រំឮកអនុស្សាវរីយ៍ជាមួយគំនូរជីវចលល្បីៗ ជំនាន់ឆ្នាំ២០០០ លើប៉ុស្តិ៍ Cartoon Network

••• គំនូរជីវចល ឬហៅស្រួលៗថា ​តុក្កតា គឺត្រូវបានផលិតឡើងសម្រាប់កុមារ តែក៏មិនបានន័យថាយើងដែលជាមនុស្សធំមិនអាចរីករាយជាមួយវាបាននោះទេ។ យ៉ាងណាមិញ យើងក៏ធ្លាប់នៅក្មេងដែរ ដែលក្មេងជំនាន់មុនភាគច្រើន គឺគ្មានអ្នកណាមិនស្គាល់ CARTOON NETWORK នោះទេ ដែលផ្ទុយពីក្មេងសម័យនេះ មានភាគតិចណាស់ដែលយកពេលមើលតុក្កតា ជាជាងលេងហ្គេមក្នុងទូរស័ព្ទ។
ថ្ងៃនេះយើងនឹងនាំក្មេងៗសម័យនេះ ទៅមើលថា ក្មេងៗសម័យឆ្នាំ ២០០០ជាង គេនាំគ្នាមើលតុក្កតាអ្វីខ្លះ លើ CARTOON NETWORK៖

JOHNNY BRAVO
1997-2004
មាន ៤ រដូវកាល

កម្លោះសង្ហាសាច់ដុំធំ ដែលឈ្នះអស់មារសត្រូវ តែត្រូវចាញ់ដៃនារីៗគ្រប់គ្នា ជាពិសេសនារីដែលគេទៅញ៉ែ។​ តែបើទោះយ៉ាងនេះក្តី ក៏មិនអាចឲ្យ Johnny បាក់ទឹកចិត្ត និងបោះបង់គំនិតលើការយកភាពសង្ហានេះទៅទាក់ទាញនារីៗនោះដែរ។

DEXTER’S LABORATORY
1996-2003
មាន ៤ រដូវកាល

ក្មេងខួរក្បាលអច្ឆរិយៈ Dexter ដែលពូកែខាងវិទ្យាសាស្ត្រ បែរជាមានបងស្រីដៃភ្លើងជើងមាន់ Dee Dee ដែលតែងតាមរៅឆានប្អូនរបស់នាងជានិច្ច។ ​បន្ទប់ពិសោធន៍អាថ៌កំបាំងរបស់ Dexter នេះគឺមានតែគេនិងបងស្រីប៉ុណ្ណោះដែលដឹង ដែលម្តាយឪពុកគេមិនដឹងនោះឡើយ

COURAGE THE COWARDLY DOG
1999-2002
មាន ៤ រដូវកាល

បើទោះបីជាឈ្មោះមានន័យថា ក្លាហាន តែសម្រាប់កូនឆ្កែស៊ីជម្ពុមួយនេះ បែរជាមានភាពកំសាក និងត្រូវបានគេបន្លាចគ្រប់ពេល ទាំងពីសំណាក់បីសាចផ្សេងៗដែលមកយាយី និងទាំងពិលោកតា Eustace ដែលជាម្ចាស់ ដែលតែងហៅឆ្កែខ្លួនឯងថា Stupid Dog។

XIAOLIN SHOWDOWN
2003-2006
មាន ៣ រដូវកាល

រឿងរ៉ាវរបស់ក្មេងសាវលីងទាំង៤ រួមទាំងនាគរាជតូច(ពេលខ្លះធំ) ដែលមានសមាជិកដូចជា សង្ឃតូច Omi, ស្រីស្អាត Kimiko,ប្រុសសង្ហា Raimundo, និង លោកបងសាច់ដុំ Clay។ បេសកកម្មរបស់ពួកគេ គឺចេញដំណើរពេញពិភពលោកដើម្បីរក Shen Gong Wu (ឧបករណ៍សាកសិទ្ធ) ផ្សេងៗដើម្បីយកមករក្សាតុល្យភាពរវាង សភាវ​ល្អ និងអាក្រក់។ តាមផ្លូវនៃដំណើររបស់ពួកគេ ក៏មានសត្រូវតាមយាយីក្នុងការដណ្តើមឧបករណ៍ទាំងនោះដែរ គឺ Jack Spicer និងគ្នីគ្នាបីសាចរបស់គេ។

