••• Margot Robbie ដែលយើងឃើញពេលនេះ គឺរាប់ថាជាម្នាក់ក្នុងចំណោមតារាហូលីវូដ ដែលត្រូវបានក្រុមហ៊ុនផលិតកុន ត្រូវការរួមការងារជាមួយបំផុត ហើយនាងក៏ធ្លាប់ជាបុគ្គលដ៏មានឥទ្ធិពលបំផុតក្នុងចំណោម១០០នាក់ នៃទស្សនាវដ្ដី TIME និងធ្លាប់បានគេចាត់ឲ្យស្ថិតក្នុងលំដាប់ទី៨ នៃតារាស្រីរកចំណូលបានខ្ពស់បំផុតផងដែរ។
យ៉ាងណាមិនញ ទម្រាំមានថ្ងៃនេះ នាងធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជិវិត ដូចនេះ ពេលនេះយើងនឹងនាំមិត្តភក្តិអ្នកកុននិយម ទាំងអស់ មកស្គាល់ពី Margot Robbie ឲ្យកាន់តែច្បាស់ជាងមុន មុននឹងបានទៅទស្សនា BIRDS OF PREY ដែលជាភាពយន្តថ្មីបំផុតរបស់នាង ក្នុងតួអង្គ Harley Quinn
ឈ្មោះពេញរបស់នាងគឺ Margot Elise Robbie
ដោយពាក្យថា Margot គឺអានថា “ម៉ាហ្កូ” មិនមែន “ម៉ាហ្កត” នោះទេ
កើតថ្ងៃទី០២ កក្កដា ១៩៩០ បច្ចុប្បន្នមានអាយុ ២៩ ឆ្នាំ
នាងជានារី អូស្ត្រាលី តាំងពីកំណើត ដោយឪពុកម្តាយនាង គឺជាអ្នកចម្ការ ទើបធ្វើឲ្យ Margot ធំធាត់ឡើងក្នុងបរិយាកាសនៃសួនចម្ការផ្លែឈើ។ ក្នុងវ័យសិក្សា នាងបានសិក្សាផ្នែកការសម្តែង និងរៀនចប់នៅ Somerset College
អាយុ១៦ឆ្នាំ នាងធ្វើការដល់ទៅ៣មុខក្នុងពេលតែមួយ ដើម្បីសម្រាលបន្ទុកគ្រួសារដែលមានតែម្តាយជាមេគ្រួសារ ដោយក្នុងរយៈពេលនោះ នាងក៏ធ្លាប់ជាបុគ្គលិកហាង SUBWAY ហើយសូម្បីការងារបោសជូតតាមផ្ទះ ក៏នាងធ្លាប់ធ្វើដែរ ដោយក្នុងពេលវេលានោះឯង ដែលនាងបានទៅធ្វើការនៅក្រុមថតតូចមួយ ដែលនោះហើយ ដែលជាការចាប់ផ្តើមនៃអាជីពតារាសម្តែងរបស់នាង
នាងធ្លាប់ប្រាប់ថា ក្នុងមួយថ្ងៃនាងក្រេបតែដល់ទៅ១០ពែង ក៏មានដែរ ព្រោះគ្រួសារនាងគឺមានចំណូលចិត្តការផឹកតែតាំងពីណាពីណី ហើយម៉ាកតែដែលនាងចូលចិត្តបំផុតគឺ Dilmah ដោយនាងតែដាក់តាមខ្លួនគ្រប់ពេល និងគ្រប់កន្លែងដើម្បីបានផឹកវារាល់ថ្ងៃតែម្តង
Margot ធ្លាប់បង្ហើបថា នាងជាហ្វេនផ្កាប់មុខ HARRY POTTER ទាំងសៀវភៅ និងភាពយន្ត។ នាងប្រាប់ថា ក្នុងមួយភាគ នាងធ្លាប់អានលើសពី២០ដងឯណោះ ហើយការដែលបានអានសៀវភៅនេះ គឺធ្វើឲ្យនាងគេងលក់សុបិនល្អ។ នៅពេលដែលមានគេសួរនាងថា “បើឲ្យរើសនៅជាមួយនរណាម្នាក់តែ២នាក់តទល់ជាមួយគ្នាមួយថ្ងៃពេញ តើនាងនឹងរើសនៅជាមួយអ្នកណា” ហើយចម្លើយរបស់នាងគឺ “J.K. Rowling អ្នកសរសេរសៀវភៅ Harry Potter” ដោយនាងមានសំណួរប្រហែល ៧៣ លានសំណួរ ដើម្បីសួរទៅ J.K.
