កូរ៉េមែនហេ៎ ជូនតាមសំណូមពរ បង្រៀនគ្នាយើងធ្វើម្ហូបកូរ៉េមួយមុខ ស្រួលៗងាយៗ ធ្វើញ៉ាំនៅផ្ទះបាន មិនបាច់ចាំដល់ទៅហាងទេ ។ ទៅញ៉ាំនៅហាងម្ហូបកូរ៉េ អស់ច្រើនណាស់ហើយការពិតងាយធ្វើទេ ចាំ ឡេង បង្រៀនធ្វើ «Toppoki កូនកាត់» ចុះ ។ ងាយហ្មងនិយាយទៅ ត្រូវការគ្រឿងផ្សំតិចហើយ ឆ្ងាញ់ ឈ្ងុយ ឱ្យតែធ្វើតាមវិធីរបស់ឡេងបង្ហាញធានាស្វិត ទន់ មានជាតិ ហើយគ្មានពិបាករកគ្រឿងផ្សំទេ ទាញតែទូរស័ព្ទខ្វាច់មក ចុចបញ្ជាទិញបានភ្លាម ព្រោះក្នុង pandamart និង ហាងទំនិញ foodpanda ក៏អាចរកកម្ម៉ង់ទិញរបស់ទាំងអស់នេះបានដែរ ។ ហើយអតិថិជនថ្មី កុំភ្លេចប្រើកូដ EATERY2 ដើម្បីទទួលបានការបញ្ចុះតម្លៃ 2$ សម្រាប់អតិថិជនថ្មី កុម្ម៉ង់ចាប់ពី 8$ ពី pandamart និង ហាងទំនិញ foodpanda ។
តោះទស្សនាវីដេអូទាំងអស់គ្នា ៖
បើចង់ធ្វើ ចាំប្រាប់គ្រឿងផ្សំ ៖
– បាយស
– ម្សៅឆា/ម្សៅពោត
– ទឹកម្ទេសកូរ៉េ
– ទឹកប៉េងប៉ោះ
– ម្សៅស៊ុប
– ស្ករ
– ម្ទេសហឹរ
– ស្លឹកខ្ទឹម
– ប្រហិត
– ប្រេងឆា
– Cheese បន្ទះ
វិធីធ្វើវិញក៏ងាយ ៖
-យកបាយសទៅបុកឬកិនឲ្យម៉ត់រួចបន្ថែមម្សៅឆា ច្របល់ឲ្យសប់
-យកម្សៅបាយទៅលុញ ប្រហែលប៉ុនម្រាមដៃ រួចកាត់ប្រវែងប្រហែល2ថ្នាំងដៃ
-ដាក់ទឹកដាំឲ្យពុះ
យកនំដែលកាត់ហើយដាក់ស្ងោរឲ្យឆ្អឹន រួចស្រង់ចេញលាងទឹកត្រជាក់ ហើយទុក1ឡែក
-លាយគ្រឿង:ទឹកម្ទេសកូរ៉េ2ស្លាបព្រា, ទឹកប៉េងប៉ោះ2ស្លាបព្រា, ម្ទេសហឹរ ស្ករស1ស្លាបព្រា, ម្សៅស៊ុប1ចុងស្លាបព្រា
-ដាក់ខ្ទះលើចង្រ្កាន ដាក់ប្រេងឆាចូលបំពងខ្ទឹមឲ្យឈ្ងុយ ដាក់គ្រឿងលាយរួចចូល ហើយបន្ថែងទឹកបន្តិចទុកឲ្យពុះ ដាក់ប្រហិតចូល កូរឲ្យសព្វ -ទុកឲ្យពុះរៀងខាប់ទឹកបន្តិចរួចដាក់នំចូលហើយរោយស្លឹកខ្ទឹមពីលើ បិទគំរបទុកប្រហែល2នាទីជាការស្រេច
The post កាត់កូរ៉េ កាត់ខ្មែរ តែរសជាតិឆ្ងាញ់ «Toppoki កូនកាត់» first appeared on KAMPUCHEERS.
Wybór skrojonego serwisu do sprawdzonej gry online to całkowity klucz do osiągnięcia autentycznego triumfu. W…
Лучшие бонусы онлайн казино для успешной игры Выбор подходящих бонусов в онлайн казино имеет решающее…
Лучшие онлайн казино для iOS на iPhone в 2025 году В 2025 году игры в…
Лучшие криптовалютные казино для игры в 2025 году Криптовалютные казино становятся всё более популярными в…
Wie findet man als frischer User einen Bonus ohne Einzahlung im Casino? Sorten von Angeboten…
In the digital world of online relationships, connecting with genuine sugar daddy apps that indeed…