កាលបើបានធ្វើដំណើរឆ្លងស្ពានកាត់ព្រែកតាមាក់លើគន្លង ផ្លូវជាតិលេខ៨ ប្រមាណជាជាងមួយម៉ោងចេញពីរាជធានីភ្នំពេញ ចោលភ្នែកមើលខាងស្តាំដៃអ្នកនឹងឃើញស្លាកមួយដាក់ថា ឃុំស៊ីធរ នោះជាសញ្ញាប្រាប់ថាអ្នកបានមកដល់ទីឋានដ៏ខ្ពង់ខ្ពស់មួយនាបុរាណកាលរបស់ព្រះនគរកម្ពុជាគឺ ទួលបាសាន ដែលទី ព្រះបាទពញាយ៉ាត បម្លាស់រាជធានីពីក្រុងអង្គរមក។
#វត្តស៊ីធរ ស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (កាលដើមឡើយវត្តនេះស្ថិតនៅក្នុងខេត្តកំពង់ចាម) “ព្រះរាជពង្សាវតារខ្មែរ” ផ្អែកតាមសៀវភៅ “ឯកសារមហាបុរសខ្មែរ” បានឲ្យដឹងថា នៅ គ. ស. ១៣៨៧ ៖ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះបរមយ៉ាត រាជាធិរាជ (#ព្រះបាទពញាយ៉ាត) ព្រះអង្គបានសម្រេចព្រះទ័យចាកចោល ព្រះមហានគរស្រីយសោធរ ទៅតាំងទីឯកោះបាសាន ហើយឲ្យខ្ញុំព្រះរាជការតាំងកសាងព្រះរាជនិវេសន៍ (ព្រះរាជដំណាក់) ព្រះរាជរោង ព្រះរាជមន្ទីរ រោងព្រះរាជរថ ។ល។ ព្រះបរមរាជវាំងថ្មីនេះបែរមុខទៅខាងកើត យកទន្លេធំជាមុខព្រះបរមរាជវាំង ទុកជាកំពង់មួយ ហើយទ្រង់បានតាំងព្រះនាមហៅថា “ព្រះបរមរាជវាំងថ្ម” ឯព្រះនាមរបស់ព្រះនគរ (សព្ទបុរាណ លោកសំដៅចម្បងដល់ព្រះរាជធានី) ទ្រង់បានរក្សាដដែលថា “ព្រះនគរស្រីយសោធរ” ដែលក្លាយក្រោយមកក៏ក្លាយសល់ត្រឹមតែ “ស៊ីធរ” រហូតមកទល់នឹងសព្វថ្ងៃ។ ដោយហេតុថា គ្រាដែលទ្រង់គង់នៅឯព្រះរាជវាំងនេះ ទឹកជំនន់លិចជ្រៅក្រៃលែង នឹងសាងជាព្រះនគរពុំបាន ក៏ព្រះបរមបពិត្រ ព្រះអង្គនាំរាជសេវកាមាត្យមកសាងព្រះបរមវាំងមួយទៀត នៅឯកោះឫស្សីកែវម្ដង (រាជធានីចតុមុខ – ភ្នំពេញសព្វថ្ងៃ) រួចទ្រង់ក៏តាំងព្រះនគរនៅទីនេះរហូតទៅ។
មកដល់ គ. ស. ១៥០៤ ៖ ចៅពញាដាំខត្តិយរាជា ព្រះនត្តាក្សត្រា (ត្រូវជាចៅ) នៃព្រះបរមរាជា ពញាយ៉ាត ស្ដេចឡើងសោយរាជ្យស្នងសម្ដេចព្រះវររាជបិតា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា រាមាធិបតី សេរីសូរ្យវង្ស ក្នុងព្រះជន្ម ២៦ ព្រះវស្សា ព្រះអង្គទ្រង់ព្រះនាមថា “ព្រះបាទសម្ដេច ព្រះរាជឱង្ការ #ព្រះស្រីសុគន្ធបទ ចក្រពត្តិពង្សវរវង្សខត្តិយា មហាសេដ្ឋោវរោឫទ្ធិពិធ្យាស្រ័យ មហៃយ៍ រាជាធិរាជរាមាធិបតី ជាអម្ចាស់ជីវិតលើត្បូងគ្រងមហានគរកម្ពុជា សិរីយសោធរ បវរឥន្ទបត្ត កុរុរដ្ឋរាជធានីបុរីរម្យឧត្តមមហាស្ថាន” ។
