សម្រាប់វៀតណាម ថ្មីៗនេះហាក់ដូចជាឡើងកូដស្រើតៗ ជាមួយសក្តានុពលទេសចរណ៍ មិនថាតំបន់ទេសចរណ៍ដែលមានស្រាប់ ឬតំបន់ទេសចរបែបកែច្នៃ ដែលទេសចរជុំវិញពិភពលោកប្រាថ្នាចង់ទៅស្គាល់ ហើយមនុស្សម្នារទូទៅតែងនិយាយថាប្រទេសនេះហាក់ដូចជាងាយស្រួលសម្រាប់ការរៀបចំផែនការទេសចរណ៍របស់ពួកគេ ដោយហេតុថាចំណាយហាក់ដូចជាថោក បើប្រៀបទៅប្រទេសផ្សេងៗនៅក្នុងតំបន់ ហើយថែមទាំងសំបូរបែបរាប់ចាប់ពី ចំណីអាហារ ភាពស៊ីវីល័យ ធម្មជាតិ រហូតដល់ វប្បធម៌តាមតំបន់។
DERtination ពី Kampucheers សូមលើកយក ប្រធានបទទេសចរណ៍បែបវប្បធម៌មួយ នៃតំបន់វៀតណាមកណ្តាលមកបង្ហាញ បែបជាទីក្រុងបុរាណ ដែលមានប្រវត្តិសាស្ត្រយ៉ាងចំណាស់ ជាប់ក្នុងបញ្ជីទីក្រុងបេតិកភណ្ឌបុរាណរបស់អង្គការយូណេស្កូ ដែលត្រូវបានទេសចរទាំងឡាយដាក់ងារជាទីក្រុងគោម នោះគឺទីក្រុង ហួយអាន (Hoi An ឬ Hội An) ដែលដើមឡើយទីក្រុងនេះមានឈ្មោះថា ហ្វៃហ្វូ (Fai-Fo ឬ Faifoo)។ ងារជាទីក្រុងគោមនេះ គឺត្រូវបានដាក់ដោយទេសចរនានាដែលបានមកទស្សនា ឃើញគ្រប់ទីកន្លែងទាំងអស់នៅទីនោះ មានការព្យួរគោមចម្រុះពណ៌មិនថា ហាងកាហ្វេ ហាងលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានឡើយ។ ទីក្រុងទាំងមូលគឺស្ថិតក្នុងការអភិរក្សបានយ៉ាងល្អដោយរដ្ឋាភិបាលវៀតណាម កំណត់ឲ្យរក្សារបុរាណភាព និងអត្តសញ្ញាណនៃក្រុងបុរាណមួយនេះ គ្មានអាគារខ្ពស់ៗ ឬក៏ ហាងដែលសង់បែបសម័យទំនើបៗទេ គឺភាគច្រើនគឺសំណង់អគារបុរាណ ពណ៌លឿង និងព្រះវិហារបែបចិន។
មធ្យោបាយធ្វើដំណើរដែលសាកសមបំផុតសម្រាប់ទេសចរដែលចូលចិត្តការលំហែបែបសាមញ្ញ គឺការជួលម៉ូតូជិះពីក្រុងដាណាង (ពីហូជីមិញទៅក្រុងដាណាងអ្នកអាចជិះរថយន្ត រថភ្លើង ឬលឿនបំផុតដោយការជិះយន្តហោះ) ដែលរវាងក្រុងទាំងពីរនេះចំណាយពេលប្រមាណតែ៣០នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរគឺការជិះតាមមាត់សមុទ្រជាមួយខ្យល់អាកាសល្អ និងត្រជាក់រហឹម។ តែប្រសិនបើមិនចេះជិះម៉ូតូក៏មិនជាបញ្ហាដែរ ឡានក្រុងទៅមករវាងដាណាង និងហួយអាន មានទៅមកសឹងគ្រប់ម៉ោង។
មកដល់ក្រុងបុរាណនេះក្រៅពីប្លែកភ្នែកជាមួយនឹងគោមចម្រុះពណ៌ អគារបុរាណបែបចិន និងជប៉ុន តាមផ្លូវអ្នកនឹងសប្បាយនឹងការទទួលទានដោយព្រោះថាទីនោះសំបូរទៅដោយម្ហូបចំណីតាមផ្លូវដែលប្រជាជនក្នុងស្រុកនោះលក់មុខផ្ទះ ឬដាក់លក់តាមកង់ ម៉ូតូ ក្រៅពីនោះតាមផ្ទះភាគច្រើនគឺជាហាងកាត់ដេរ និងលក់សំលៀកបំពាក់ ព្រមជាមួយនឹងវត្ថុអនុស្សាវរីយ៍ដ៏គួរឲ្យទាក់ទាញ។
អ្វីដែលទេសចរដ៏ច្រើនសន្ធឹក មិនដែលខកខានគឺការដើរទស្សនាតាមប្លុកផ្ទះបុរាណ ជាមួយនឹងគោមទាំងអស់បំភ្លឺនាពេលរាត្រី ជាមួយនឹងអារម្មណ៍អន្លង់អន្លោច រូម៉េនទិច ពេលទទួលទានអាហារនៅភោជនីយដ្ឋានតាមមាត់ច្រាំងទន្លេ។
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…