អ្នកប្រហែលមិនធ្លាប់ដឹងឡើយថា ពណ៌សក់ពិតរបស់ Margot គឺពណ៌ស្ក (មាសស្តើង) តែដោយហេតុថា Hollywood ចូលចិត្តសក់ពណ៌ទង់ដែង ទើបនាងចូលចិត្តធ្វើពណ៌សក់ទង់ដែងតែម្តង ជាហេតុធ្វើឲ្យមានភាគតិចណាស់ដែលបានឃើញនាងក្នុងរូបរាងនៃពណ៌សក់ពិតតាំងពីកំណើត
ធ្លាប់មាន Paparazzi ថតរូបនាងពេលលេងក្តាស្គីលើទឹកដែលរូបថតចេញមក គឺសុទ្ធតែកាយវិការ និងមុខឡប់ៗអាក្រក់ៗមើល ហើយយកទៅបង្ហោះពេញអ៊ីនធឺណេត តែនាងមិនបានយកទោសពៃអ្វីឡើយ ថែមទាំងយករូបឡប់ៗទាំងនោះ ទៅបង្ហោះបន្តលើ Instagram ផ្ទាល់ខ្លួន និងដាក់ Credit ឲ្យ Paparazzi នោះ ហើយសរសេរអគុណ ដែលពួកគេថតបាននូវមុំដែលមិនធ្លាប់ឃើញទៀតផង។ ក្រៅពីនេះ នាងជាបុគ្គលស្រឡាញ់សត្វ និងមានសុទិដ្ឋិនិយមលើការរៀបការនៃគូស្នេហ៍ភេទដូចគ្នាផងដែរ។
Brand គ្រឿងសម្អាងនិងលម្អដែលតារាសម្តែងស្រីម្នាក់នេះចូលចិត្តបំផុតគឺ Chanel ដោយ Designer ដែលទុកថាជាអាដុលរបស់នាងគឺ Coco Chanel
រាល់ពេលចូលដំណេកម្តងៗ វាមិនមែនចេះតែទៅដល់ប្រាសខ្លួនលើគ្រែតែម្តងឡើយសម្រាប់ Margot ព្រោះនាងតែងត្រៀមនូវ ម៉ាសបិទភ្នែក តន្រ្តីល្វើយៗ គ្រីមវីតាមីននិងទឹកអប់ប្រហើរៗ សម្រាប់ការគេងរបស់នាងផងដែរ។ នាងប្រាប់ថា ការធ្វើបែបនេះ គឺដើម្បីឲ្យដំណេករបស់នាងប្រព្រឹត្តិទៅរលូន ព្រោះនាងជាមនុស្សពិបាកលង់លក់ក្នុងដំណេកណាស់
មុននឹងបានមកសម្តែងជា Harley Quinn ដ៏សែនពេញនិយមរបស់ DC នាងក៏ធ្លាប់ត្រូវបានគេដាក់ស្នើរតួអង្គ Susan Storm នៃក្រុម FANTASTIC 4 ដែល Reboot ក្នុងឆ្នាំ ២០១៥ ឲ្យនាងទៅសម្តែងផងដែរ តែក្រោយមកទើបនាងសម្រេចចិត្តមិនទទួលលេង ទើបតួអង្គនេះ ធ្លាក់ទៅក្នុងដៃតារាស្រីផ្សេង។ ស្រមៃមើលថា បើ Margot បានទៅលេងតួនោះមែន មិនដឹងម៉េចម៉ាទេរាល់ថ្ងៃនេះ ហាហា
ភាពយន្តរឿងដំបូងដែលនាងសម្តែងគឺជាកុនអូស្តា្រលី រឿង Vigilante ឆ្នាំ២០០៨
ភាពយន្តដែលធ្វើឲ្យគេចាប់ផ្តើមស្គាល់នាងគឺ The Wolf of Wall Street ក្នុងឆ្នាំ ២០១៣ សម្តែងរួមគ្នាជាមួយ Leonardo DiCaprio
ភាពយន្តដែលធ្វើឲ្យនាងបានជួបស្នេហាជាមួយជំនួយការដឹកនាំសម្តែង លោក Tom Ackerley គឺរឿង Suite Française ក្នុងឆ្នាំ ២០១៥
ភាពយន្តខ្នាតយក្សលើកដំបូងគឺ The Legend of Tarzan ក្នុងឆ្នាំ ២០១៦
ភាពយន្តដែលធ្វើឲ្យមនុស្សទូទាំងពិភពលោកចាប់អារម្មណ៍និងស្គាល់នាងគឺ Suicide Squad ក្នុងឆ្នាំ ២០១៦ ជាមួយការដើរតួអង្គនារីបែកស្លុយស៊ិចស៊ី និងស៊ីអារម្មណ៍ Harley Quinn
ភាពយន្តដែលពិសោធន៍ថ្វីដៃ និងធ្វើឲ្យគ្រប់គ្នាទទួលស្គាល់ការសម្តែងរបស់នាងគឺ I, Tonya ក្នុងឆ្នាំ ២០១៧ ដែលបានឈរឈ្មោះក្នុងការដណ្តើម Oscars លើកដំបូងក្នុងជីវិត
ក្រៅពីនេះនាងបានរួមសម្តែងជាមួយតារាកំពូលៗ មិនថា ជាមួយ Brad Pitt និង Leonardo ក្នុង Once upon a Time in Hollywood និងជាមួយ Nicole Kidman និង
Charlize Theron ក្នុង Bombshell សម្រាប់ឆ្នាំ២០១៩ ផងដែរ ហើយប្រាកដណាស់ នៅសល់តែប៉ុន្មានថ្ងៃទៀត យើងនឹងបានឃើញតារាស្រីស៊ិចស៊ីម្នាក់នេះ ត្រឡប់មកដើរតួ Harley Quinn ក្នុង BIRDS OF PREY ជាក់ជាមិនខាន។
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…