ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។
តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ មានដូចជាអាទិ៍ វត្តទេពប្រណម្យ វត្តដំណាក់ វត្តព្រះព្រហ្មរតរ៍ វត្តរាជបូណ៌ជាដើម ហើយក៏មានវត្តខ្លះក៏មានវត្តមាននៅក្នុងបរិវេណប្រាសាទបុរាណផងដែរ។
គ្រានេះសូម Kampucheers និង DERtination សូមបន្តមាតិកា អារាមហ្លួងខ្មែរ អំពី អារាម រាជបូណ៌ ស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាននិងបុរាណដ្ឋានដ៏ល្បីមួយនៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារកសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេច ព្រះបាទនរោត្តម។ អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែប្រណិត ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់ នៃសិល្បករ ស្ថាបត្យករ និងសិល្បៈបុរាណខ្មែរសម្រាប់សាសនា។
តែជាអភ័ព្វ ភាពអស្ចារ្យនៃក្បូរក្បាច់រចនាដ៏ល្អវិចិត្រនៃព្រះវិហារបុរាណអាយុកាលប្រមាណជិត៥០០ឆ្នាំនេះ ទាំង សំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាតនិងបាត់បង់សោភ័ណដើមដោយអន្លើនៅកន្លែងខ្លះដោយសារអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំ ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗពីមួយជំនាន់ទៅមួយជំនាន់ជាដើម។ ប៉ុន្តែសម្បត្តិបេតកភណ្ឌខេត្តសៀមរាបមួយនេះ ត្រូវបានគេយកចិត្តទុកដាក់ក្នុងគោលដៅសង្គ្រោះ និងអភិរក្ស ដោយអាជ្ញាធរជាតិអប្សរាបានសហការជាមួយអ្នកជំនាញអ៊ីតាលីដើម្បីជួសជុលព្រះវិហារនេះក្នុងបំណងអភិរក្សនិងលើកតម្លៃវប្បធម៌នៃសិល្បៈរបស់ខ្មែរនាបុរាណកាលឱ្យរស់រវើកនាពេលបច្ចុប្បន្នឡើងវិញ។
ការជួសជុលព្រះវិហារវត្តបូណ៌ ត្រូវបានចាប់ផ្តើមតាំងតែពីឆ្នាំ២០១៤ មានបុគ្គលិក១៩នាក់ មកពីនាយកដ្ឋានផ្សេងៗគ្នា។ ការជួសជុលនិងសម្អាតនេះផ្តោតសំខាន់លើសន្លឹកបង្អួច សន្លឹកទ្វារ ពុទ្ធបដិមាធំក្នុងព្រះវិហារ និងពុទ្ធបដិមាតូចៗមួយចំនួន បល្ល័ង្ក គំនូរ រចនាសម្ពន្ធសសរ ដែលរងនូវការខូចខាត ប្រេះស្រាំ រលុបបាត់បង់ភាពដើម ដោយប្រើវិធីសម្អាតស្ងួត សម្អាតសើម ដើម្បីយកពណ៌ថ្នាំថ្មី ធូលីឬលាងកំណកផ្សែងដែលរុំព័ទ្ធលើរូបបដិមា រូបគំនូ និងចង់ដឹងដែរថា តើពណ៌ដើមនៃសំណង់មានពណ៌អ្វី ធ្វើពីអ្វី។ ការសម្អាតត្រូវធ្វើឡើងមួយស្រទាប់ម្តងៗ ដើម្បីបកថ្នាំទាំងនោះ រហូតដល់ស្រទាប់ដើម ដែលភាគច្រើនជាពណ៌បែបស្រគត់ស្រគំ តែកន្លែងខ្លះ រូបខ្លះក៏មិនអាចសម្អាតឱ្យដល់ស្រទាប់ដើមដែរ ព្រោះវានាំឱ្យប៉ះពាល់វត្ថុនោះ។
នៅតាមជញ្ជាំង សសរ រូបចម្លាក់លើស៊ុមបង្អួច មានស្រទាប់ថ្នាំខុសៗគ្នា ចន្លោះពី៧ទៅ៣ស្រទាប់ ហើយរាល់ការសម្អាត ជួសជុល ទាមទារខ្លាំងណាស់នូវការអត់ធ្មត់និងប្រិតព្រៀងបំផុត ពិសេសត្រូវមានជំនាញលាយគ្រឿងផ្សំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីកុំឱ្យមានប្រតិកម្មនឹងថ្នាំចាស់។ រយៈពេល២ឆ្នាំមកនេះ ក្រុមការងារសម្រេចបានការសម្អាតជើងសសរ ពុទ្ធបដិមាធំ បល្ល័ង្ក រូបចម្លាក់មួយចំនួន សន្លឹកបង្អួច៩ផ្ទាំង រូបគំនូរ៣ផ្ទាំងក្នុងចំណោម១៥៧ផ្ទាំង ខ្លះគូរត្រេលើរូបដែលបាត់មុខ ហើយបិទម្នាងសិលាលើកន្លែងចន្លោះប្រហោងធំៗជាដើម។
នៅលើជញ្ជាំងព្រះវិហារផ្នែកខាងក្នុងមានសិល្បៈដ៏រស់រវើកល្អវិចិត្រគឺគំនូរបុរាណរឿង «រាមកេរ្តិ៍» ដែលជារឿងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ គូរនៅរវាងឆ្នាំ១៩២០-១៩២៤ ដោយជាងឈ្មោះ ប៉ិល និងក្មួយរបស់គាត់ឈ្មោះ ឌិត។ ជាងគំនូរទាំង២នាក់នេះ គឺជាជាងធ្វើណាំងសម្រាប់ល្ខោនស្បែកធំ ទើបគំនូរមានទម្រង់កាយវិការបែបដូចស្បែកធំ។ ចំណែកនៅផ្នែកខាងក្រៅមានចម្លាក់លៀនយ៉ាងរស់រវើកនៅលើទ្វារ និងបង្អួច ដោយលោកកុសលបានបញ្ជាក់ថា ព្រះវិហារដ៏ចំណាស់មួយនេះធ្លាប់មានការជួសជុលតាំងពីសម័យអាណានិគមបារាំងមកម្ល៉េះ។
បច្ចុប្បន្ននេះ ព្រះវិហារបុរាណ វត្តរាជបូណ៌ ត្រូវបានបញ្ចប់ការជួសជុល និងបើកឲ្យចូលទស្សនាបានជាធម្មតា សម្រាប់ទិដ្ឋភាពខាងក្នុង ទស្សនាចរគួរតែទៅក្នុងកំឡុងម៉ោង ៤រសៀល ទៅ៦ល្ងាច ដែលជាវេលាមួយដែលព្រះសង្ឃ បើកទ្វារព្រះវិហារ ដើម្បីចម្រើននមស្ការព្រះសម្មាសម្ពុទ្ធ។ ដូចនេះពេលទៅដល់ខេត្តសៀមរាប ឆាប់ៗខាងមុខនេះ គួរចំណាយពេលបន្តិចដើម្បីទទួលបានបទពិសោធន៍ទេសចរណ៍ បែបសិល្បៈបុរាណ និងសាសនា ដែលអាចជាអ្វីថ្មីសម្រាប់ជីវិតអ្នក៕
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…