អ្នកដឹកនាំរឿង Guardian of The Galaxy លោក James Gunn បានបង្ហាញពីភាពយន្តដែលគាត់ចូលចិត្តនោះគឺ Spider-Man: Into the Spider-Verse ដែលជាភាពយន្ដ Superhero បែបគំនូរជីវចលទទួលបានការគាំទ្រយ៉ាងពេញទំហឹងកាលពី 2018 កន្លងទៅ ។
លោក James Gunn កំពុងលេង challenge មួយនៅលើបណ្ដាញសង្គម Twitter ក្រោមចំណងជើងថា “30-Day Movie Challenge” រាល់ថ្ងៃគាត់រើសភាពយន្ដមួយដែលលោកចូលចិត្តទៅតាមលក្ខខណ្ឌដែលដាក់ឲ្យជ្រើសរើសប្រចាំថ្ងៃ ។ នៅថ្ងៃទី 10 នេះលក្ខខណ្ឌនោះមានចំណងជើង “Your favorite superhero movie” មានន័យថា “ខ្សែភាពយន្ដ Superhero ដែលអ្នកចូលចិត្ត” ទីបំផុតលោក Gunn បានជ្រើសយក Spider-Man: Into the Spider-Verse ជាភាពយន្ត Superhero ដែលលោកស្រឡាញ់ ។
ហើយអ្នកអាចនឹងឆ្ងល់ថាហេតុអ្វីបានជាលោកមិនជ្រើសភាពយន្ត Superhero របស់លោកដូចជាភាពយន្ត Guardians of The Galaxy ដែលលោកជាអ្នកដឹកនាំផ្ទាល់នោះ ? វាមិនមែនជារឿងគួរភ្ញាក់ផ្អើលទេដែលលោកជ្រើសរើសខ្សែភាពយន្ដ Spider-Verse ដែលយើងភាគច្រើនបានដឹងហើយថាវាជាខ្សែភាពយន្ដដ៍អស្ចារ្យមួយដែលមានមនុស្សជាច្រើនបានចូលចិត្តរហូតដល់គ្រងដំណែងពាន Academy Award for Best Animated Feature Film ប្រចាំឆ្នាំ 2018 ទៀត ។ លោក Gunn និយាយថា គាត់ជ្រើសយកភាពយន្ដដែលមិនមែនជាស្នាដៃរបស់គាត់ ក៍ដោយសារតែគាត់ចង់ស្គាល់ខ្សែភាពយន្ដដែលល្អៗជាច្រើនទៀត ។
ស្របពេលឥឡូវនេះ អ្នកគាំទ្ររបស់ Spider-Man: Into the Spider-Verse និងអ្នកគាំទ្រលោក Gunn ផ្ទាល់កំពុងតែសប្បាយចិត្តនិងអន្ទះសារជាក្រៃលែង ដោយសារតែភាពយន្ដទាំង 2 នេះកំពុងផលិតវគ្គបន្ដដូចគ្នា មានដូចជា Spider-Man: Into the Spider-Verse 2 បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណាក់កាលផលិតសម្រាប់ការចាក់បញ្ចាំងនៅចុងឆ្នាំ 2022 ។ ដោយឡែកភាពយន្ត Guardians of The Galaxy Vol. 3 ក៍សន្យាថានឹងមកកក្រើករោងភាពយន្តម្ដងទៀត ប៉ុន្ដែមិនទាន់មានកាលបរិច្ឆេទច្បាស់នៅឡើយទេ តែអ្នកគាំទ្ររំពឹងថាវានឹងមកដល់នៅចុងឆ្នាំ 2022 រឺ 2023 ខាងមុខ ។ ក្រៅពីការងារជាមួយ Marvel លោក Gunn ក៍ទើបតែបញ្ចប់ការថត Suicide Squad 2 ជាមួយនឹង DC ហើយគ្រោងនឹងចាក់បញ្ចាំងនៅពាក់កណ្ដាលឆ្នាំ 2021 ក្រោយនេះហើយ ។
តើភាពយន្ត Superhero ណាដែលអ្នកបានទស្សនាហើយនិងពេញចិត្តជាងគេ ?
Obszerna analiza kasyna vox casino dla polskojęzycznych fanów kasynowych gier vox kasyno jest wiodących wirtualnych…
Vox Casino-Online: Ihr neues Zentrum für erstklassiges Internet-Gaming Willkommen bei Vox Casino-Online, einem erstklassigen neuen…
Recensione approfondita di winnita italia – Dovresti giocare qui? Le piattaforme di scommesse su Internet…
Kompleksowa analiza kasyna internetowego vox casino online przeznaczona dla polskojęzycznych miłośników hazardu casino vox jest…
Online Apotheke 365 in Deutschland mit fachkundiger Beratung Kennst du das auch? Die schönste Zeit…
vox casino online Polska: Twoje centrum gier i niezwykłych uniesień vox casino online to platforma…