ដែនដីកំពង់ចាម ជាជ័យភូមិខ្មែរតាំងអំពីបុរាណព្រេងសម័យ ដែលមានតម្លៃប្រវត្តិសាស្រ្តតាំងអំពីបុរេអង្គរយូរទៅទៀត ។ ទីក្រុងដែលប្រ៉បនឹងត្រើយខាងលិចនៃទន្លេមេគង្គសព្វថ្ងៃនេះ ក៏ជាទីក្រុងដ៏សំខាន់តាំងអំពីបុរាណនាយ ដោយមាន “ ជ័យពីរសក្តិនគរ ” ជាសាក្សី ។
“ ជ័យពីរសក្តិនគរ ” គឺជាឈ្មោះដើមនៃ “ វត្តនគរបាជ័យ ” បច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម ។ គ្រានោះ នាសតវត្សរ៍ទី ១២ ព្រះបាទកម្រងតេងអញស្រីជ័យវម៌្មទេវទី ៧ ( ព្រះបាទជ័យវរ្ម័នទី ៧ ) ព្រះអង្គបានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ ដែលនៅសេសសល់សិលាចារឹកសំស្រ្តឹតបុរាណ ។ ប្រយោជន៍នឹងបានជាព្រះនគរមួយដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត ( សព្វថ្ងៃ គេហៅថាជា “ បន្ទាយព្រៃនគរ ” – វាលប្រណាំងសេះចាស់ ) ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ ។ ដើម្បីទៅដល់ព្រះប្រាង្គប្រធានដែលតម្កល់ “ ព្រះវីរសក្តិ ” ជាទីសក្ការៈ យើងត្រូវឆ្លងកំពែងនគរចំនួន ៤ ជាន់ ដែលកំពែងជាន់នីមួយៗ មានគោបុរៈ ៤ ចាក់ចំខ្វែងកែងគ្នា ប្រសព្វត្រង់ទីព្រះប្រាង្គដ៏ឧត្តមតែមួយ ។ លុះកន្លងទៅបានប្រមាណកន្លះសហស្សវត្សរ៍ក្រោយមក ក្នុងថ្ងៃចន្ទ ១៤ រោច ខែអាសាឍ ឆ្នាំខាល មហាសករាជ ១៤៨៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៥៦៦ វេលាម៉ោងខ្ទង់ ៨ ព្រឹក សម្ដេចឧកញ៉ាយស ស្រីសៅគន្ធបទ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ បានកសាងជាសូរេចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់ ដើម្បីតម្កល់ព្រះមហាសារីរិកធាតុ ហើយក៏បានប្រតិស្ឋានព្រះពុទ្ធរូបសន្ធប់មុខទ្វារទាំងបីទិសនៃព្រះប្រាង្គប្រធានផង ហើយទើបចាត់កសាងមហាវិហារ និង គោលសីមា រក្សាជាសក្ការៈ នៅត្រង់ពីខាងមុខនៃទិសខាងកើត ។ ដោយសារព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយ ក៏ត្រូវកសាងជាច្រើនលើកច្រើនសា រហូតមកទល់នឹងព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ ។ ព្រះវិហារបុរាណនេះ គឺជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ ១៩៣០ ដែលនៅសេសសល់គំនូរនៅតាមហប់ខ្យល់ និង ពិដាន ក៏ត្រូវបានគេគូរពីលើឱ្យថ្មីនាសម័យនេះបន្ថែមទៀត ។
… ទោះប្រមាណ ៥០០ ឆ្នាំកន្លងមកទៀតទៅហើយក្ដី ក៏អ្នកស្រុកនៅតែចងចាំបានអំពីឈ្មោះដើមរបស់ប្រាសាទដែលត្រូវបានកសាងឡើងតាំងអំពីប្រមាណជិត ១០០០ ឆ្នាំកន្លងនៅឡើយ … ថាជា “ វត្តនគរបាជ័យ ” – “ ជ័យពីរសក្តិនគរ ”។
ក៏គួរបញ្ជាក់ផងដែរថាសម្រាប់ប្រាសាទវត្តនគរបាជ័យ (បន្ទាយព្រៃនគរ) នេះត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ UNESCO ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍ ឧទ្យានជាតិភ្នំគូលេន អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ។
កម្រងសរសេរជាប្រវត្តិត្រួសៗនៃ វត្តនគរបាជ័យ ដោយ សី លីហៀង តាមរយៈឯកសារយោង៖ សៀវភៅ “សិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្ដាល” ត្រង់ សិលាចារឹកនៅប្រាសាទនគរបាជ័យ និងរូបភាពដោយ ថៃ ឈៀងម៉េង (Something by Evan)៕
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…