មើលរាប់ភ្លេចហើយ ចុះស្គាល់គាថាល្បីៗណាខ្លះពីស៊េរីរឿង Harry Potter

••• បើអ្នកជាហ្វេនរបស់ពីភពវេទមន្តរបស់ J.K. Rowling អ្នកនឹងលង់ស្រឡាញ់បណ្តាសៀវភៅប្រឡោមលោកនិងភាពយន្ត HARRY POTTER ដែលចេញមកដល់ពេលនេះបាន៨វគ្គហើយ (មិនរាប់បញ្ចូលសែស្រឡាយ FANTASTIC BEAST) ដោយក្នុងនោះ ក្រៅពីសាច់រឿងល្អមើលជក់ចិត្ត តួសម្តែងល្អឥតខ្ចោះហើយនោះ មន្តស្នេហ៍ម្យ៉ាងនៃភាពយន្តនេះ គឺការសម្រឹតសម្រាំងពាក្យគាថាមន្តអាគមដែលស្តាប់លឺហើយ មិនសរសើរថាឡូយមិនបាននោះឯង។

តោះមករំលឹកឡើងវិញនូវគាថាដែលយើងលួចសូត្រថាទាំងត្រូវផងខុសផង តាំងពីភាគដំបូងមកដល់ភាគចុងក្រោយ ថាមានគាថាអ្វីខ្លះ ដោយប្រភេទនៃគាថានោះត្រូវបានបែងចែកជា៣ក្រុមសំខាន់ៗគឺ មន្តទូទៅ (Charms) អាគមការពារខ្លួន (Defensive Charms & Curses) និង បណ្តាសារមិនអាចលើកលែង (Unforgiveable Curses)៖

WINGARDIUM LEVIOSA
មន្តទូទៅ៖ ប្រើសម្រាប់បញ្ជាវត្ថុនានា ឲ្យបណ្តែតឡើងលើអាកាស បើចង់រំកិលឲ្យទៅមុខក្រោយឆ្វេងស្តាំ ត្រូវបញ្ជាតាមរយៈចង្កឹះទិព្វ។

ALOHAMORA
មន្តទូទៅ៖ បើគ្មានសោរចាក់ គឺត្រូវវាយកម្ទេចមេសោរ តែក្នុងពិភពវេទមន្ត គ្រាន់តែសូត្រគាថានេះ អ្នកនឹងអាចបើកស្រាយសោរផ្សេងៗ ដែលបិទជាប់ដោយសារវេទមន្ត

EXPECTO PATRONUM
មន្តទូទៅ៖ ជាគាថាទុកសូត្រពេលមានការយាយីពីសំណាក់ពួកខ្មោចស្រូបព្រលឹង “Dementor” ។ បើចេះសូត្រត្រឹមត្រូវ រូបភាពនៃសិល្ប៍នឹងចេញជារាងសត្វទេព (Patronus) ផ្សេងៗដូចជា ក្តាន់ ត្រីបាឡែន សេះ ចចក តោ -ល- ហើយសត្វទេពទាំងនោះនឹងប្រែខ្លួនជាសីល្ប៍ាការពារអ្នក និងបណ្តេញពួកខ្មោចស្រូបព្រលឹងទាំងនោះ។
អ្នកដែលចំណាំប្រើ: Harry Potter, សាស្ត្រាចារ្យ Remus Lupin។

STUPEFY
អាគមការពារខ្លួន៖ នៅពេលដែលបាញ់ចំនរណាម្នាក់ គេនោះនឹងឃ្ទាតចេញ ហើយបាត់បង់ស្មារតី ហើយដើម្បីដោះអាគមនេះ ត្រូវសូត្រថា “Rennervate”

PETRIFICUS TOTALUS
អាគមការពារខ្លួន៖ នៅពេលដែលនរណាម្នាក់ត្រូវអាគមនេះ ខ្លួនរបស់គេនឹងរឹងជាប់ឆ្កឹងនឹងថ្កល់កម្រើកមិនបាន ប៉ុន្តែក៏មិនធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិត ព្រោះអាចដកដង្ហើម និងមើលឃើញបានដដែល។ សុពលភាពអាគមនេះ ប្រៀបបាននឹងទឹកកក ដែលដំបូងគឺកករឹង តែក៏រលាយបន្តិចម្តងៗ នៅពេលក្រោយ

