“វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពន្ធនរាយជាតិថ្កើងថ្កាង” បានថ្លាថ្លែងជាក់ច្បាស់អំពីតម្លៃនិងសារសំខាន់នៃវប្បធម៌ អរិយធម៌របស់ជាតិ ។ តួរយ៉ាងដូចជាសិល្បៈ មិនថាការច្រៀង រាំ របាំ គំនូរ ចំលាក់ ឆ្លាក់ចារផ្សេងៗសុទ្ធសឹងតែសំខាន់ និងមានតម្លៃកាត់ថ្លៃពុំបាន តំណាងនិងជាអត្តសញ្ញាណជាតិសាសន៍ដែលមិនអាចឲ្យបរទេសណាបន្លំក្លែងបានឡើយ ។
យុវជន ពិសេសសិល្បៈករ សិល្បៈការិនីសម័យថ្មីនេះកំពុងមានចក្ខុវិស័យមួយស្រដៀងគ្នា ក្នុងការអភិរក្សថែរក្សាវប្បធម៌ដែលមានពីមុនពីបុរាណមក ហើយក៏អភិវឌ្ឍន៍ឲ្យមានអ្វីមួយថ្មីសម្រាប់ពេលបច្ចុប្បន្ននិងថ្ងៃអនាគត ។ ចំណុចរួមនេះហើយដែលបានដឹកដៃ Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ឲ្យបានរួមសហការគ្នាក្នុងការរៀបចំនូវកម្មវិធីដ៏អស្ចារ្យក្នុងពេលថ្មីៗនេះ ។
«ស៊ីក្លូនាពេលអនាគត» ជាកម្មវិធីប្រកួតប្រជែងគំនូរឌីជីថលមួយដែលបានរៀបចំឡើងនៅ FT Gallery ក្នុង Factory Phnom Penh ។ កម្មវិធីនេះបានដំណើរការក្រោមប្រធានបទ «ស៊ីក្លូនាពេលអនាគត» ក្នុងគោលបំណងលើកស្ទួយស៊ីក្លូកម្ពុជា ដោយសង្ឃឹមថាស៊ីក្លូនឹងមានគាំទ្រឡើងវិញ ស៊ីក្លូនឹងមានការយកចិត្តទុក្ខដាក់ពីប្រជាជនកម្ពុជា និងមានការការពារកុំឲ្យបាត់បង់ ។ ពិសេសកម្មវិធីចង់ដឹងថាក្នុងថ្ងៃអនាគតស៊ីក្លូអាចនឹងផ្លាស់ប្ដូរទៅជារូបរាងបែបណា ដែលសមស្របតាមសម័យកាលនិងតម្រូវការរបស់អ្នកដំណើរក្នុងពេលបច្ចុប្បន្ននិងអនាគត ។
សិល្បៈករ សិល្បៈការិនីជាច្រើនបានចូលរួមនិងបានបង្ហាញស្នាដៃរបស់ពួកគេដោយបង្ហាញពីរូបរាងនិងការវិវឌ្ឍន៍នៃស៊ីក្លូនាពេលអនាគតកាល ។ ក្នុងនោះកម្មវិធីបានរកឃើញស្នាដៃគំនូរឌីជីថលល្អបំផុតចំនួន ០៣ រូបភាព និងជ័យលាភីកិត្តិយសជាច្រើនផ្សេងទៀត ដែលបានបង្ហាញពីស្នាដៃគំនូររបស់ពួកគេបានយ៉ាងល្អ សាកសម និងគំរូស៊ីក្លូរបស់ពួកគេអាចនឹងក្លាយជាការពិតក្នុងពេលអនាគត ។ លើសពីការប្រកួតទៅទៀតកម្មវិធីនឹងមានការដង្ហែរក្បួនស៊ីក្លូក្នុងរាជធានីភ្នំពេញ អមជាមួយដោយម្ចាស់ជ័យលាភីស្នាដៃគំនូរឌីជីថលផងដែរ ក្នុងថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ។
The post Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential សម្រេចបាននូវកម្មវិធីប្រកួតប្រជែងសិល្បៈគំនូរ «ស៊ីក្លូនាពេលអនាគត» យ៉ាងអស្ចារ្យ first appeared on KAMPUCHEERS.
Online casino dünyası, teknoloji ve mobil uygulamaların yaygınlaşmasıyla birlikte daha da ilgi çekici hale geldi.…
Казино дүйнөсү ар дайым кызыктуу жана жаңылыкка толгон. 2026-жылы, Пинко казино мыкты слотторду сунуштап, оюнчулардын…
В мире онлайн-гейминга наличие качественного и надежного казино играет ключевую роль. Казино предлагает множество привлекательных…
Çevrimiçi kumar dünyası, kullanıcıların çeşitli oyunları denemelerine olanak tanıyarak büyük bir heyecan sunmaktadır. Özellikle demo…
Online kazino dünyası, müasir dövrdə əyləncə və gəlir əldə etmə imkanlarını birləşdirən mükəmməl bir platformadır.…
Pinco kazino mobil tətbiqi, oyunsevərlərə istədikləri oyunlara sürətli və asan giriş imkanı təqdim edən mükəmməl…