ក្នុងជីវភាពរស់នៅមនុស្សក្នុងពេលបច្ចុប្បន្នគឺ ពោរពេញទៅដោយភាពមមាញឹក ជាមួយនឹងការងារនៅកន្លែងធ្វើការ ក៏ដូចជាក្រុមគ្រួសារនៅឯផ្ទះ ដែលពេលខ្លះ ភាពមមាញឹកទាំងនោះបង្កើតឲ្យអ្នកមានអារម្មណ៍ធុញថប់ តានតឹង និងស្រ្តេស រហូតមានបុគ្គលមួយចំនួនភ្លេចភ្លាំងអំពីសុខភាពផ្ទាល់ខ្លួនទៀតក៏មាន។ ទោះស្ថិតក្នុងស្ថានភាពរវល់យ៉ាងណាក៏ដោយ ក៏អ្នកគួរបានឈ្លាតពេលខ្លះដើម្បី គិតគូរពីសុខភាពរបស់អ្នកដែរ ដែលងាយបំផុតនោះគឺ ការរត់ ដែលជាលំហាត់ប្រាណដ៏ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការកាត់បន្ថយភាពតឹងតែង ហើយក៏ជាកីឡាដែលត្រូវបានអនុវត្តន៍នៅគ្រប់ពេល និងគ្រប់ទីកន្លែងផងដែរ។ លើសពីនេះទៅទៀត អ្នកនឹងមិនយឺតពេលក្នុងការហាត់ប្រាណ ឬមានបញ្ហាក្នុងការស្វែងរកចំណតយានយន្តនៅមជ្ឈមណ្ឌលហាត់ប្រាណនោះទេ។ អ្វីដែលអ្នក ត្រូវ ធ្វើនោះ គឺពាក់ស្បែកជើងកីឡា និងចេញទៅក្រៅជាការស្រេច។ ដូច្នេះ តើអ្នកចាប់ផ្ដើមដោយរបៀបណា? ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត តើអ្នកបន្តការរត់ក្នុងរយៈពេលដ៏យូរបានដោយរបៀបណា? យើងបានប្រមូលគន្លឹះមួយចំនួនពីក្រុមអ្នករត់មេនូឡាយហ្វ៍ដែលបានចូលរួមនៅក្នុង កម្មវិធីនានាចាប់ពីការរត់ចម្ងាយ ៥ គីឡូម៉ែត្ររហូតដល់…
មកដល់សៀមរាប ពេលណាក៏ដូចពេលណា មនុស្សម្នារតែងតែសង្វាត ទៅទស្សនាតំបន់ទេសចរណ៍ផ្សេងៗមិនថាជិតឬឆ្ងាយ ហើយពេលត្រឡប់ចូលក្រុងវិញតែងតែមានអារម្មណ៍នឿយហត់ ហើយមានអារម្មណ៍ក្តៅ ស្រេកទឹក ដែលមិនបាច់គិតអ្វីច្រើនទេ ម្នាក់ៗប្រាកដជាតម្រង់ទៅរកហាងកាហ្វេ ដើម្បីទទួលទានភេសជ្ជៈ ដ៏ដូចជាចំណីអាហារខ្លះៗ ដើម្បីទទួលបានអារម្មណ៍ស្រស់ស្រាយឡើងវិញបន្ទាប់ពីដើរលេងពេញមួយថ្ងៃរួច។ ពេលនេះ Eatery ពី Kampucheers សូមណែនាំហាងកាហ្វេមួយ ដែលទើបនឹងបើកសម្ពោធថ្មីៗនេះ នៅមិនឆ្ងាយពីស្ទឹងសៀមរាបប៉ុន្មានទេ គឺចំទីប្រជុំជនតែម្តង លើបណ្តោយ ផ្លូវលេខ២៧ ចាក់ទៅស្ទឹងសៀមរាប អ្នកនឹងឃើញហាងកាហ្វេមួយដែលលើកស្លាកថា “Siem Reap – Dialogue by the Coffee Mouy” ដែលជាផ្ទះល្វែងមួយ មានបង្ហួចបើកដើម្បីទទួលបានពន្លឺជះចូល មានទីធ្លាខាងមុខដែលជាមួយតុឈើសម្រាប់អតិថិជនអង្គុយទទួលទានកាហ្វេ និងអាហារ។ ពេលចូលមកដល់ខាងក្នុង អ្នកនឹងមានអារម្មណ៍ថាប្លែកភ្នែកជាមួយឥិដ្ឋការ៉ូពីជំនាន់ដើម គំនូរលើជញ្ជាំង