នៅ គ. ស. ១៥០៨ ៖ ព្រះបរមបពិត្រ ទ្រង់ព្រះចិន្តាថា៖ “ទីទួលបាសានដែលសម្ដេចព្រះបរមរាជា ពញាយ៉ាត ជាសម្ដេចព្រះអយ្យកោ (ត្រូវជាជីតា) សាងមុនម្ដងនោះស្រួលណាស់៖ បើយើងមានសឹក ទ័ពយើងនឹងទទួលសង្រ្គាមបាន ត្បិតមានបឹងខណ្ឌខាងកើត មានទន្លេខណ្ឌខាងអាគ្នេយ៍ មានព្រៃធំខណ្ឌខាងត្បូងផង។” ទ្រង់ក៏នាំរាជសេវកាមាត្យទៅគង់នៅបាសានឯព្រះបរមរាជវាំងថ្មតទៅ។
មកត្រឹម គ. ស. ១៥១២ ៖ លុះបើយកជ័យលើព្រះបាទសម្ដេច ព្រះស្រីសុគន្ធបទ ហើយ ព្រះមហាឧបរាជ ភូសម្រេចរាជការ មហាក្រស័ត្រសឹក កន (#ស្តេចកន) បានឡើងប្រាប្តាភិសេក សោយរាជ្យក្នុងព្រះជន្ម ២៩ ព្រះវស្សា ដោយមានព្រះនាមក្នុងរាជ្យថា “ព្រះបាទសម្ដេច ព្រះស្រីជេដ្ឋាធិរាជ រាមាធិបតី ក្រុងស្រីសឈរ បាសាន“។
គ. ស. ១៥១៤ ៖ សម្ដេចព្រះស្រីជេដ្ឋា បរមបពិត្រ ទ្រង់ព្រះតម្រិះថា៖ “យើងជាស្ដេចផ្លាស់រាជវង្សថ្មី គប្បីគិតឲ្យមានជាប់នូវព្រះកេរ្តិ៍ ទីដំណែលព្រះរាជធានីថ្មីតទៅ ឲ្យមានសេចក្ដីល្បីឮនាមច្បាស់ប្រាកដទៅក្នុងអនាគត។” លុះព្រះតម្រិះយល់ដូច្នេះហើយ ទ្រង់ក៏ត្រាស់បង្គាប់ឲ្យលើកគ្រប់គ្រួ ចាកចោលពីព្រះនគរបាសាន ទៅទិសខាងកើតឆ្ពោះទៅកាន់ព្រះរាជធានីថ្មី។
“វត្តស៊ីធរ” សព្វថ្ងៃ នៅក្នុងបរិវេណអារាមនេះមាន៖
១. ព្រះវិហារថ្មីមួយ។
២. ចេតិយហ្លួងដ៏ធំមួយតាំងចំអំពីខាងមុខព្រះវិហារថ្មីនេះ។ ចេតិយហ្លួងនេះត្រូវបានអ្នកស្រុកស្គាល់ថាជា “ព្រះចេតិយព្រះស្រីសុគន្ធបទ”។
៣. ព្រះវិហារបុរាណព្រះបាទព្រះសម្មាសម្ពុទ្ធ៖ មានព្រះពុទ្ធបាទមានឆ្លាក់ជាត្រៃភូមិ និង សិលាចារឹកមួយផ្ទាំងដែលបានបាក់សល់តែមួយភាគខាងក្រោម។
៤. ព្រះវិហារបុរាណព្រះរាជនិវេសនដ្ឋាន ព្រះនាង ស៖ មានហោជាងខាងលិចលម្អដោយសិល្បៈភ្ញីភ្លើង សម្ដែងថាជាព្រះកេរ្តិ៍ព្រះមហាក្សត្រ។
៥. ចេតិយបុរាណប្រមាណ ៦ ទៀតនៅខាងមុខព្រះវិហារធំត្រូវបានតាំងទីរាយប៉ាយ ហើយក្លាយជាគុម្ពោតព្រៃដោយហេតុតែពេលវេលា។ ជាអកុស ចេតិយបុរាណមួយក្នុងចំណោមនោះ ត្រូវបានគេគាស់រំលើងយកឥដ្ឋឲ្យអន្តធានទៅហើយ៕
សម្រួលអត្ថបទដោយ៖ ទាយាទអង្គរ – Angkor Inheritor
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…