ថាអីចេះខុសឥឡូវ Exctraction គ្រោងចេញវគ្គ 2 មែន! បណ្តាញផ្សាយភាពយន្តតាមអ៊ិនធឺណិតយក្ស Netflix បាននិងកំពុងចេញផ្សាយខ្សែភាពយន្តល្បីៗជាច្រើនបន្តកន្ទុយគ្នាយ៉ាងត្រដឹក។ ក្នុងនៅះភាពយន្ត Extraction ក៏ជាភាពយន្តថ្មីមួយដែលបានចាក់ផ្សាយទើបតែជាងមួយសប្តាហ៍កន្លងមក នៅលើ Netflix។ ទោះក្នុងរយៈខ្លីនៃការចាក់ផ្សាយតែភាពយន្តនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលអ្នកគាំទ្រសរសើរថាជាភាពយន្ត Action ដ៏អស្ចារ្យមួយនៅក្នុងកំឡុងពេលដែលមនុស្សទូទាំងពិភពលោកស្ថិតក្នុងស្ថានភាព Quarantines នេះ។
ចុះប្រិយមិត្តអ្នកកុននិយមយើងទាំងអស់គ្នា បានទស្សនារឿង Extraction នេះហើយឬនៅ? បើសិនជាមើលហើយប្រាកដជាបានដឹងហើយថាឱកាសដែល Chris Hemsworth នឹងត្រឡប់មកវិញនៅគឺខ្ពស់ ដោយសារតែយើងបានឃើញឈុតមួយដែលគាត់នៅក្នុងទឹកបានយូរដូច Aquaman អ៊ីចឹង ដែលអាចឲ្យយើងសន្និដ្ឋានបានថា នៅពេលដែលគេបាញ់គាត់ធ្លាក់ចូលក្នុងទឹកនោះ គាត់ប្រហែលជាមិនទាន់ស្លាប់នោះទេ ហើយថែមទាំងឈុតចុងក្រោយយើងឃើញមនុស្សម្នាក់ឈរនៅជិតអាងទឹកតែមើលមិនច្បាស់ ដែលជាហេតុនាំឲ្យអ្នកគាំទ្រសន្និដ្ឋានថា Extraction ប្រាកដជាលេចចេញអាចមានវគ្គ 2 មកជាពុំខាន។
បើតាមប្រភពព័ត៌មានពីអ្នកធ្វើការជាមួយភាពយន្ត Extraction បានឲ្យដឹងថា Extraction នឹងចេញវគ្គ 2 ហើយលោក Chris Hemsworth ដែលសម្ដែងជាតួ Tyler Rake ក៏ត្រឡប់មកវិញផងដែរ ។ លោក Joe Russo ត្រូវបានគេផ្លាស់ប្តូរតួនាទីរបស់គាត់ក្នុងនាមជាអ្នកដឹកនាំរឿងនិងជាអ្នកនិពន្ធសម្រាប់រឿង Extraction 2 ទៅជាអ្នកសរសេរស្រ្គីបវិញ។ លើសពីេនះទៅទៀតលោក Joe Russo បាននិយាយថា ៖
“ កិច្ចព្រមព្រៀងត្រូវបានបញ្ចប់ហើយ ខ្ញុំកំពុងតែសរសេរស្រ្គីប Extraction 2។ ដំណើររឿងនឹងបន្តទៅមុខ ឬក៏បកមកនិយាយពីប្រវត្តិដើមរបស់រឿងនេះវិញយ៉ាងណាក៏មិនដឹងដែរ ។ ប៉ុន្តែយើងបានបង្កើតឱកាសមួយនៅក្នុងឈុតចុងក្រោយនៃ Extraction វគ្គ 1 ទៅហើយ វាជាចម្ងល់សម្រាប់អ្នកគាំទ្រគ្រប់គ្នា ។”
អេតមីនមុត្តា ពីអ្នកកុននិយម ក៏បាននិយាយនៅក្នុងវីដេអូ Review អ៊ីចឹងដែរថា Extraction ប្រាកដជាមានវគ្គ 2 ពីព្រោះសាច់រឿងដូចនៅសល់ចម្ងល់មួយចំនួន ដល់ពេលឥឡូវនេះដំណឹងអំពី Extraction វគ្គ 2 លេចចេញមកមែន ។
វីដេអូ Review ខាងក្រោម៖
ចុះអ្នកវិញ នឹងរំពឹងអ្វីខ្លះសម្រាប់ Exctraction វគ្គ 2 នេះ ?
Searching having a particular game or fool around with filters to help you narrow the…
VulkanBet betreibt folgende gro?e Webseite, unter das sic recht jede Mulde bedient war, unser man…
Eres werden derzeit 7 Beschwerden unter zuhilfenahme von solch ein Spielsalon within unserer Datenbank gefuhrt,…
Selbige Vulkan Sin city Mobile phone Software package bietet Ihnen nicht dennoch hair salon Einsicht…
JetX weiters Aviator.Selbige beiden beliebtesten Spiele in Glucksspielern. So lange Die leser Uhrzeit hatten, diesseitigen…
Verde Spielsalon Verde Spielcasino within Brd gibt den verlockenden Vermittlungsprovision blank Einzahlung, ihr innovative Spieler…