ទិវានៃក្តីស្រឡាញ់នេះ ណែនាំភាពយន្តស្នេហាបែបកំប្លែង ១៤ រឿង

••• រីករាយទិវានៃក្តីស្រឡាញ់!! មានគម្រោងមនុស្សជាទីស្រឡាញ់ទៅណាខ្លះថ្ងៃនេះ? តែបើគ្មាន ឬខ្ជឹលចេញក្រៅ ចង់នៅរ៉ូមេនទិចក្នុងផ្ទះ ញ៉ាំអាហារនិងមើលកុនកំប្លែងៗសប្បាយៗ ជាមួយអ្នកផ្ទះ គូស្នេហ៍ ឬក៏នៅតែឯងក៏ដោយ ក៏អាចទស្សនាភាពយន្តដល់ទៅ ១៤រឿង​ដែលអេដមីនណែនាំជូនពេលនេះ!! តោះ ទៅមើលថាមានរឿងណាគួរឲ្យចាប់អារម្មណ៍ខ្លះ តែសម្រាប់អេដមីនចូលចិត្តទាំងអស់ ហាហា

*ចុចលើរូបនិមួយៗដើម្បីអានលម្អិត

THE PROPOSAL (2009)
សម្តែងដោយ: Ryan Reynolds & Sandra Bullock

Margaret ចៅហ្វាយស្រីដែលកំពុងជោគជ័យលើការងារមុខតំណែងរបស់ខ្លួន កំពុងប្រឈមមុខនឹងការផុតVisaស្នាក់នៅសហរដ្ឋអាមេរិក ព្រោះខ្លួនជាជនជាតិកាណាដា។ ដោយមិនអាចលះបង់មុខតំណែងបានដាច់ខាត នាងក៏ចាំបាច់បង្ខំ Andrew ដែលជាលេខាប្រុសរបស់ខ្លួនឲ្យរៀបការជាមួយនាងភ្លាមៗដើម្បីបានសិទ្ធិជាពលរដ្ឋស្របច្បាប់ក្នុងការរក្សាតំណែងតួនាទីធំដំនៅអាមេរិក។ ដោយការរៀបការទាន់ហន់ បានធ្វើឲ្យខាងទូតមិនជឿជាក់ ដូចនេះការសម្តែងល្ខោនស្នេហាមេស្រីនិងលេខាប្រុសក៏បានចាប់ផ្តើមឡើង…

JUST MY LUCK (2006)
សម្តែងដោយ: Chris Pine & Lindsay Lohan

តើអ្នកធ្លាប់ជួបមនុស្សមានសំណាងទេ? ប្រាកដជាធ្លាប់! តែបើសួរថាធ្លាប់ជួបមនុស្សដែលហេងៗៗៗៗៗគ្រប់ទេ? នោះមិនអាចទៅរួចទេ តែវាអាចទៅរួចហើយ សម្រាប់ Ashley នារីដ៏មហាហេងបំផុត មិនថាធ្វើអ្វីគឺជោគជ័យគ្រប់រឿង ទាំងស្នេហា ការងារ និងរហូតដល់រឿងតូចតាច ផ្ទុយពី Jake ដែលស៊យៗៗៗៗរកលេខដាក់គ្មាន។ តែជោគវាសនា ក៏នាំឲ្យអ្នកទាំង២មកជួបគ្នា និងបានថើបគ្រាដំបូង តែអ្វីដែលមិននឹកស្មាននោះ គឺក្រោយពីថើបមិនទាន់បានប៉ុន្មាននាទីផង Ashley ស្រាប់តែចាប់អារម្មណ៍ថារាសីរបស់នាងធ្លាក់ដុនដាប មានរឿងស៊យមិនចប់មិនហើយ រហូតចាប់អារម្មណ៍ថា អ្នកដែលលួចសំណាងពីនាងទៅគឺ Chris បុរសដែលនាងថើបយប់មុននោះឯង ហើយបេសកកម្មទៅថើបឆក់យកសំណាងមកវិញ ក៏ចាប់ផ្តើមឡើង។

បន្ថែម ភាពយន្តនេះត្រូវបានក្រុមហ៊ុន GMM ថៃ ទិញសិទ្ធិទៅផលិតជាភាពយន្តភាគផងដែរ ដោយដាក់ចំណងជើងថា ONE NIGHT STEAL

