ខេត្តព្រះវិហារមានប្រាសាទព្រះខ័នដែរ?
ក្រុមប្រាសាទ ព្រះខ័នកំពង់ស្វាយ ឬ ប្រាសាទបាកាន មានទីតាំងនៅក្នុងភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលប្រាសាទនេះ ស្ថិតនៅខាងកើតតំបន់អង្គរចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ។ ការដាក់ឈ្មោះព្រះខ័នកំពង់ស្វាយគឺដើម្បីមានភាពងាយស្រួលក្នុងការហៅចំណាំ និងបញ្ចៀសការភ័ន្តច្រឡំ ព្រោះយើងដឹងរួចមកហើយថានៅខេត្តសៀមរាប ក្រុងអង្គរ ក៏មានប្រាសាទព្រះខ័នផងដែរ ដែលជាក់ស្តែងក្រុមប្រាសាទនេះ ពីអតីតកាលស្ថិតនៅក្នុងខេត្តកំពង់ស្វាយ (Preah Khan of Kampong Svay)។
ក្រុមប្រាសាទព្រះខ័នស្ថិននៅក្នុងបរិវេណកំផែងព័ទ្ធជុំវិញដ៏ធំដែលមានក្រឡាផ្ទៃជិតប្រាំគីឡូម៉ែត្រការ៉េ ដែលត្រូវបានកសាងដំបូងដោយព្រះបាទសូរ្យវរ្ម័នទី១ ប៉ុន្តែទទួលការកសាងនិងកែប្រែមួយចំនួនដោយព្រះមហាក្សត្រក្រោយ (ព្រះបាទសូរ្យវរ្ម័ន ទី២ និងព្រះបាទជ័យវរ្ម័ន ទី៧)។ ចម្លាក់ភាគច្រើនត្រូវទទួលរងការលួចប្លន់ ឬយកចេញបូករួមទាំងរូបបដិមាព្រះបាទជ័យវរ្ម័នទី៧ដែលបានក្លាយជានិមិត្តរូបនិងត្រូវបានគេឆ្លាក់ឡើងវិញជាច្រើន។
នៅជុំវិញប្រាង្គប្រាសាទកណ្តាល ប្រាសាទព្រះខ័ន (ឬប្រាសាទបាកាន) មានប្រាសាទតូចៗជាច្រើន ដូចជាប្រាសាទព្រះដំរីដែលអ្នកស្រុកតែងឈាងចូលទៅអុជធូបដើម្បីបន់ស្រន់សុំសេចក្តីសុខ ចម្ងាយប្រមាណជាង ១ គីឡូម៉ែត្រមុនពេលចូលទៅប្រាសាទព្រះខ័ន។ គេក៏ឃើញមាន ប្រាសាទព្រះចតុម្មុខ ទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាទៅទិសទាំង៤ ក្នុងរចនាបថក្រោយបាយ័ន (សិល្បៈលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះបានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ រួចរាល់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨។ ក្រៅពីនេះនៅមានប្រាសាទមួយចំនួនទៀតដូចជា ប្រាសាទព្រះស្ទឹង ដែលមានកំពូលជាព្រហ្មមុខបួន ក្នុងរចនាបថបាយ័ន និង ប្រាសាទព្រះថ្កោល ដែលជាប្រាសាទលើកោះនៅចំកណ្តាលបារាយណ៍(ត្រពាំងប្រដាក)។
ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ស្ថិតនៅរវាងពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤។ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន កសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញ កសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរចនាបថបាយ័ន និងមានប្រាសាទមួយទៀតកសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយទេ។ ក្រុមប្រាសាទបាកាន ភាគច្រើនកសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាន និងហិនយាន)។
រូបភាពដោយ៖ Something by Evan
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…