ខេត្តសៀមរាប ជាជម្រុកនៃសំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ តំណាលមកសម័យកាលក្រោយៗ តំបន់នេះក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែររាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបបប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថាអ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយណាស់។ តែផ្នែកមួយដែលអ្នកផងមិនសូវ ចាប់អារម្មណ៍គឺមរតកសាសនា ដែលបន្សល់តឹងតាងជាច្រើននៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាមរាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ…
បានស្គាល់រសជាតិ Christmas Party នារដូវកាលណូអែល និងត្រៀមឆ្លងឆ្នាំសកលឬអត់កាលពីថ្ងៃសុក្រមុន? បើមិនទាន់បាន អាចថានឹងស្តាយក្រោយព្រោះថា St. 308 Christmas Block Party កាលពីថ្មីៗនេះ នាំមកជូនដោយ U Beer បានបង្កើតនូវភាពសប្បាយរីករាយជាមួយនឹងបរិយាកាស ដ៏អ៊ូអរជាមួយមនុស្សអ្នកចូលរួមយ៉ាងច្រើនកុះករ លោតរាំ លោតច្រៀង…
ប្រាសាទសិលាកំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យសស័ក្តិ មហានគរ…ធ្លាប់តែឮមួយឃ្លានេះពីបទនគររាជ ប៉ុន្តែឥឡូវបានស្គាល់ហើយប្រាង្គប្រាសាទសម័យមហានគរខ្មែរ កណ្តាលព្រៃតែមិនមែនព្រៃឈើធំៗដូចនៅតំបន់អង្គរទេ តែស្ថិតនៅក្នុងព្រៃឬស្សី ក្នុងតំបន់រលួស ដែលក្លាយពីឈ្មោះរាជធានីខ្មែរនាដើមសម័យអង្គរ ហរិហរាល័យ ដែលមាន ប្រាសាទបាគង ជាប្រាសាទស្នូល។ ហាក់ដូចជានៅដាច់ស្រយោល ឆ្ងាយពីក្រុមប្រាសាទដទៃ ប្រាសាទទទឹងថ្ងៃ នេះហាក់មិនសូវមានទេសចរទៅដល់ទេ ព្រោះត្រូវធ្វើដំណើរកាត់ផ្លូវភូមិ ហើយឆ្ងាយប្រមាណ ១៦គីឡូម៉ែត្រ…
ឆ្នាំថ្មីជិតឈានចូលមកដល់ អារម្មណ៍ប្រហែលជានៅមិនសុខទេ ព្រោះដំណើរកំសាន្តទៅទីជិតទីឆ្ងាយ គឺត្រូវតែគិតគូរ ព្រោះថាអស់រយៈពេលមួយឆ្នាំ ដែលខិតខំសិក្សា ធ្វើការ ប្រកបអាជីវកម្ម លើសពីនេះ ពិធីជប់លៀងចុងឆ្នាំនៅក្នុងទីក្រុងភ្នំពេញទៀតសោត មិនខ្វះទេ គឺសំបូរបែបតែម្តង។ ចុះមានដឹងដែរឬអត់ថាថ្ងៃចុងសប្តាហ៍ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ នេះនឹងមានពិធីជប់លៀងមួយគឺ St 308 Christmas Block…
ជាមួយប្រោន ប្រហែលជាមិនខកបំណងទេចំពោះបរិយាកាសថ្មីៗ ប្លែកៗ រាល់ពេលប្រេនហាងកាហ្វេរបស់កម្ពុជាមួយនេះបើកសាខាថ្មីម្តងៗ។ ចុងឆ្នាំនេះជាកាដូចុងក្រោយពីប្រោន សម្រាប់អតិថិជនដែលនិយមទទួលកាហ្វេ ភេសជ្ជៈផ្សេងៗ ចំណីអាហារ និងនំ ប្រោនបានបើកសម្ពោធសាខាថ្មីរបស់ខ្លួន ដែលជាសាខាចំបង (Roastery – Flagship Store) Brown Roastery Pasteur ដែលមានទីតាំងស្ថិតនៅលើកំណាត់ផ្លូវប៉ាស្ទ័រ ក្រោយវត្តលង្ការ…
It’s The Ship ជាកម្មវិធីជប់លៀងលើសមុទ្រដ៏ធំបំផុតនៅអាស៊ី ហើយសម្រាប់ឆ្នាំ២០១៩នេះគឺមាន Shipmate ដែលមកចូលរួមជុំវិញពិភពលោករហូតប្រមាណជា 3ពាន់នាក់ឯណោះ សរុបប្រមាណ5ពាន់នាក់ទាំងបុគ្គលិកបម្រើការលើកប៉ាល់។ សម្រាប់ It’s The Ship ឆ្នាំ 2019 នេះ ស្រាបៀរ LEO ដែលជាដៃគូ សហការណ៍ជាមួយកម្មវិធីនេះ…