WHAT’S YOUR NUMBER? (2011)
សម្តែងដោយ: Chris Evans & Anna Faris

នារីវាសនាអភ័ព្វដែលទើបត្រូវសង្សាសុំបែក និងចៅហ្វាយដេញចេញពីការងារ Ally បានទៅអានអត្ថបទទស្សនាវដ្ដីមួយដោយចៃដន្យដែលសរសេរថា មនុស្សស្រីដែលមានសង្សារចាប់ពី២០នាក់ នឹងពិបាករកប្តី។ Ally ក៏ចាប់ផ្តើមរាប់មើលចំនួនប្រុសៗដែលនាងធ្លាប់គីគីលូជាមួយ រាប់ទៅរាប់មក គឺមានចំនួន១៩នាក់ នាងក៏ប្តេជ្ញាចិត្តមិនគីគីលូជាមួយអ្នកណាទៀតឡើយ រហូតរកបានស្នេហ៍ពិតចុងក្រោយ។ ថ្ងៃមួយ នៅពេលកំពុងគេចមុខពីអ្នកដែលនាងធ្លាប់គេងជាមួយ នាងក៏បានជួបនឹង Colin ដែលកំពុងគេចមុខពីស្រីដែលគេទើបគេងជាមួយដូចគ្នា។ Ally បានសម្រេចចិត្តទៅស៊ើបរក Ex ទាំងប៉ុន្មានរបស់ខ្លួនឡើងវិញ ថាតើមានអ្នកដែលនាងអាចផ្ញើរវាសនាបានឬអត់ដើម្បីកុំឲ្យកើតចំនួនប្រុស ក្លាយជាស្រីព្រៅគ្មានអ្នកយក ដោយមាន Colin ចាំជួយពីក្រោយផងដែរ។

WHAT HAPPENS IN VEGAS (2008)
សម្តែងដោយ: Ashton Kutcher & Cameron Diaz

Jack និង Joy បានមកជួបគ្នានៅក្នុងទីក្រុង Vegas ដោយចៃដន្យបន្ទាប់ពីម្នាក់ខូចចិត្តរឿងស្នេហា និងម្នាក់ទៀតត្រូវប៉ារបស់ខ្លួនបណ្តេញចេញពីការងារ។ ប៉ុន្មានថ្ងៃដែលដើរលេងជាមួយគ្នា អ្នកទាំង២បានធ្វើរឿងឆ្កួតៗជាច្រើន ជាពិសេសបំផុតគឺ ការពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក។ រឿងរ៉ាវចាក់ស្រែះចាប់ផ្តើមឡើង នៅពេល Jack យកកាក់របស់ Joy ទៅបង្វិលម៉ាស៊ីនហ្គេមឈ្នះលុយស្របពេលកំពុងឈ្លោះគ្នា តែម៉ាស៊ិនបែរជា Jackpot ឈ្នះរង្វាន់ធំលុយមហាសាល តែអ្នកទាំង២ចែកគ្នាមិនដាច់ ទើបការសម្តែងល្ខោនយកត្រូវរៀងខ្លួន ក៏ចាប់ផ្តើមឡើងមុខតុលាការ…

FRIENDS WITH BENEFITS (2011)
សម្តែងដោយ: Justin Timberlake & Mila Kunis

សម្ព័ន្ធភាពស្និតស្នាលជិតដិតបែបមិត្តភក្តិរវាងប្រុសនិងស្រីគឺកម្រមានណាស់ តែមិនពិបាកឡើយសម្រាប់ Dylan និង Jamie។ ការស្និតស្នាលបាននាំឲ្យអ្នកទាំង២ហ៊ានប្រាប់គ្នាត្រង់ៗថា ចង់មានអីៗនឹងគ្នាគឺមានបាន តែមិនធ្វើជាសង្សារដាច់ខាត តែអ្នកទាំងសុទ្ធតែយល់ស្របរៀងខ្លួន ហើយក៏ចាប់ផ្តើមមានអីៗនឹងគ្នាជារឿយៗ រហូតទាល់តែ…