និងតុដែលធ្វើអំពីម៉ាស៊ីនដេរ ហើយបើហួសទៅដល់ក្រោយ អារម្មណ៍ប្លែកផ្សេងមួយទៀត ជាកន្លែងមួយដែលគ្មានដំបូល មានពន្លឺភ្លឺ ច្រឡះមុខមាត់ ជាមួយនឹងគំនូរពណ៌ស្រស់ៗនៅលើជញ្ជាំង នឹងអមដោយរុក្ខជាតិបៃតងដែលគេដាំលម្អរពេសពេញទីតាំងនោះ។ សម្រាប់អ្នកដែលនិយមថតរូប គឺពិតជារកអុសប្រទះឈើងាប់ហើយ គ្រប់ជ្រុង គឺ Instagramable តែម្តង។ និយាយពីកាហ្វេវិញគឺរឹតតែពិសេស ព្រោះបុគ្គលិកនៅហាងកាហ្វេនេះផ្ចិតផ្ចង់ណាស់អំពីរសជាតិ ហើយគាត់ក៏ជាជើងឯកឆុងកាហ្វេ Champion of Cambodia Barista កាលពីឆ្នាំ២០១៨ផងដែរ។ លើសពីនេះ Dialogue ក៏មានរសជាតិកាហ្វេប្រចាំហាង គឺលេងសុទ្ធតែ Cambodiano /…
កាលពីគ្រាមុនបានលើកយកប្រធានបទ អារាមហ្លួង មកបង្ហាញឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ត DERtination និង Kampucheers ស្របជាមួយឱកាសភ្ជុំបិណ្ឌដែលកាន់តែជិតមកដល់អញ្ចឹង ក៏សូមលើកយក អារាមហ្ហួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) មួយផ្សេងទៀតមកបង្ហាញ។ ស្ថិតនៅ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មិនឆ្ងាយប៉ុន្មានពីកោះសូទិន (ខេត្តកំពង់ចាម) ប្របជាមួយបារាយណ៍ទឹកមួយ នោះគឺ “វត្តព្រះធាតុបាស្រី” ។…
រាល់វេលាដែល ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ កាន់តែកៀកចូលមកដល់ ប្រជាជនខ្មែរដែលជាពុទ្ធបរិស័ទ្ធតែងតែម្នីម្នារ រៀបចំគម្រោងការជាមួយក្រុមគ្រួសារ ញាតិសណ្តាន និងមិត្តភក្តិ ពិភាក្សាអំពីវត្តអារាម សម្រាប់ធ្វើបុណ្យសាងបុណ្យកុសល ឧទ្ទិសជូនដូនតា ញាត្តិកា ទាំង៧សណ្តាន ដែលបានចែកឋានទៅហើយ។ និយាយដល់វត្តអារាមអញ្ចឹង សូមលើកយកអារាមមួយ ជាអារាមហ្លួង (វត្តដែលត្រូវបានកសាង ឬទំនុកបម្រុងដោយព្រះមហាក្សត្រ ឬញាតិវង្សានុវង្សក្សត្រ) ស្ថិតនៅភូមិមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលស្ថិតនៅប្របមាត់ច្រាំងខាងកើតទន្លេតូច នោះគឺ “វត្តមហាលាភ”។ សាងសង់ឡើងក្នុងចុងសតវត្សរ៍ទី១៩ (ឯកសារខ្លះថា កសាងក្នុងកំឡុងឆ្នាំ ១៨៨០ ចំណែកឯកសារខ្លះថាក្នុងឆ្នាំ ១៨៩៣) ដែលចំណាយពេលកសាងរយៈមួយទសវត្សរ៍ (១០ឆ្នាំ) ក្នុងរជ្ជកាល ព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម (១៨៦០-១៩០៤)។ ព្រះវិហារវត្តមហាលាភ កសាងអំពីឈើប្រក់ក្បឿង