បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនប្រារព្ធពិធី បុណ្យអុំទូក ក៏ពិតមែន តែយើងទាំងអស់គ្នាដែលជាកូនខ្មែរគួរគប្បីយល់ដឹងពីពិធីបុណ្យជាតិមួយនេះផងដែរ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយខ្មែរយើងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា មានពេលខ្លះអាចនឹងប្រារព្ធនៅចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណកាល តរហូតមកដល់បច្ចុប្បន្ន ។ ថ្ងៃទីមួយនៃពិធី បុណ្យអុំទូក ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ…
តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។ បច្ចុប្បន្នហាងកាហ្វេ…
លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ “Heekcaa Mool Mool BBQ”…
ហាងកាហ្វេ ១៩៦៧ ជាតៀមកាហ្វេតូចច្រឡឹងមួយដែលដើមកំណើតត្រឹមជាកាហ្វេតាមរទេះ មានការគាំទ្រតិតក់ៗ រហូតបានបង្កើតជាហាងមួយ ស្ថិតនៅម្តុំផ្សារឌុយម៉ិច ដែលមានដាក់តាំងរបស់របរចាស់ៗហើយ និងផ្តល់នូវបទពិសោធន៍នៃការទទួលទានកាហ្វេ ជាមួយបរិយាកាសបែបសម័យសង្គមរាស្រ្តនិយម នាទសវត្សរ៍ទី៦០។ ហាងកាហ្វេ ១៩៦៧ ជាហាងតូចមែន តែខ្លឹម ព្រោះថាបើសិនជាក្រឡែកទៅមើលការតុបតែង លំអរហាងវិញគឺដូចសល់ពីសង្គមតែម្តង ជាមួយហ្នឹងវត្ថុបុរាណផ្សេងៗ មានជាអាទិ៍៖ ទូរស័ព្ទបង្វិលលេខ ទូរទស្សន៍ចាស់…
ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ នៅ UrHobby House ប្លែកអត់? សម័យកាលកាន់តែដើរទៅមុខការអភិវឌ្ឍកាន់តែរីកចម្រើន កន្លែងញ៉ាំ និងផ្សារទំនើបបានបើករីកដុះដាលដូចផ្សិត ចំណែកឯ ហាងកាហ្វេវិញគឺឈរនៅលំដាប់ទីមួយតែម្តង ហើយហាងកាហ្វេដែលបើកមកមាន concept ប្លែកៗ គឺជា trend មួយដែលកំពុងតែពេញនិយមនៅកម្ពុជាយើង ដែលអាចទាក់ទាញអតិថិជនមកញ៉ាំកាហ្វេ…
កាលពីមួយរយៈមុនយើងបានឃើញលោក ច ក្នុងសភាពរូបរាងស្គមស្គាំងខ្លាំង ប៉ុន្តែយើងមិនដឹងថាដោយសារអ្វីឡើយ ហើយអ្នកគាំទ្រមានការព្រួយបារម្ភថាគាត់អាចនឹងបាត់បង់ដំណែងជា Black Panther ។ យ៉ាងណាមិញឥឡូវនេះយើងលេងបានឃើញគាត់នៅក្នុងដំណែងជា Black Panther តទៅទៀតហើយ ដោយសារតែគាត់បានទទួលមរណភាពថ្ងៃសៅរ៍ ទី29 ខែសីហា ឆ្នាំ2020នេះ ក្នុងអាយុ 43ឆ្នាំ ដោយជំងឺមហារីកពោះវៀនធំ ដោយគាត់បានកើតជំងឺនេះអស់រយៈពេល…