WEDDIN DAZE (2006)
សម្តែងដោយ: Jason Biggs & Isla Fisher
Anderson ដែលខូចចិត្តនឹងការស្លាប់របស់សង្សាររបស់ខ្លួន ត្រូវបានពួកមា៉កជម្រុញឲ្យទៅរកនារីផ្សេងជារឿយៗ ដើម្បីកុំឲ្យនៅសៅហ្មងនឹងសង្សារចាស់។ ដោយចង់បិទមាត់មិនឲ្យពួកម៉ាករលឹករឿងនេះ Anderson បានទៅសុំរៀបការ Katie នារីរត់តុក្នុងហាងដែលពួកគេកំពុងហូបបាយ។ ពួកម៉ាកពិតជាបិទមាត់ដូចគេចុកមែន តែអ្វីដែលក្រឡាប់ចាក់នោះ គឺ Katie ឆ្លើយយល់ព្រមតែម្តង។ រឿងរ៉ាវច្របូកច្របល់ចាប់ផ្តើមឡើងនៅពេល ខាងស្រីប្រាកដប្រជា ដល់ថ្នាក់រើទៅនៅផ្ទះខាងប្រុស ដែលជ្រុលមាត់និយាយចោលមួយពេល។

17 AGAIN (2009)
សម្តែងដោយ: Zac Efron & Leslie Mann

ការងារក៏បរាជ័យ ប្រពន្ធដែលស្រឡាញ់គ្នាបានកូន២គ្រាប់ ក៏សុំលែង បាននាំឲ្យ Mike បុរសវ័យកណ្តាលម្នាក់នេះ បានទៅជួបតាចាស់ចម្លែក ដែលនាំហេតុការណ៍ចម្លែកមកឲ្យគេផងដែរ។ Mike ដឹងខ្លួនម្តងទៀតដោយមើលឃើញខ្លួនឯងក្នុងកញ្ចក់ ជាយុវជនវ័យក្មេងតាំងពីនៅ១៧ឆ្នាំ តែគ្រប់គ្នានៅតែចាស់ដដែល។ ប្រត្តិបត្តិការណ៍ ទៅសុំផ្សះផ្សារប្រពន្ធរបស់ខ្លួនក៏ចាប់ផ្តើមឡើងជាថ្មី ដោយការបន្លំខ្លួនទៅរៀនជាមួយកូនៗឯសាលា ដើម្បីបានលេសមកជួបគ្រប់គ្នាក្នុងគ្រួសារ ដែលមានតែមិត្តភក្តិតាំងពីក្មេងម្នាក់ប៉ុណ្ណោះដឹងរឿង និងចាំជួយ។

LIFE AS WE KNEW IT (2010)
សម្តែងដោយ: Josh Duhamel & Katherine Heigl

Eric និង Holly គីមិនចូលចិត្តគ្នាតាំងពីណាពីណីដោយអ្នកទាំង២មានមិត្តភក្តិស្និតស្នាល២នាក់ទៀតមករៀបការនឹងគ្នា ទើបធ្វើឲ្យគេបានជួបគ្នាជារឿយៗទាំងជ្រេញមុខគ្នាទៅវិញទៅមក។ ថ្ងៃមួយ មិត្តភក្តិទាំង២នោះបានជួបគ្រោះថ្នាក់បាត់បង់ជីវិត បន្សល់ទុកកូនង៉ែតតូចឲ្យនៅកំព្រា។ យ៉ាងណាដោយហេតុថាកាលនៅរស់ មិត្តទាំង២បានដាក់ឈ្មោះ Eric និង Holly ជាឪពុកម្តាយធម៌កូនស្រីរបស់ពួកគេស្របច្បាប់ តួនាទីជាអាណាព្យាបាលក៏ចាប់ផ្តើមឡើង នាំឲ្យមនុស្សស្អប់គ្នា២នាក់ត្រូវមករស់នៅផ្ទះតែមួយ ដើម្បីចិញ្ចឹមកូនស្រីធម៌រួមគ្នា។