EXPELLIARMUS
អាគមការពារខ្លួន៖ បើអ្នកចង់បង្អាក់នរណាម្នាក់មិនឲ្យប្រើចង្កឹះទិព្វធ្វើសកម្មភាព អ្វីដែលត្រូវធ្វើគឺកុំឲ្យគេប្រើចង្កឹះនោះបាន ដោយការកម្ទេចចោល ឬទម្លាក់ចេញពីដៃ ហើយគាថានេះ នឹងឆ្លើយតបនូវអ្វីដែលអ្នកត្រូវការ។ ក្រៅពីអាចទម្លាក់អាវុធក្នុងដៃហើយ បើគាថានេះបាញ់តម្រង់ទៅមនុស្ស ក៏អាចធ្វើឲ្យគេរបួស និងឃ្ទាតចេញផងដែរ។

PROTEGO
គាថាការពារខ្លួន៖ នៅពេលដែលសត្រូវបាញ់សិល្ប៍មកយើង គាថានេះគឺដើម្បីសូត្រក្នុងការរងសីល្ប៍ទាំងនេះ ព្រោះនឹងបង្កើតខែលកំបាំងមើលមិនឃើញដើម្បីការពារយើងភ្លាមៗ ហើយបើសិនចង់បង្កើតខែលរនាំងនោះទុកប្រើរយៈពេលយូរ ត្រូវសូត្រថា “Protego Totalus” នោះវានឹងកើតជាខែលមើលមិនឃើញបាំងយើងពីការវាយប្រហារផ្សេងៗ។

IMPERIO
បណ្តាសារមិនអាចលើកលែង៖ មនុស្សឬសត្វដែលត្រូវអាគមនេះ នឹងមានអការៈរង្វេងរង្វាន់ ស្ងប់ស្វាត់និងស្ងៀម ហើយក៏នឹងធ្វើតាមអ្វីដែលម្ចាស់អាគមបញ្ជាទាំងអស់ បើទោះជាបញ្ជាឲ្យទៅស្លាប់ក៏ដោយ។

CRUCIO
បណ្តាសារមិនអាចលើកលែង៖ ប្រើសម្រាប់ដាក់ទារុណកម្មគូភាគី ដែលវានឹងធ្វើឲ្យចិត្តវិញ្ញាណឆ្កួតលីលា វេទនាក្នុងខ្លួន ប្រៀបដូចមានកាំបិតរាប់សិបដើមមកចាក់ចូលខ្លួនមិនចប់មិនហើយ។

AVADA KEDAVRA
បណ្តាសារមិនអាចលើកលែង៖ ជាគាថានៃវិជ្ជាងងឹត អ្នកដែលសូត្រវា គឺអាចបាញ់ចំភ្លាម សម្លាប់ម្ខាងទៀតបានភ្លែត ដោយការមិនធ្វើឲ្យប៉ះពាលរាងកាយខាងក្រៅទេ តែវិញ្ញាណឯក្នុង គឺខ្ទេចខ្ទី។ គាថាងងឹតនេះមានឥទ្ធិពលលើសលប់ដល់ថ្នាក់អាចបំបែលគាថារនាំងបានដោយងាយទៀតផង។

ឥឡូវស្គាល់គាថាពីស៊េរីរឿង Harry Potter ហើយ តើគាថាណាដែលអ្នកចូលចិត្តជាងគេ?

admin

Share
Published by
admin

Recent Posts

Best Sweepstakes Gambling enterprises stake Arkansas Participants Can also enjoy

All sites give ample welcome incentives with 100 percent free revolves, which make first a…

1 hour ago

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

5 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

5 hours ago

Mybet wie man den FlashDash-Bonus abhebt Kasino Dies BELIEBTE verbunden Kasino

Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…

5 hours ago

No Abschlagzahlung Maklercourtage 2026 50+ seriöser Link Verbunden Casinos verfügbar je Deutschland

Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…

5 hours ago

Bedste tilslutte casinoer med dansken afgift inden for app bet Ybets marts 2026 Guide

Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…

6 hours ago