្តស្រះកែវមុនីវណ្ណ ប្រាសាទភ្នំព្រះធាតុ ប្រាសាទព្រះគោ ដែលខ្លះមានសភាពរាងទ្រុឌទ្រោម ខ្លះក៏បានបាក់បែកជាច្រើនអន្លើរទៅហើយ តែក៏នៅមានភាពទាក់ទាញសម្រាប់ទេសចរមកទស្សនាកម្សាន្តនិងស្វែងយល់។ គិតយ៉ាងម៉េចដែរ? ថ្ងៃឈប់សម្រាកខាងមុខនេះមានគម្រោងហើយឬនៅ?
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…