ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte។
Manuka Honey Ginger Black Tea ជាភេសជ្ជៈដែលខុសប្លែកពីភេសជ្ជៈដទៃ ដោយមានធាតុផ្សំពិសេសគឺទឹកឃ្មុំ មកពី New Zealand ដែលឃ្មុំនៅទីនោះក្រេបតែលំអងផ្កា Manuka ហើយផ្កាប្រភេទនេះ មានតែនៅ New Zealand តែប៉ុណ្ណោះ ដែលជាទឹកឃ្មុំកម្រដែលមានកំហាប់ខាប់ជាងទឹកឃ្មុំដទៃទៀត ព្រមជាមួយនឹងខ្ញីដែលមានប្រភពមកពីកោះតៃវ៉ាន់ ដោយយកមកដាក់ចូលគ្នា ក្នុងតែ English Breakfast ដែលជាប្រភេទតែខ្មៅ បង្កើតឲ្យមានរសជាតិ ហឹរបែបខ្ញី និងផ្អែម ដែលមាន 2 ជម្រើសគឺ ក្ដៅ និងត្រជាក់ (Iced)។
ចំណែកឯ Smoked Butterscotch Latte ជាមួយក្លិនក្រអូបនៃ Brown Suger និង Velvety Butter ដែលពោរពេញទៅដោយរសជាតិបែប Buttery និង Texture បែបជាគ្រីម។ Smoked Butterscotch Latte ពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដែលមិនធ្លាប់ជួប។ ភេសជ្ជៈប្រភេទនេះបានក្លាយជាចំណង់ចំណូលចិត្តរបស់អតិថិជន Starbucks ភ្លាមៗ នៅពេលភេសជ្ជៈនេះចាប់ផ្តើមណែនាំនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ Smoked Butterscotch Sauce លាយជាមួយកាហ្វេ espresso ប្រចាំហាងកាហ្វេ Starbucks នឹងផ្តល់ឲ្យអ្នកនូវបទពិសោធន៍នៃការទទួលទាន Latte ថ្មីមួយបែបទៀត។ អ្វីដែលពិសេសនោះគឺ Smoked Butterscotch Latte មានរហូតដល់ទៅ 3 ជម្រើសគឺ ក្ដៅ, ត្រជាក់ និង ហ្រ្វាបពូឈីណូ។
រឿងញ៉ាំរឿងធំចង់ប្រាប់ថា នៅកុំភ្លេចមកសាកល្បងរសជាតិ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte ដើម្បីទទួលបានភាពកក់ក្ដៅ និងរសជាតិថ្មីពី Starbucks ទាំងអស់គ្នាណា៎!
ភេសជ្ជៈរសជាតិថ្មី ទាំងនេះមានលក់នៅគ្រប់សាខាទាំងអស់របស់ Starbucks!
The post ធ្លាក់ខ្យល់អ៊ីចឹងអី រក្សាកម្តៅក្នុងខ្លួនជាមួយ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte ហ្អី! first appeared on KAMPUCHEERS.
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…