ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង

សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។

ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការទទួលយកនូវរសជាតិសាច់អាំងបែបកូរ៉េពិតៗដ៏ឈ្ងុយឆ្ងាញ់ និងមានឱជារស។ អ្វីដែលទាក់ទាញខ្លាំងនៅទីនោះគឺ ការតុបតែងលម្អរហាងបែបជាស្ថានីយ៍រថភ្លើងមួយនៅប្រទេសកូរ៉េ ជាមួយទូរថភ្លើង និងសូម្បីផ្លាកសញ្ញានាំផ្លូវគឺដូចនៅស្លាកសញ្ញានៅតាមស្ថានីយ៍រថភ្លើងដែរ  ដែលធ្វើឲ្យអ្នកទៅទទួលទានសាច់អាំងនៅទីនោះមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងអង្គុយញ៉ាំសាច់អាំងនៅប្រទេសកូរ៉េពិតៗអ៊ីចឹង។ មួយវិញទៀតអតិថិជន មិនចាំបាច់ភ័យ ខ្លាចកន្លែងតូចចង្អៀតទេ នៅ Gogi Korean BBQ សាខាទួលគោកមានពីរជាន់ដែលជាន់ក្រោមសម្រាប់អតិថិជនបែបគ្រួសារ និងជាន់លើគឺសម្រាប់មិត្តៗយុវវ័យដែលចង់ទៅញ៉ាំសាច់អាំងបែបកូរ៉េៗនិង Chill លេងសប្បាយៗជាមួយការជួបជុំមិត្តភក្តិ។

នៅ Gogi Train Korean BBQ ក្រៅពីសាច់អាំងដ៏ឈ្ងុយឆ្ងាញ់ ហាងនេះក៏រក្សានូវរបៀបរបបនៃការញ៉ាំសាច់អាំងរបស់កូរ៉េ ដែលតែងអមមកជាមយយជាមួយនិង ស្រា Soju ដែលធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់ថែមមួយកម្រិត។ នៅ Gogi Train Korean BBQ ក៏មានការកុម្មង់អាហារលក្ខណៈជាឈុត​ (Set) តាមតម្រូវការរបស់អ្នកទទួលទាន។ មិនត្រឹមតែប៉ុណ្ណោះក្រៅពីសាច់អាំង ហាងនេះ ក៏មានអាហារផ្សេងៗទៀតផងដែរ ដូចជា អយស្ទ័រ ត្រីសាលមុន Spicy Crab និងម្ហូបបែបកូរ៉េៗជាច្រើនមុខទៀត។

ដូចនេះប្រសិនបើចង់ញ៉ាំសាច់អាំងបែបកូរ៉េដូច ជាមួយបរិយាកាសប្លែកខុសពីហាងសាច់អាំងនានា កុំភ្លេចមកសាកល្បងភ្លក្សនៅ Gogi Train Korean BBQ ដែលចាប់បើកពីម៉ោង ១១:០០ ព្រឹក រហូតដល់ ១០:០០ យប់ ជារៀងរាល់ថ្ងៃ។

ទីតាំង៖

The post ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង first appeared on KAMPUCHEERS.

admin

Share
Published by
admin

Recent Posts

Purple Tiger adds a polished and professional reach in order to Megaways ports

Their headings are recognized for large-top quality graphics, interactive incentive have, and you will athlete-friendly…

59 mins ago

5. Crypto-Game.io � 200% put bonus to 20,000 USDT also to two hundred free spins (promo code: CG200)

A unique important element leading to the latest casino’s prominence is its indigenous WSM token,…

1 hour ago

One of the most readily useful casinos on the internet within the Qatar, BetOBet also offers members in your community a leading-notch gambling sense

BetOBet try really-recognized for providing an enormous and you can ranged selection of better-notch game…

1 hour ago

Check out the slots part of the site to find the newest online game available

Searching having a particular game or fool around with filters to help you narrow the…

1 hour ago

Entsprechend frohlich war ein Anmutung unter unserem Exhumieren ein Leitseite

VulkanBet betreibt folgende gro?e Webseite, unter das sic recht jede Mulde bedient war, unser man…

1 hour ago

Unser einzigen wirklichen Pluspunkte sie sind ebendiese enorme Auswahl aktiv Slot-Anbietern weiters nachfolgende schnellen Auszahlungen

Eres werden derzeit 7 Beschwerden unter zuhilfenahme von solch ein Spielsalon within unserer Datenbank gefuhrt,…

1 hour ago