CODENAME: KIDS NEXT DOOR
2002-2008
មាន ៦ រដូវកាល

ក្នុងពីភពលោកដែលគ្រប់គ្រងដោយមនុស្សធំ វិធីតែម្យ៉ាងគត់ដែលអាចទាមទារសិទ្ធិសេរីភាពក្មេងៗមកវិញ គឺការបង្កើតអង្គភាពដែលគ្រប់គ្រងដោយក្មេងៗក្រោមអាយុ១៣ឆ្នាំ នោះគឹ KIDS NEXT DOOR ដែលមានសមាជិក៥នាក់គឺ Numbuh1 (Nigel), Numbuh2 (Hoagie), Numbuh3 (Kuki), Numbuh4 (Wallabee) និង Numbuh5 (Abigail) និងមានទីបញ្ជាការណ៍ឈ្មោះ Sector V។

SAMURAI JACK
2001-2004
មាន ៥ រដូវកាល (រដូវកាលទី៥ ទើបត្រឡប់មកផលិតកាលពីឆ្នាំ ២០១៧)

រឿងរ៉ាវនៃរាជបុត្រនៃដែនដីជប៉ុនបុរាណ ដែលមានដាវទេពសាមូរ៉ៃដែលបិតារបស់គេប្រទានឲ្យតាំងពីក្មេង។ ក្រោយមកនៅពេលដែល Jack ត្រូវបានមាតាបិតាបញ្ចូនទៅរៀន និងរកបទពិសោធន៍ជុំវិញពិភពលោកនោះ ទឹកដីរបស់គេក៏ត្រូវបានលេបត្របាក់ដោយ បីសាចចេះក្រឡាខ្លួន AKU ដោយក្រោយមក Jack ក៏ត្រឡប់មកបង្ក្រាប។ ប៉ុន្តែនៅពេលដែល Jack ផ្តាច់សង្ខា AKU ក៏បានប្រើល្បិចបើកទ្វាចក្រវាល និងបញ្ចូន Jack ទៅពេលវេលាអនាគតតែម្តង។ ក្នុងពេលវេលាដែលខ្លួនមិនដែលស្គាល់នូវអរិយធម៌ និងវិធីរស់នៅក្នុងអនាគតនេះ បានធ្វើឲ្យ Jack ត្រូវប្រឈមនឹងពួកបីសាចសាហាវៗ ក្នុងពេលវេលា ហើយដំណើរផ្សេងព្រេងដើម្បីវិលមករកពេលវេលាបច្ចុប្បន្នរបស់គេ ក៏បានចាប់ផ្តើមឡើង…

THE GRIM ADVENTURE OF BILLY & MANDY
2003-2008
មាន ៦ រដូវកាល

Grim បុរសបីសាចឆ្អឹងខ្មោចដែលធ្លាយចេញពីវិមាត្រខ្មៅងងឹត Limbo និងបានជួបកុមារ២នាក់ដោយចៃដន្យគឺ Billy មានអត្តចរិតស្លុយ តែមានសំណាងល្អគ្រប់ពេល និង Mandy កុមារីមុខម៉ូវ ដែលមិនសូវញញឹម និងមានបុគ្គលិកលក្ខណៈកាច។ ដំបូងឡើយ Grim ហាក់មិនចូលចិត្តភពមនុស្សលោក និងធ្លាប់មានគំនិតសម្លាប់ក្មេងទាំង២ជាច្រើនសារ តែដល់ពេលយូរៗទៅ Grim ក៏សម្រេចចិត្តមិនទៅភពរបស់ខ្លួនវិញ និងចងមិត្តជាមួយក្មេងទាំង២ ហើយថែមមានក្តីស្រឡាញ់និងការបារម្ភលើពួកគេខ្លាំងឡើងៗ។

