សុវត្ថិភាពលើដងផ្លូវគឺជាប្រធានបទមួយក្តៅកកុកមួយ នៅក្នុងសង្គមខ្មែរ។ ប្រជាជនរាប់លានអ្នក ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាភូមិ ស្រុក នានាក្នុងប្រទេស តែងប្រទះឮនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលច្រើនកើតឡើងដោយទង្វើធ្វេសប្រហែសរបស់អ្នកបើកបរ ខ្លះនៅមិនទាន់ឲ្យតម្លៃលើការពាក់មួកការពារសុវត្ថិភាព។
ដែលនេះហើយជាកត្តាដែលជម្រុញឲ្យលោក បូ សកលកិត្យា ដែលជាយុវជនខ្មែរមួយរូបដែល ស្រលាញ់ និងមាននិស្ស័យជាមួយសិល្បៈ បើកសិក្សាអំពីបញ្ហាខាងលើ ដោយលោកមានគំនិត ចង់យកសិល្បៈក្បាច់បុរាណរបស់ខ្មែរ មកច្នៃជាមួយនឹង ពួកការពារសុវត្ថិភាព ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងសង្គមយុវជនសម័យថ្មី។
កិត្យា បាននិយាយប្រាប់ថា ពាក្យ «សម័យសេនា» នេះមិនមែនត្រឹមតែជាពាក្យខ្មែរពីម៉ាត់ដែលពីរោះនោះទេ វាបង្កបឮនូវអត្ថន័យ ដែលឆ្លើយតបទៅកាន់ទស្សនវិស័យក្នុងការបង្កើតមួកការពារនេះឡើង។ គាត់បន្តថា សម័យ មានន័យថាកាលវេលាដែលយើងកំពុងរស់នៅ ហើយ សេនា មានន័យថា អ្នកការពារ ឬគាំពារ ដែលប្រៀបបានទៅនឹងដូនតាខ្មែរក្នុងសម័យកាលដ៏រុងរឿងពីអតីតកាល មកតាមការពារយើង តាមរយៈសិល្បៈបុរាណដែលយើងយកមកច្នៃជាមួយមួកការពារសុវត្ថិភាព ពាក់លើក្បាល រាល់ពេលយើងធ្វើដំណើរ។
សម្រាប់ដំណើរការនៃការផលិត កិត្យា និយាយថាវាមើលទៅហាក់ដូចជាងាយស្រួល តែការពិតគឺត្រូវឆ្លងកាត់ការសិក្សាស្រាវជ្រាវ ពិភាក្សាជាមួយសិស្សច្បងក្នងវិស័យសិល្បៈបុរាណ ក៏ដូចជាបច្ចេកទេសក្នុងការតម្លើង ដើម្បីឲ្យមានភាពប្រាកដថា និងមានសុវត្ថិភាពពិតមែន។ ក្រៅពីសិស្សច្បង គម្រោងនេះក៏ត្រូវមានការគាំទ្រពីមិត្តភក្តិ បងប្អូន និងក្រុមគ្រួសាររបស់កិត្យាផងដែរ។
លោកក៏បានផ្តាំផ្ញើទៅកាន់ប្រជាជនខ្មែរទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាពលើដងផ្លូវរបស់ខ្លួន ដោយពាក់មួកការពារសុវត្ថិភាព រាល់ពេលជិះកង់ ឬម៉ូតូ។ បន្ថែមពីលើនេះទៀតប្រជាជនខ្មែរគួរចាប់ផ្តើមស្គាល់អំពីសិល្បៈជាតិខ្លួន ឲ្យបានទូលំទូលាយបន្ថែមទៀត ដែលវាអាចជាស្ពានសម្រាប់ការសាបព្រួសសិល្បៈខ្មែរ ក្នុងសង្គមរស់នៅ ដូចពាក្យចាស់ពោលថា «សិល្បៈជាដួងព្រលឹងជាតិ»៕
The post «សម័យសេនា» សុវត្ថិភាពលើដងផ្លូវ ផ្សាភ្ជាប់និងសិល្បៈបុរាណខ្មែរ first appeared on KAMPUCHEERS.
All sites give ample welcome incentives with 100 percent free revolves, which make first a…
Content Luca Dunkley Slot | Was präzise ist ein No Vorleistung Spielsaal Maklercourtage bloß Einzahlung?…
Content Book of Ra Classic – Eye of Horus Download 80 Freispiele Book of Ra…
Content Konnte man einen Mybet Prämie abstottern? – wie man den FlashDash-Bonus abhebt Auf diese…
Content Seriöser Link | Bekomme ich Freispiele in einem Provision ohne Einzahlung? Nachweis beim Blackjack…
Content Elektronskal jeg kopiere applikation da musikus vederlagsfri kasinospil?: app bet Ybets Oplev fuld casinooplevelse…