សៀវភៅជាដៃគូដ៏សំខាន់ក្នុងការបើកនូវបញ្ញាស្មារតី និងទស្សនវិស័យនៃមនុស្សគ្រប់គ្នា តាំងពីចាប់ផ្តើមចូលសាលារៀនលើកដំបូងនៃជិវិត។ បើទោះជានៅពេលដឹងក្តី មនុស្សត្រូវយកពេលវេលាទៅផ្តោតលើការងារ និងទំនួលខុសត្រូវផ្សេងៗ តែក៏មិនអាចបដិសេដបានថា គ្រប់ពេលវេលាដែលយើងចំនាយមកទាញសៀវភៅអានម្តង គឹទទួលបានចំនេះមួយ(ឬច្រើន) បើសិនណាយើងចេះជ្រើសរើសនូវប្រភេទសៀវភៅដែលត្រូវនឹងចំណងចំណូលចិត្ត មិនថា ទស្សនាវដ្ដី ប្រឡោមលោក សៀវភៅបណ្តុះគំនិត ឬសៀវភៅមគ្គុទេសក៍ផ្សេងៗ គឺសុទ្ធតែធ្វើឲ្យយើងប្រើប្រាស់ខួរក្បាលបានល្អ តាមរយៈការបង្កើតការស្រមើស្រមៃច្នៃប្រឌិត នៅអំឡុងការអានអត្ថន័យក្នុងសៀវភៅទាំងនោះ។ តើអ្នកដឹងទេថា ការអានសៀវភៅ…
ធ្លាប់តែឮថាបាត់ដំបងក្រុងបេតិកភណ្ឌ សំបូរទៅដោយសំណង់អគារចាស់ៗដែលរក្សាទុកបានយកមកដល់សព្វថ្ងៃ តែដល់វេលាមានឱកាសមានមកដល់ក្រុងកំពង់ចាមទើបដឹងថាក្រុងនេះ ក៏ពិសេសមិនចាញ់បាត់ដំបងឯនាយនោះទេ ដែលមិនដែលនឹកស្មានមិនដល់ទាល់តែសោះ។ ជាមួយនឹងសំណង់អគារចំណាស់ៗដែលបន្សល់ទុកតាំងពីសម័យសង្គមរាស្រ្តនិយម និងសម័យអាណានិគមនិយមបារាំង នៅពាសពេញប្លុកកណ្តាលក្រុងកំពង់ចាម ជាពិសេសម្តុំផ្សារធំ គឺពិតជាធ្វើឲ្យអារម្មណ៍ស្រម៉ៃទៅកាន់ជំនាន់នោះថាតើកាលពីសំណង់អគារទាំងនេះនៅថ្មីស្រឡាង តើវាប្លែកភ្នែក និងមានសោភ័ណភាពយ៉ាងណាទៅ? បើនិយាយពីអ្នកកំពង់ចាមវិញពេលសួរនាំគាត់អំពីអគារសំណង់ចាស់ៗទាំងនោះគឺពួកគាត់ហាក់ដូចជាពោរពេញទៅដោយចិត្តស្រឡាញ់និងចង់អភិរក្សរក្សារទុក ដោយមានមីងអ្នកលក់បង្អែមម្នាក់នៅមុខផ្សារធំ គាត់និយាយថា “ផ្ទះមីងក៏សល់តាំងពីសង្គម ហើយរស់នៅស្រណុកសុខស្រួលណាស់”ប្រសិនបើអ្នកឆ្លងស្ពានគីហ្សូណា ទៅត្រើយម្ខាងនៅខាងឆ្វេងដៃអ្នកនឹងឃើញច្បាស់ជាប៉មមួយពណ៌ក្រហមក្រម៉ៅដូចជាអគារចំណាស់ល្បីៗនៅក្រុងភ្នំពេញអញ្ចឹង ដែលសេសសល់តាំងពីជំនាន់អាណានិគមនិយមបារាំង ហើយអ្នកដែលបានទៅដល់អាចឡើងបាន…
ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ…
បានស្គាល់រសជាតិ Christmas Party នារដូវកាលណូអែល និងត្រៀមឆ្លងឆ្នាំសកលឬអត់កាលពីថ្ងៃសុក្រមុន? បើមិនទាន់បាន អាចថានឹងស្តាយក្រោយព្រោះថា St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង…
ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ…
ឆ្នាំថ្មីជិតឈានចូលមកដល់ អារម្មណ៍ប្រហែលជានៅមិនសុខទេ ព្រោះដំណើរកំសាន្តទៅទីជិតទីឆ្ងាយ គឺត្រូវតែគិតគូរ ព្រោះថាអស់រយៈពេលមួយឆ្នាំ ដែលខិតខំសិក្សា ធ្វើការ ប្រកបអាជីវកម្ម លើសពីនេះ ពិធីជប់លៀងចុងឆ្នាំនៅក្នុងទីក្រុងភ្នំពេញទៀតសោត មិនខ្វះទេ គឺសំបូរបែបតែម្តង។ ចុះមានដឹងដែរឬអត់ថាថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ នេះនឹងមានពិធីជប់លៀងមួយគឺ St 308 Christmas Block…