100 DAYS WITH MR. ARROGANT (2004)
សម្តែងដោយ: Kim Jaewon & Ha Jiwon

Kang Ha-yeong នារីសិស្សសាលាស្លាក់ស្លើក បានទៅធ្វើឲ្យឡាន Lexus របស់ កម្លោះសង្ហាមានលុយ Lee Hyeong-jun ត្រូវរបកថ្នាំ។ ដោយការចង់ធ្វើបាប ខាងភាគីខូចខាតបានសុំឲ្យនាង សងលុយ ៣ពាន់ដុល្លាដើម្បីរកទៅជួសជុល ដែលចុងក្រោយនាងក៏ព្រមស៊ីញ៉េធ្វើជាខ្ញុំកញ្ចះឲ្យ Hyeong-jun ចំនួន១០០ថ្ងៃ ដើម្បីកាត់កងប្រាក់ដែលជាមិនអាចរកមកសងបាន។ រឿងរ៉ាវកាច់ជ្រុងរង្វង់មូល ក៏ចាប់ផ្តើមឡើង ឲ្យយើងសើចពីដើមដល់ចប់តែម្តង។

SINGLE LADY (2015)
សម្តែងដោយ: Aum Patchrapa, Pae Arak & Navin Tar

Bright ស្រីស្រស់ណេតអាយដុល ដែលជិវិតល្អគ្រប់យ៉ាងលើកលែងរឿងស្នេហា ដែលនាងគិតថា គ្មានស្នេហាក៏ជីវិតមានក្តីសុខបាន។​ រហូតថ្ងៃមួយ គ្រូទាយបានទាយឲ្យនាងថា ដោយហេតុថាសង្សាក្នុងអតីតរបស់នាងកំពុងកើតទុក្ខដោយសារនាងនៅឡើយ ទើបជះផលឲ្យនាងនឹងមិនអាចជួបស្នេហ៍ពិតបានឡើយ ហើយការងារក៏នឹងធ្លាក់ចុះផងដែរ បើមិនទៅស្រាយចំណងនេះទេ ដូចនេះការងារសំខាន់នេះក៏ចាប់ផ្តើមឡើងដោយមាន Khem បុរសដែលលេចមុខពីណាក៏មិនដឹង ដែលតែងប្រាកដខ្លួនគ្រប់ពេលដែលនាងត្រូវការជំនួយ ក្នុងការទៅស្រាយបញ្ហាជាមួយសង្សារចាស់ចំនួន ៥នាក់ នៅកន្លែងខុសៗគ្នា…

SINGLE LADY (2015)
សម្តែងដោយ: Aum Patchrapa, Pae Arak & Navin Tar

Bright ស្រីស្រស់ណេតអាយដុល ដែលជិវិតល្អគ្រប់យ៉ាងលើកលែងរឿងស្នេហា ដែលនាងគិតថា គ្មានស្នេហាក៏ជីវិតមានក្តីសុខបាន។​ រហូតថ្ងៃមួយ គ្រូទាយបានទាយឲ្យនាងថា ដោយហេតុថាសង្សាក្នុងអតីតរបស់នាងកំពុងកើតទុក្ខដោយសារនាងនៅឡើយ ទើបជះផលឲ្យនាងនឹងមិនអាចជួបស្នេហ៍ពិតបានឡើយ ហើយការងារក៏នឹងធ្លាក់ចុះផងដែរ បើមិនទៅស្រាយចំណងនេះទេ ដូចនេះការងារសំខាន់នេះក៏ចាប់ផ្តើមឡើងដោយមាន Khem បុរសដែលលេចមុខពីណាក៏មិនដឹង ដែលតែងប្រាកដខ្លួនគ្រប់ពេលដែលនាងត្រូវការជំនួយ ក្នុងការទៅស្រាយបញ្ហាជាមួយសង្សារចាស់ចំនួន ៥នាក់ នៅកន្លែងខុសៗគ្នា…

MY LITTLE BRIDE (2004)
សម្តែងដោយ: Kim Raewon & Moon Geunyoung

Seo Bo-eun ក្មេងស្រីជំទង់ដែលស្រឡាញ់ការសិក្សាស្មើរអាយុជីវិត ត្រូវបានលោកតានិងគ្រួសារបង្ខំឲ្យឈប់រៀនការប្តី ដោយពួកគាត់បានសម្លឹងឃើញបុរសអាយុជាងម្ភៃម្នាក់រួចហើយ ដោយគេនោះឈ្មោះ Park Sang-min។ គ្រប់យ៉ាងកាន់តែក្រឡាប់ចក្រ នៅពេលដែលការហើយ ទើបដឹងតាមក្រោយថា Sang-min ត្រូវជាគ្រូប្រចាំថ្នាក់របស់នាងនៅឯសាលា។ ក្រៅពីត្រូវបិទបាំងអ្នកផ្ទះរឿងទៅរៀនបន្តហើយនោះ អ្នកទាំង២ត្រូវបិទបាំងអ្នកសាលា រឿងពួកគេជាប្តីប្រពន្ធទៀត ទើបហេតុការណ៍ឡប់ៗក៏កើតឡើងជាបន្តបន្ទាប់…

