••• ដូចយើងដឹងស្រាប់ហើយថាកាលនៅក្នុងកម្មវិធី Comic-Con 2019 ក្រុមហ៊ុន Marvel Studios បានប្រកាសបើកមុខមាត់ថ្មីរបស់ Phase 4 ដែលមានរយៈពេលចាប់ពី 2020 រហូតដល់ 2022 ដែលមានភាពយន្តជាច្រើន ។
ដោយឡែកសម្រាប់ចក្រវាឡ Marvel និង Sony ក៏បានប្រកាសចេញភាពយន្តជាច្រើនផងដែរ ។ យ៉ាងណាមិញកាលពីថ្មីៗនេះ Sony បានប្រកាសពីការចាក់បញ្ចាំងភាពយន្តថ្មីមួយរបស់ Sony-Marvel នៅក្នុងថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ដោយមិនបានប្រាប់ឡើយថាភាពយន្តនេះជាភាពយន្តអ្វី ហើយក៏បានធ្វើឲ្យមានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញនឹងការប្រកាសមួយនេះ!!! លើសពីនេះទៅទៀតបន្ទាប់ពីមានការប្រកាសរបស់ Sony នេះហើយក៏មានការរំពឹងទុកខ្លះៗដែលទាក់ទងនឹងការប្រកាសនេះផងដែរ បើតាមកាស្រាវជ្រាវមកពីប្រភពគេហទំព័រធំៗផ្សេងៗបានឲ្យដឹងថា ការប្រកាសចាក់បញ្ចាំងភាពយន្តរបស់ Sony-Marvel ក្នុងឆ្នាំ 2021 នេះអាចនឹងមានភាពយន្តណាមួយក្នុងចំណោម 3 រឿង ដែលនឹងអាចចេញនៅក្នុងថ្ងៃទី 8 ខែតុលា ឆ្នាំ 2021 ដូចដែល Sony ប្រកាសនេះ ក្នុងនេះមានដូចជា Spider-Man, Venom និង Mobius ។ ដូចដែលមិត្តៗអ្នកកុននិយមយើងបានដឹងអញ្ចឹងដែរថា ភាពយន្តទាំង 3 នេះគឺសុត្ធតែចេញនៅក្នុងឆ្នាំ 2021 ទាំងអស់ ។
ប៉ុន្តែមានរឿងមួយទៀតដែលអេដមីនមិនហ៊ានគិតទេគឺ Sinister Six
តើមិត្តៗអ្នកកុននិយមយើងគិតថាការប្រកាសថ្ងៃបញ្ចាំងរបស់ Sony នេះថានឹងចេញរឿងអ្វី ?
Deze spellen bieden meeslepende interactie en streaming van hoge kwaliteit. Stortingen van €300 tot €399,99…
Je ontvangt een 200% bonus tot een maximum van €600, plus tot 250 gratis spins.…
De bonussen spreken wel sombrerospinsnl.com erg aan door de enorme hoeveelheid. Hiermee bepaal je een…
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…