មហាស្ថាបត្យកម្មបុរាណពីកំពូលភ្នំ «ស្រីសូរ្យបព៌ត» លាតសន្លឹងដល់ទន្លេអុំ (បារាយណ៍)

សង់អំពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបថឃ្លាំង និងបាភួន សាងសង់មុនប្រាសាទអង្គរវត្តទៅទៀត នាដើមសតវត្សរ៍ទី១១ កំឡុងរវាងឆ្នាំ១០១០ ដល់ ១០១២ នៃគ.ស ប្រហែលមនុស្សភាគច្រើ​នបានមើលរំលងនូវសំណង់ស្ថាបត្យកម្មមួយដ៏សម្បើមនៅលើកំពូលភ្នំជីសូរ្យ ដែលតាមរយៈសិលាចារឹក អាចឲ្យកូនចៅខ្មែរជំនាន់ក្រោយស្គាល់ឈ្មោះដើមថា «ស្រីសូរ្យបព៌ត» ឬ «សូរ្យបព៌ត» ដែលបព៌តមានន័យថាភ្នំ នោះបានបញ្ជាក់ថានេះជាភ្នំរបស់អង្គក្សត្រសូរ្យវរ្ម័នទី១ ហើយបើតាមសិលាចារឹកមួយទៀតនៅប្រាសាទព្រះវិហារ ជួរភ្នំដងរែក បុព្វបុរសបានចារឹករៀបរាប់ពី ការប្រារព្ធពិធីសិវលិង្គឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឬជីសូរ នាឆ្នាំ ១០១៨​ នៃគ.ស រីឯសិលាចារឹកនៅអង្គរវិញគេបានហៅភ្នំជីសូរ្យថា «ស្រីសូរ្យគិរី» (ដែលគិរីក៏មានន័យថាភ្នំ)។

ក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំ ព័ន្ឋដោយថេវជុំវិញមានក្លោងទ្វារធំពីរនៅខាងលិចនិងខាងកើត។ នៅចំកណ្តាលបរិវេនគីប្រាង្គសក្ការៈមានប្លង់កាកបាទតលយទៅខាងកើតដោយមណ្ឌប។ នៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃ(បណ្ណាល័យ)ពីរបែរមុខទៅទិសខាងលិច។ លុះសម័យក្រោយអង្គរ ភ្នំជីសូរ្យក៏នៅជាទីសក្ការៈបូជារបស់អ្នកស្រុក ក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីសាសនាព្រហ្មញ្ញ មកសាសនាព្រះពុទ្ឋវិញ ដោយសំណង់សក្ការៈបានកែមកជាចេតិយហើយមណ្ឌបក៏បានកែជាឧបោសថាគារ(ព្រះវិហារ) ក្នុងន័យព្រះពុទ្ឋសាសនិក គោរពព្រះសិរិរឹកធាតុ នាពេលបច្ចុប្បន្នប្រាង្គសក្ការៈ ប្រជាជននិយមហៅថា ព្រះវិហារក្នុង។ គួរកត់សម្គាល់ដែរថា នៅឆ្នាំ១៩៣៦ សាលាចុងបូព៌ា ធ្លាប់បានជួសជុលប្រាសាទនេះ ម្ដងហើយ តែគួរឱ្យស្ដាយប្រាសាទនេះ មួយភាគធំត្រូវបានខូចខាត ដោយទម្លាក់គ្រាប់ ក្នុងអំឡុងសង្រ្គាម នាដើមទសវត្សរ៍១៩៧០។

មហាប្រាសាទភ្នំជីសូរ្យ ត្រូវបានកសាងតាមប្លង់រៀបជាអ័ក្សបណ្តោយពីលិចទៅកើត រត់តគ្នាវវាងក្រុមកណ្តាលដែលនៅលើកំពូលភ្នំ ចុះមក «ប្រាសាទសែនត្មុល» (សែនធ្មុល) ដែលពាក្យត្មុលក្នុងភាសាបាលីមានន័យថា គោ ដែលសំដៅលើ គោនន្ទី ដែលជាយានជំនិះរបស់ព្រះឥសូរ ដែលចម្លាក់តម្កល់នៅក្នុងប្រាសាទនេះ។ ទៅមុខទៀតនឹងទៅដល់ «ប្រាសាទសែនរវាំង» (សែនភូវាំង) ដែលទាំងប្រាសាទសែនត្មុល និង ប្រាសាទសែនរវាំង មានរាងជាកាកបាទ បង្ហួសទៅមុខនឹងទៅដល់ ទន្លេអុំ (ទន្លេឱម) ដែលជាបារាយណ៍នាបុរាណកាល សម្រាប់ប្រើប្រាស់ និងប្រារព្ធពិធីសាសនា។

និយាយអំពីប្រាសាទសែនរវាំង មានព្រេងនិទានកថាមួយតំណាលថា មានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើត ភ្នំជីសូរ្យនៅជិតទន្លេមួយឈ្មោះថា ទន្លេឱម។ រាជនិវេសន៍នោះឈ្មោះថា «សែនរវាំង​ ឬ សែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ។ កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថា ពិធីចម្រើន ព្រះកេស ព្រះរាជឱរស។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យសំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជ ឱរសនោះ។ ប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យ ដល់ព្រះរាជ ឱរសថា សូមឲ្យខ្លាំងដូចស្រមោច ឲ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី។ គ្រានោះដែរ មជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និង ព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយសេ្តចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅៈ

ពរទី១ #ខ្លាំងដូចស្រមោច គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថា ឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេ ឃើញស្រមោចមួយពាំទៅបាត់។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច។
ពរទី២ #ពូកែដូចខ្មោច គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗ គ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែន នៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីក កកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់? គេថា មិនមាននរណាហ៊ានទៅជីកយកទេ។ នេះហើយដែលគេហៅថា មានឫទ្ធិពូកែដូចខ្មោចនោះ។
ពរទី៣ #ចិត្តមុតដូចស្រី គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្រ្តីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស។ ចំណែកឯប្តី វិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ។ នេះហើយដែលមានការលើកឧទាហរណ៍ បញ្ជាក់ឲ្យឃើញជាក់ស្តែងថា ពិតជាស្រ្តីភាពមានចិត្តមុតមែន។

នៅពេលដែលទទួលជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង មានការយល់ព្រមហើយមានការគាំទ្រនិងលើកតម្លើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់បុត្រទ្រង់ទៀតផង។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ្យ គឺប្រាសាទភ្នំជីសូរ្យនេះឯង ទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅព្រមទាំងធ្វើជា បូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរ។

ផែនទីទៅកាន់ប្រាសាទភ្នំជីសូរ្យ៖

admin

Share
Published by
admin

Recent Posts

CrocoSlots Spielbank, Luca Dunkley Slot Prämie 25 Freispiele ohne Einzahlung

Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…

4 hours ago

Highroller Book of Ra Eye of Horus Download 80 Freispiele Magic Verbunden für nüsse zum besten geben

Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…

4 hours ago

Mybet wie man den FlashDash-Bonus abhebt Kasino Dies BELIEBTE verbunden Kasino

Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…

4 hours ago

No Abschlagzahlung Maklercourtage 2026 50+ seriöser Link Verbunden Casinos verfügbar je Deutschland

Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…

4 hours ago

Bedste tilslutte casinoer med dansken afgift inden for app bet Ybets marts 2026 Guide

Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…

4 hours ago

Bedste Vederlagsfri Spins i dag Få Immerion casino partner login tilmeld dig Top Tilbud & Vilkår

Content Immerion casino partner login tilmeld dig: fr spins i tilgif nye kunder Hvilke skal…

4 hours ago