POWERPUFF GIRLS
1998-2005
មាន ៦ រដូវកាល

The city of Townsville ត្រូវបានមានអ្នកការពារថ្មីវ័យកុមារចំនួន៣នាក់គឺ Blossom, Bubbles និង Buttercup ដែលកើតចេញមកដោយចៃដន្យដោយលោកសាស្ត្រាចារ្យ Utonium។ មានអ្នកការពារ រវាងមានអ្នកបំផ្លាញ ហើយក្នុងចំណោមនោះសត្រូវធំបំផុតគឺ ស្វាកំហូច Mojo Jojo។

BEN10
2005-2008
មាន ៤ រដូវកាល

ក្មេងតូចអាយុ១០ឆ្នាំ Ben Tennyson និង បងស្រិជីដូនមួយ Gwen បានធ្វើដំណើរទៅសម្រាកកាយជាមួយលោកតារបស់ពួកគេ ឈ្មោះ Max ហើយនៅយប់ដំបូងនោះ គឹក៏បានទៅជួបនឹងនឡិកា Omnitrix ដែលធ្លាក់ពីឋានផ្សេង។ នាឡិកានោះ ផ្តល់អ្នកដែលពាក់វាអាចប្រែកាយជាអេលាន ដែលមាន Super Power ខុសៗគ្នាចំនួន១០យ៉ាង។ ជាមួយការបាននូវ Power មកលើកនេះ Ben ក៏បានរៀនសូត្រពីការទទួលខុសត្រូវ និងបានក្លាយជា Super Hero វ័យក្មេងរហូតមក ដែលមាន Gwen និង លោកតា​ Max ចាំជួយពីក្រោយខ្នង។

TEEN TITANS
2003-2006
មាន ៥ រដូវកាល

ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងមហន្តរាយផ្សេងដែលក្រុម Super Hero ចេញដោះស្រាយមិនទាន់សភាពការណ៍ យុវវ័យ៥នាក់បានមកជួបគ្នាដោយចៃដន្យ ហើយបានរួមកម្លាំងគ្នាបណ្តេញពួកបីសាចក្រៅភព ឲ្យចេញពីទីក្រុងពួកគេ។ អ្នកទាំង៥ដែលមានថាមពល និងកន្លែងមកខុសគ្នារួមមាន ROBIN Boywonder ដែលទើបដើរចេញពីការធ្វើជាជំនួយការណ៍ Batman, CYBORG បុរសពាក់កណ្តាលមនុស្សពាក់កណ្តាលមនុស្សយន្ត ដែលកើតចេញពីការផ្ទុះបន្ទប់ពិសោធន៍, BEASTBOY ក្មេងប្រុសខឹលដែលចេះប្រែកាយជាសត្វគ្រប់ពូជគ្រប់អម្បូណ៍, RAVEN នារីវេទមន្តងងឹតទឹកចិត្តបរិសុទ្ធ និង STARFIRE នារីអេលានដែលរត់គេចពីការរៀបការនៅភពរបស់ខ្លួនមកដល់ផែនដី។ ក្រោយពីយល់ឃើញពីផលប្រយោជន៍នៃការរួមកម្លាំងគ្នា អ្នកទាំង៥ក៏បានបង្កើតក្រុមមួយឡើងឈ្មោះ TITANS ដើម្បីរក្សាការពារមនុស្សជាតិពីការយាយីរបស់ពួកមារសត្រូវផ្សេងៗ។

មើលមើល៍ ថាមានរឿងណាខ្លះដែលអ្នកធ្លាប់មើល ធ្លាប់ចូលចិត្ត និងនៅតែចង់មើលមកទល់ពេលនេះ ហើយបើមានរឿងណាអេដមីនមិនបានដាក់ចូល កុំភ្លេច Comment ប្រាប់ផងណា!!!

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago