បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនប្រារព្ធពិធី បុណ្យអុំទូក ក៏ពិតមែន តែយើងទាំងអស់គ្នាដែលជាកូនខ្មែរគួរគប្បីយល់ដឹងពីពិធីបុណ្យជាតិមួយនេះផងដែរ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយខ្មែរយើងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា មានពេលខ្លះអាចនឹងប្រារព្ធនៅចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណកាល តរហូតមកដល់បច្ចុប្បន្ន ។
ថ្ងៃទីមួយនៃពិធី បុណ្យអុំទូក ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់ពេលល្ងាច គេមានការលយប្រទីបធំៗនៅម៉ោង ៦ ល្ងាច ដែលតំណាងឲ្យស្ថាប័នជាតិ ដើម្បីបួងសួងសុំសេចក្ដីសុខពី ព្រះម៉ែគង្គារ។ ចំណែកឯថ្ងៃទី២ ជាថ្ងៃសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ១២ រំលងអធ្រាត្រ ដែលទាក់ទងទៅនិង ពិធីដាល់អំបុក និងអុចចង្កៀងគោម បួងសួងទៅដល់ព្រះពោធិសាត់ ដែលទ្រង់យកកំណើតជា (សៈសៈបណ្ឌិត) ទន្សាយ ក្នុងដួងព្រះច័ន្ទ។ នៅក្នុងពិធីអកអំបុកគេអាចលេងល្បែងជាក្រុម ដែលឲ្យសមាជិកងើយអកអំបុកហើយ ប្រើពិធីចំអកឡកលើយធ្វើយ៉ាងណាឲ្យសមាជិក អករហូតដល់ឈ្លក់សើចទើបសម្រេចថាឲ្យចាញ់ ហើយគេឲ្យអ្នកចាញ់ហូបអំបុកជាមួយចេករហូតដល់អួល។ ថ្ងៃចុងក្រោយ គឺជាការកាត់ព្រ័ត្រ ដើម្បីបញ្ចប់នៅកិច្ចពិធី បុណ្យអុំទូក ។
និយាយត្រឹមរឿងអំបុក ប្រហែលជាមានអ្នកខ្លះឆ្ងល់ថា អំបុក គេអាចយកទៅធ្វើអ្វីញ៉ាំបានជាមួយអ្វីបានខ្លះ។ អំបុកទឹកដូង និងអំបុកចេកទុំ គឺទំនងជាពេញនិយមណាស់សម្រាប់ក្រុមគ្រួសារខ្មែរ តែសម្រាប់បច្ចប្បន្ននេះនេះ ប្រជាជនខ្មែរយើង សំបូរសប្បាយ មានច្នៃប្រតិដ្ឋខ្ពស់សម្រាប់អហារ ដែលមានចំណីមួយមុខដែលយកអំបុកទៅធ្វើនោះគឺ «អំបុកលីង កំពឹសលោត»។ អ្វីដែលយើងត្រូវការសម្រាប់ការចម្អិន អំបុកលីង កំពឹសលោត មានដូចជា៖
⁃ អំបុក 500 ក្រាម
⁃ កំពឹស 100 ក្រាម
⁃ សាច់ជ្រូកចិញ្ច្រាំ 100 ក្រាម
⁃ ខ្ទឹមសចិញ្ច្រាំ 1 ស្លាបព្រាបាយ
⁃ ស្លឹកខ្ទឹម 3 ស្លាបព្រាបាយ
⁃ ទឹកសុីអុីវ កន្លះស្លាបព្រាបាយ
⁃ ស្ករស 3 ស្លាបព្រាបាយ
⁃ ម្សៅរ៉ូតឌី កន្លះស្លាបព្រាបាយ
⁃ អំបិក កន្លះស្លាបព្រាកាហ្វេ
⁃ ប្រេងឆារ 90 មីលីលីត្រ
ដំបូងយើងបើកភ្លើងដាក់ខ្ទះឲ្យក្តៅ នៅពេលដែលខ្ទះក្តៅហើយយើងចាប់ផ្ដើមចាក់អំបុកចូល រួចយើងលីងអំបុកនោះឲ្យឈ្ងុយ ហើយយើងពង្រាយអំបុកដាក់ចានអោយត្រជាក់ កុំអោយអំបុកដែលយើងបានលីងរួចនោះវាឡើងក្តាំង។ បន្ទាប់មកយើងដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ ហើយយើងបំពងខ្ទឹមចិញ្ច្រាំឲ្យក្រហម ចាំដាក់សាច់ជ្រូកចិញ្ច្រាំ ម្សៅរ៉ូតឌី និងទឹកសុីអុីវចូល រួចយើងលីងសាច់ជ្រូកអោយក្រហមចាំដាក់កំពឹសចូល។ ពេលសាច់ជ្រូក និងកំពឹសក្រៀមហើយបានដាក់ស្ករស និងស្លឹកខ្ទឹមចូល រួចដាក់ទឹកចូលបន្តិចឲ្យវារលាយស្ករស។ ជាចុងក្រោយយើងដាក់អំបុកចូលរួចចូលខ្ទះ លីងឲ្យសព្វការស្រេច។ ដួសដាក់ចាន រួចអ្នកនឹងទទួលទានអំបុកលីង កំពឹងលោត យ៉ាងរីករាយជាមួយក្រុមគ្រួសារ នាឱកាសបុណ្យអុំទូកនេះ៕
The post «អំបុកលីង កំពឹសលោត» ច្នៃជាពិសេសសម្រាប់ទទួលទាន នាឱកាសបុណ្យអុំទូក first appeared on KAMPUCHEERS.
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…