ប្រហែលប្រជាជនខ្មែរទូទៅបានស្គាល់និងបានឃើញច្រើនគ្នាមកហើយនូវរបាំមួយដែលមានដើមកំណើតពីប្រជាជនភូមិភាគខាងជើងបឹងទន្លេសាបនោះគឺរបាំត្រុដិ ។ របាំត្រុដិ ជារបាំជនជាតិសំរ៉ែ ដែលជាជនជាតិដើមខ្មែរមន រស់នៅតាំងពីបុរាណកាលមកម៉្លេះ ។ ជារៀងរាល់ពេលចូលឆ្នាំ ជនជាតិសំរ៉ែតែងតែយករបាំត្រុដិនេះទៅលេងថ្វាយព្រះពរព្រះរាជាខ្មែរនៅអង្គរ ដូចនេះហើយទើបមានទម្លាប់លេងតែពេលចូលឆ្នាំរហូតមកដល់សព្វថ្ងៃ ។
ពាក្យ ត្រុដិ សម្ដៅដល់វេលាឆ្នាំចាស់ដាច់ ដើម្បីត្រាច់ផ្លាស់ចូលឆ្នាំថ្មី ។ តាមអត្ថន័យនេះ របាំត្រុដិដែលប្រារព្ធធ្វើនោះគឺ ត្រូវបានកំណត់ដំណើរកាត់ផ្តាច់នៃឆ្នាំនីមួយៗក្នុងទស្សនៈរបស់ជនជាតិខ្មែរ ។ ត្រុដិ ជារបាំបែបប្រជាប្រិយ ដែលគេនិយមលេងដើម្បីប្រសិទ្ធិពរជ័យសិរីសួស្តីដល់អ្នកស្រុក និងបណ្ដេញរាល់ឧបទ្រុបចង្រៃឲ្យបវាសចៀសឆ្ងាយចេញពីស្រុកភូមិ ។ ម្យ៉ាងទៀតរបាំត្រុដិក៏បានផ្សាភ្ជាប់នឹងជំនឿ នៃការបន់ស្រន់សុំទឹកភ្លៀងនៅរដូវកាលមានភាពរាំងស្ងួតផងដែរ ។ ក្នុងរបាំនេះគេតែងតែប្រើកន្ទុយក្ងោកដោយគេយល់ថា ក្ងោកជាសត្វតំណាងឱ្យព្រះអាទិត្យ ហើយមនុស្សបន់ស្រន់អង្វរព្រះអាទិត្យ សុំឲ្យព្រះអាទិត្យផ្តល់អំណោយទឹកភ្លៀងគ្រប់គ្រាន់ដើម្បីស្រែចំការ ។
របាំត្រុដិជាកេរដំណែលវប្បធម៌មន-ខ្មែរ ដែលជនជាតិ ខ្មែរព្រៃភ្នំ ដូចជាពួក សម្រែ សួយ និងព័រ ជាដើម ព្រមទាំងជនជាតិខ្មែរនៅខេត្តស៊ីសាកេត សុរិន្ទ្រ សៀមរាប ពោធិ៍សាត់ បាត់ដំបង និងប្រជាពលរដ្ឋ មួយចំនួនទៀត នៅខេត្តផ្សេងៗ ពិសេសក្រសួង ស្ថាប័នទាំងរដ្ឋ និងឯកជនភាគច្រើន តែងតែប្រារព្ធក្នុងពេលចូលឆ្នាំខ្មែរ ឬក្នុងពេល ដែលសត្វព្រៃរត់ចូលស្រុកភូមិជាដើម ។ សព្វថ្ងៃនេះគេប្រទះឃើញមានលេងរបាំត្រុដិច្រើនតែនៅខេត្តសៀមរាប និងខេត្តបាត់ដំបងប៉ុណ្ណោះ ។ ការសម្ដែងរបាំត្រុដិមានតម្រូវការសម្ភារៈនិងតួសម្ដែងជាច្រើន ។ ឧបករណ៍តន្រ្តី និងឧបករណ៍សម្ដែងយើងឃើញមាន ៖
