Loading...

បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧»

ហាងកាហ្វេ ១៩៦៧ ជាតៀមកាហ្វេតូចច្រឡឹងមួយដែលដើមកំណើតត្រឹមជាកាហ្វេតាមរទេះ មានការគាំទ្រតិតក់ៗ រហូតបានបង្កើតជាហាងមួយ ស្ថិតនៅម្តុំផ្សារឌុយម៉ិច ដែលមានដាក់តាំងរបស់របរចាស់ៗហើយ និងផ្តល់នូវបទពិសោធន៍នៃការទទួលទានកាហ្វេ ជាមួយបរិយាកាសបែបសម័យសង្គមរាស្រ្តនិយម នាទសវត្សរ៍ទី៦០។

ហាងកាហ្វេ ១៩៦៧ ជាហាងតូចមែន តែខ្លឹម ព្រោះថាបើសិនជាក្រឡែកទៅមើលការតុបតែង លំអរហាងវិញគឺដូចសល់ពីសង្គមតែម្តង ជាមួយហ្នឹងវត្ថុបុរាណផ្សេងៗ មានជាអាទិ៍៖ ទូរស័ព្ទបង្វិលលេខ ទូរទស្សន៍ចាស់ សខ្មៅ ដែលគេនិយមប្រើកាលពីជំនាន់ទស្សវត្សរ៍ទី៦០ ដែលធ្វើឲ្យអតិថិជនប្លែកភ្នែកតែម្តង។ លើសពីហ្នឹងទៅទៀតសូម្បី តែឥដ្ឋការ៉ូក៏គេបានរក្សាឥដ្ឋពីសង្គមដើមមកដែរ ដោយម្ចាស់ហាងពុំបានប្តូរថ្មីនោះទេ។ ហើយលើសពីនេះទៀត ហាងកាហ្វេមួយនេះ ក៏មានក្តារអុកផងដែរ ដែលជាល្បែងប្រើប្រាជ្ញាមួយដ៏ពេញនិយមតាំងតែពីជំនាន់មុន មកដល់បច្ចុប្បន្ន។

បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧»

យ៉ាងណាវិញ នៅហាងកាហ្វេ ១៩៦៧ មិនមែនមានតែកាហ្វេមួយមុខទេ នៅទីនោះក៏មាននំប៉័ងប៉ាតេដ៏ឈ្ងុយឆ្ងាញ់ ស្រួយខ្ញោកតែម្តង។ ដូចនេះបើមានឱកាសបានធ្វើដំណើរកាត់ ម្តុំផ្សារឌុយម៉ិច កុំភ្លេចឈាង ទទួលទានកាហ្វេ ញ៉ាំនំប៉័ងប៉ាត់តេ ហើយស្តាប់បទពីសម័យដើម ជាមួយនិងបរិយាកាសនៅក្នុងទសវត្សរ៍ ៦០ ណា៎!

ទស្សនាវីដេអូខាងក្រោម

The post បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧» first appeared on KAMPUCHEERS.