គំនូរបែបបុរាណក្នុងទម្រង់ឌីជីថល ជាសិល្បៈដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់យុវជនខ្មែរជំនាន់ថ្មី

ប្រសិនបើយើងសង្កេតមើល សង្គមសិល្បៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រៅពីវិស័យចម្រៀង និងភាពយន្ត ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ យើងក៏អាចសម្លឹងមើលឃើញទម្រង់សិល្បៈដទៃៗទៀត ដូចសិល្បៈគំនូរបែបឌីជីថល ជាអាទិ៍ ដែលបង្កើតឡើងដោយសិល្បករខ្មែរក្មេងៗជំនាន់ក្រោយ ចាប់ផ្តើមមានការរីកលូតលាស់ និងផុសចេញនូវភាពច្នៃប្រឌិតយ៉ាងសំបូរបែប។

យន ពេជរតនៈ ហៅ ពេជ តូច ដែលបានបញ្ចប់ឧត្តមសិក្សា ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យលីមកុកវីង បច្ចុប្បន្ន ជាស្ថាបត្យករ និងអ្នកតុបតែងលម្អផ្នែកក្នុង នៃក្រុមហ៊ុនឯកជនមួយ ក៏បានរួមចំណែកក្នុងវិស័យគំនូរបែបឌីជីថលនេះដែរ ដែលស្នាដៃរបស់ ពេជ តូច ហាក់មានចំណុចពិសេសប្លែក ដោយមានការលាយបញ្ចូលគ្នារវាងសិល្បៈគំនូរបែប បុរាណខ្មែរ គឺល្ខោនព្រះរាជទ្រព្យខ្មែរ ជាមួយនិង សិល្បៈគំនូរសម័យបែបធរណីមាត្រ (geometric art)។

ពេជ តូចបានបន្ថែមទៀតថា ក្នុងការផលិតរូបគំនូរឌីជីថលធម្មតាមួយ ឬក៏មានតែ១តួអង្គ ដែលមិនសូវលម្អិតគឺអាចនឹងចំណាយរយៈពេល ២ ទៅ ៣ថ្ងៃ។ រីឯរូបដែលលម្អិត ឬក៏មានតួអង្គច្រើន គឺអាចចំណាយពេល ចន្លោះពី ១សប្ដាហ៍ ទៅដល់ ១ខែ។ ចំណែកដំណើរការនៃការផលិតរូបនីមួយៗ គឺមានការលំបាកគួរសមដែរ ដែលអាចចែកចេញជាដំណាក់កាលសំខាន់ៗដូចជា៖
ទី១៖ គិតអំពីប្រធានបទ ថាតើចង់ឱ្យគំនូរនិយាយអំពីអ្វី?
ទី២៖ រកប្រភពឯកសារពី អត្ថបទក្នុងសៀវភៅ វីដេអូឯកសារ ការសម្ដែង រូបថត និងពីមិត្តភក្តិនៅជុំវិញខ្លួន
ទី៣៖ គំនូសព្រាងខ្មៅដៃ លើសៀវភៅ ថាតើគួរតែរៀបចំបែបណា? ក្នុងទម្រង់បែបណា? គំនូរសម្រេចអាចនឹងចេញមកបែបណា?
ទី៤៖ ចុងក្រោយគឺ គំនូរសម្រេចក្នុងកុំព្យូទ័រ មានដូចជា ការយកគំនូសព្រាងមកធ្វើការលម្អិត ជ្រើសរើសពណ៌ផ្ទៃ ឬទេសភាព។

បើតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួន ពេជ តូច មានទស្សនៈ គិតថា ទម្រង់សិល្បៈគំនូរបែបឌីជីថល របស់យុវជនខ្មែរជំនាន់ក្រោយ គួរតែត្រូវបានវិវឌ្ឍន៍ខ្លួន បម្រើក្នុងក្នុង កម្មវិធីពិព័រណ៍ ការតាំងលម្អតាមទីកន្លែងផ្សេងៗ វិស័យជំនួញ ជាអាចលាយលំបែបសិល្បៈជាមួយផលិតផល សេវាកម្ម ក៏ដូចជា ការបោះពុម្ពផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗជាដើម។  បន្ថែមពីលើនេះ ពេជ តូច ក៏បានប្រាប់ថា សព្វថ្ងៃលោកក៏ទទួលបាន កម្រៃខ្លះៗ ពីគំនូររបស់គាត់ដែលមានដូចជា ការបោះពុម្ពជាផ្ទាំងគំនូរសម្រាប់តាំងលម្អ បោះពុម្ពជាកាតប៉ុស្តាល់(postcard) ស្ទីកគ័រ(sticker) និងថ្លៃរចនាគំនូរតាមតម្រូវការរបស់អតិថិជន សម្រាប់បង្ហោះផ្សព្វផ្សាយជាដើម ផងដែរ។

admin

Share
Published by
admin

Recent Posts

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

4 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

4 hours ago

Mybet wie man den FlashDash-Bonus abhebt Kasino Dies BELIEBTE verbunden Kasino

Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…

4 hours ago

No Abschlagzahlung Maklercourtage 2026 50+ seriöser Link Verbunden Casinos verfügbar je Deutschland

Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…

4 hours ago

Bedste tilslutte casinoer med dansken afgift inden for app bet Ybets marts 2026 Guide

Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…

4 hours ago

Bedste Vederlagsfri Spins i dag Få Immerion casino partner login tilmeld dig Top Tilbud & Vilkår

Content Immerion casino partner login tilmeld dig: fr spins i tilgif nye kunder Hvilke skal…

4 hours ago