HELLO STRANGER (2010)
សម្តែងដោយ: Ter Chantavit & Noona Nuengthida

ការខូចចិត្តរឿងស្នេហា បាននាំមនុស្សមិនស្គាល់គ្នា២នាក់មកជួបគ្នា ក្នុងដំណើរកម្សាន្តប្រទេសកូរ៉េ។ ដោយមានអារម្មណ៍ថាត្រូវដល់ត្រូវផ្លែ អ្នកទាំង២ក៏គេចក្រុមTourនាំដើរ ហើយមកដើរតែ២នាក់ ដោយមានលក្ខខណ្ឌថា នឹងមិនប្រាប់ឈ្មោះគ្នាទៅវិញទៅមក ដើម្បីជាការទុកចិត្តថា ត្រឡប់ទៅវិញមិនអាចនិយាយដើមគ្នាបាន ព្រោះថាពួកគេបានបើកចិត្តទូលាយ និយាយហែកកេរ្តិ៍គ្រប់យ៉ាងតែម្តង។ ដំណើរកម្សាន្តបែបមិនស្គាល់គ្នានេះហើយ បានធ្វើឲ្យអ្នកទាំង២ ទុកចិត្ត និងធ្វើរឿងឆ្កួតៗជាមួយគ្នាដោយមិនបាច់ក្រែងចិត្តអ្នកណាឡើយ។

SO I MARRIED AN ANTI-FAN (2016)
សម្តែងដោយ: Chan-Yeol (EXO) & Shanshan Yuan

Hoo Joon តារាកូរ៉េដែលមករះនៅប្រទេសចិនមានកេរ្តិ៍ឈ្មោះល្បីល្បាញ បានធ្វើឲ្យអ្នកកាស្សែតស្រីម្នាក់ឈ្មោះ Miao Miao បាត់បង់ការងារ ដោយសារនាងបានថតរូបគេនិងតារាស្រីម្នាក់ទៀត ហើយយកទៅចុះផ្សាយបែបខុសៗ រហូតធ្វើឲ្យតារាទាំង២ខូចកេរ្តិ៍ឈ្មោះនោះឯង។ ដោយចិត្តគុំគួន បានធ្វើឲ្យ Miao Miao វិវត្តន៍ខ្លួនជា Anti-Fan តារាម្នាក់នេះ។ ការប្រឆាំងខ្លាំងក្លារបស់នាងទៅលើ Hoo Joon បានធ្វើឲ្យនាងមានឈ្មោះបោះសំឡេងក្នុងវិស័យអនឡាញ រហូតត្រូវបានកម្មវិធីទូរទស្សន៍អញ្ញើញអ្នកទាំង២ ទៅចូលលេងកម្មវិធីបែបធាតុពិត (Reality Show) ដែលមានច្រើនភាគបន្តបន្ទាប់ជាមួយគ្នា ហើយការយល់ចិត្ត ការជឿជាក់គ្នា ក៏កើតឡើងបន្តិចម្តងៗ។

admin

Share
Published by
admin

Recent Posts

Pinco casino mobil uygulaması: her yerde güvenli oyun keyfi

Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…

2 months ago

Pinco казино: 2026-жылы мыкты слотторду таап, акча утуп алыңыз

Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…

2 months ago

melbet скачать: какие игры и провайдеры ждут вас в казино

В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…

2 months ago

demo slot oyna güvenli mi? oyuncular için önemli güvenlik ipuçları

Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…

2 months ago

Pinco casino-da idman mərcləri: təhlükəsiz və sərfəli imkanlar

Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…

2 months ago

Pinco casino mobil tətbiqi: oyunların asan və sürətli girişi

Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…

2 months ago