ប្រសិនបើនិយាយពីទឹកដីនៃក្រុងបុរាណខេត្តសៀមរាប ច្បាស់ជាមានមនុស្សជាច្រើននឹកឃើញដល់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាជាច្រើនទៀតដែលបានលាក់ខ្លួនកំពុងរង់ចាំភ្ញៀវទេសចរណ៍មកពីជិតឆ្ងាយទៅទស្សនា។ តែបើទៅសៀមរាបញយដងបន្តិច ទេសចរប្រាកដណាស់ថានឹងសួរថា ក្រៅពីប្រាសាទ សៀមរាប មានអ្វីផ្សេងទៀតដែលគួរឲ្យទាក់ទាញ និងគួរឲ្យចង់ទស្សនា។ ដោយឡែកថ្មីៗនេះ ទីក្រុងសៀមរាបក៏បានដាក់ដំណើរការកន្ត្រកវិលយក្សដែលគេហៅថា Angkor Eye ដែលជាបទពិសោធន៍កម្សាន្តថ្មីមួយបែប ទាំងស្រៀវ ទាំងរំភើបប្រសិនបានជិះលេងកម្សាន្ត។
កន្ត្រកយក្ស Angkor Eye មានកម្ពស់រហូតដល់ទៅ ៨៥ម៉ែត្រ ដែលអាចឲ្យភ្ញៀវទេសចរដែលមកជិះកម្សាន្តអាចទស្សនាទេសភាពបាន ៣៦០ដឺក្រេជុំវិញក្រុងទាំងមូលតែម្ដង ហើយសរុបមាន ៤៨ កាប៊ីន បំពាក់ដោយមាស៊ីនត្រជាក់ ។ សម្រាប់តម្លៃក្នុងការជិះមួយលើក សម្រាប់មនុស្សធំចាប់ពី១២ឆ្នាំ (adult) ជនជាតិខ្មែរ មានតម្លៃ ៦$ សម្រាប់ជនបរទេស តម្លៃ ១២$ ចំណែក ក្មេងអាយុក្រោម១២ឆ្នាំ ជនជាតិខ្មែរ តម្លៃ ២.៥$ បរទេស តម្លៃ ៥$ និងក្មេងទូទៅក្រោម៣ឆ្នាំអាចចូលលេងដោយឥតគិតថ្លៃ ដែលក្នុងការជិះមួយជុំគឺមានរយៈពេល ១៨នាទី ។
សម្រាប់កន្ត្រកយក្ស Angkor Eye មានទីតាំងនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ដែលនៅជាប់និងភូមិវប្បធម៌។
ប្រសិនបើចង់ទស្សនាឲ្យកាន់តែស្អាតទៀតនោះ ភ្ញៀវទេសចរអាចជិះបាននៅចន្លោះម៉ោង ៥ ទៅ ៦ល្ងាច ដែលជាវេលាដែលអាចទស្សនាថ្ងៃលិច ជាមួយនិងទេសភាពពីក្រុងរហូតដល់ជាយក្រុងឯណោះ។
អញ្ចឹងពេលបានមកដល់ទឹកដីសៀមរាបឆាប់ៗខាងមុខកុំភ្លេចចូលលេងកម្សាន្តនៅទីនេះទាំងអស់គ្នា!
ផែនទីលើ Google Map៖
Wybór skrojonego serwisu do sprawdzonej gry online to całkowity klucz do osiągnięcia autentycznego triumfu. W…
Лучшие бонусы онлайн казино для успешной игры Выбор подходящих бонусов в онлайн казино имеет решающее…
Лучшие онлайн казино для iOS на iPhone в 2025 году В 2025 году игры в…
Лучшие криптовалютные казино для игры в 2025 году Криптовалютные казино становятся всё более популярными в…
Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten…
In the digital world of online relationships, connecting with genuine sugar daddy apps that indeed…