ដងកញ្ឆា : ធ្វើអំពីពីងពង់ប្រវែង២ម៉ែត្រ មានបន្ទះរនាបតូចឆ្មារភា្ជប់នៅចុង ហើយខ្វែងគ្នាពត់ងទន្ទាំ មានសណ្ឋានដូចស្នែង៤ ។ នៅចុងបន្ទះរនាបមានចងខ្សែខ្វែង ពីចុងមួយទៅចុងមួយ ហើយនៅកណ្តាលខ្សែខ្វែងនោះមានបន្តោងផ្លែអង្គុញដែលចោះយកគ្រាប់ចេញអស់ ហើយដាក់គ្រាប់គ្រួស ឬដែកក្នុងនោះ ប្រយោជន៍អោយលឺសូកាលណាគេបុកដងវានិងដីតាមចង្វាក់ស្គរ។
ចង្ក្រងដំបែរ : ចងបន្តោងនិងខ្សែទាមគោ ហើយចងភ្ជាប់និងដងឬស្សីដែរ ចង្រ្កងនេះចងព្យួរនឹងដែរ។ កាលណាគេបុកនិងដី ក៏លាន់សូរប្រាវៗតាមចង្វាក់។
ចង្ក្រងរ៉ូង : ចង្រ្កងនេះគេចងព្យួរជាចង្កោមៗ ប្រយោជន៍លឺសូរពេលសំដែង។
ក្រៅពីនេះមានស្គរដី ទ្រអ៊ូរ និងទ្រសោ…។
មុខត្លុក : ធ្វើពីឆ្អឹងឬស្សីពាសក្រដាស ឬសាច់ ឬខ្មុក
មកុដ : ធ្វើពីក្រដាសលាបកាវបិទអោយក្រាសតម្រួតគ្នាទៅជារឹង គឺស្មាច់ ឬ ខ្មុក ហើយផាត់ពណ៌។
ស្នែងប្រឹស : ស្នែងទន្សោង កន្ទុយក្ងោក
ក្រចកយកផ្តៅប្រវែង 0.២ម៉ែត្រ បិទចុងអោយស្រួចរោលភ្លើងអោយង ហើយយកខ្សែអំបោះចងភ្ជាប់និងម្រាម៤ ឯមេដៃមិនបាច់ពាក់ទេ។
ចំណែកតួសម្ដែងក្នុងរបាំត្រុដិជាមធ្យមមាន២៥នាក់ ដែលមានដូចជា ៖
អ្នកកាន់ដងកញ្ឆា (ដងកញ្ឆាតំណាងដងស័ត្រ ឬក្លស់)
អ្នកពាក់មុខត្លុក តំណាងព្រានព្រៃតំណាងដោះ (ទេវតាក្រឡាខ្លួន) ។
ប្រើស ទន្សោង តំណាងមារ ឬសភាវៈអាក្រក់ ។ តួរាំ (តួឯក តួនាង) ពួកភ្លេង តំណាងទេវតា អ្នកពាក់ក្រចក
តួអង្គដែលគេយកមកសំដែងនេះ គឺមានទាក់ទងនឹងជំនឿថា នៅតាមស្រុកភូមិជិតឆ្ងាយ យូរៗម្តងរមែងមានសត្វព្រៃចូលមកក្នុងភូមិអ្នកស្រុក ។ គេជឿថា បើមានសត្វព្រៃណាចូលស្រុកហើយ គឺមានកើតឧបទ្រុព្យចង្រៃមិនខាន ។ គេនាំគ្នាប្រោះព្រំប្រេងម្សៅអោយសត្វនោះ ហើយសុំពរជ័យពីសត្វនោះវិញ ។
ក្រឡេកមើលការសម្ដែងវិញ ដំបូងតួសម្ដែងទាំងអស់ត្រូវបន្ទន់កាយរំលឹកគុណគ្រូ ។ មនុស្សព្រៃទាំងអស់ចេញមកមានកិរិយាមិននឹងធឹងរត់ឆ្លេឆ្លា ឆ្វេងស្តាំ រត់ទៅរត់មក ចេញក្រៅពីរង្វង់ ហើយច្រើនរត់ទៅមុខគេ ។ ដងខ្លួនងេកងោគតាមចង្វាក់ស្គរ ដៃពន់បន្តិចមិនចេញជារាំទេ ។ តួព្រានស្លៀកស្លឹកចេកច្រៀក ចងព័ទ្វចង្កេះ លាបខ្លួនខ្មៅ ។ អ្នកពាក់ស្នែង (ប្រើស ទន្សោង) ចាក់ក្បាច់ប្រហែលព្រានព្រៃ និងមនុស្សព្រៃដែរ ។ ដៃទាំងពីរជួនយកទៅកាន់ស្នែង ជួនលូកទៅមុខទំនងធ្វើជាជើងម្រឹគដោយឈានបង្កោងខ្នង ។ គេរាំលោតៗតាមចង្វាក់ស្គរផ្អៀងផ្អងដូច (ម្រឹគផ្អើលម្តងៗ) យូរៗប្រើសនិងទន្សោង ធ្វើជារត់ចេញទៅខាងក្រៅវង់ម្តងៗដែរ ។
តួឯក និងតួនាងច្រើនជាតួរាំនារី ។ តួឯកពីរស្លៀកចងក្បិនពណ៍ ពាក់អាវពណ៍ ពាក់មកុដ ពាក់សង្វារ ដៃកាន់កន្ទុយក្ងោក ។ តួនាងពីរនាក់ទៀតស្លៀកសំពត់សំលុយពណ៍ ពាក់អាវពណ៍ ពាក់របៃគ្មានសង្ហាទេ ហើយចងកន្សែងសំយ៉ុង ។ តួទាំងពីរនេះមានក្បាច់ទន់ភ្លន់ជាងគេ ដោយមានរឹកជានារីក្រមុំអែនអន ។
អ្នកពាក់ក្រចក និងអ្នកកាន់គ្រឿងភ្លេងជាតួបន្ទាប់បន្សំ ។ អ្នកពាក់ក្រចកជួយច្រៀង និងអោយចង្វាក់ជាមួយស្គរផង ដោយផ្ទាត់ក្រចកលឺផស់ៗ ហើយងេកងោគខ្លួនតាមចង្វាក់ ។ អ្នកកាន់គ្រឿងភ្លេងជាពិសេសអ្នកបុកដងកញ្ឆា និងអ្នកកាន់ចង្ក្រងដំបែរជួយចង្វាក់ស្គរ និងយោលខ្លួនតាមចង្វាក់ស្គរ និងកញ្ឆា ៕
ទិដ្ឋភាពនៃកម្មវិធី BonnPhum បុណ្យភូមិ រូបភាពដោយ ឡេឡេ បុណ្យភូមិឆ្នាំ ២០១៨ និងរូបភាពខ្លះដោយ រ័ត្ន អឿនសៀកលីន ។
The post កំប្លង់ៗអើយ នាំគ្នាស្វែងយល់ពី «ត្រុដិ» ទឹកចិត្តបរិសុទ្ធជារបាំខ្មែរ first appeared on KAMPUCHEERS.
Wybór skrojonego serwisu do sprawdzonej gry online to całkowity klucz do osiągnięcia autentycznego triumfu. W…
Лучшие бонусы онлайн казино для успешной игры Выбор подходящих бонусов в онлайн казино имеет решающее…
Лучшие онлайн казино для iOS на iPhone в 2025 году В 2025 году игры в…
Лучшие криптовалютные казино для игры в 2025 году Криптовалютные казино становятся всё более популярными в…
Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten…
In the digital world of online relationships, connecting with genuine sugar daddy apps that indeed…