បច្ចុប្បន្នលាបពណ៌លឿងទុំ ចាំងដូចមាស ស្ថិតនៅលើឃឿនខ្ពស់ ដែលអាចចៀសផុតពីការជន់លិចនៃទឹកជំនន់ទន្លេ។ មកដល់ផ្ទៃខាងក្នុងនៃព្រះវិហារ ឃើញថាប្រណីតភាពនៃព្រះវិហារនេះពិតជាបង្ហាញថាទីនេះគឺជាសំណង់សក្ការៈ ប្រកបដោយភាពខ្ពង់ខ្ពស់ ពោលគឺសសរ ផ្ទោង ធ្នឹម ហប់ ពិដានជាដើម ត្រូវបានលម្អរដោយគំនូរបុរាណយ៉ាងវិចិត្រ ជាពិសេសនៅពេលថ្ងៃរៀបលិច អ្វីដែលទាក់ទាញបំផុតគឺសសរដែលមានគំនូរទឹបមាស ដែលចាំងរំលេចដោយពន្លៃព្រះអាទិត្យគួរឲ្យគយគន់មិនដាក់ភ្នែក។ ក្រៅពីព្រះវិហារដ៏ប្រណិត ក៏សង្កេតឃើញថាក្នុងបរិវេណវត្តមានសំណង់អគារបែបពុទ្ធសាសនាចាស់ថ្មីពាសពេញ ហើយអ្វីដែលពិសេសគឺ សាលាឆាន់បុរាណ ក្ខោងទ្វារដែលមានចម្លាក់លៀនបង្ហាញពីសំលៀកបំពាក់ស្បៃកភ្លោះ និងកុដិបុរាណ សេសសល់តាំងពីរជ្ជកាលព្រះសុវណ្ណកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម ដែលជាកុដិ សម្តេចព្រះសង្ឃរាជ និល ទៀង ជាសម្ដេចព្រះសង្ឃរាជអង្គទី១ ដែលទ្រង់កាន់តំណែងពី ព.ស.២៤០១ ដល់ ព.ស.២៤៥៧ ក្នុងរជ្ជសម័យព្រះមហាក្សត្រ ៣ព្រះអង្គគឺ ព្រះបរមកោដ្ឋ (ព្រះបាទអង្គឌួង) ព្រះសុវណ្ណកោដ្ឋ (ព្រះបាទសម្តេចព្រះនរោត្តម) និង ព្រះបរមរាជានុកោដ្ឋ (ព្រះបាទស៉ីសុវត្ថិ)។ វត្តនេះក៏ជាទីអារាមដែលមានប្រវត្តិតំណាលទាក់ទងនឹងក្រពើនាងឱរ៉ៃ ក្នុងរឿងព្រេងភ្នំសុពណ៌កាឡី ដែលជានិទានកថារបស់ខ្មែរផងដែរ។ ដោយយោងតាមអាយុកាលជាង១០០ឆ្នាំ និងតម្លៃផ្នែកស្ថាបត្យកម្ម វត្តមហាលាភ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចាត់បញ្ចូលជាបេតិកភណ្ឌវប្បធម៌របស់ខេត្តកំពង់ចាម កាលពីខែឧសភា ឆ្នាំ២០១៦៕
បច្ចេកវិទ្យាកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រហែលជាយើងចង់ភ្លេចបាត់ទៅហើយនៅការកោសកាតបញ្ចូលលុយតាមទូរស័ព្ទ ដោយសារទំនើបកម្មនៃកម្មវិធីទូរស័ព្ទស្មាតហ្វូននាពេលបច្ចុប្បន្ន ដែលអ្នកអាចប្រើប្រាស់ app ដើម្បីបញ្ចូលលុយទូរស័ព្ទដោយផ្ទាល់ ដែលគ្រាន់តែទាមទារអ៉ីនធើណិតដើម្បីដំណើរការតែប៉ុណ្ណោះ។ ទ្រូម៉ាន់នី (TrueMoney) app គឺជាកម្មវិធីស្មាតហ្វូនដែលផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់ជីវភាពរស់ដែលមានតម្រូវការក្នុងការផ្ទេរលុយចេញចូលរវាងគណនីមួយទៅគណនីមួយ។ ដូចដែលបានរ៉ាយរ៉ាប់ខាងលើ ទ្រូម៉ាន់នី (TrueMoney) app ក៏មានមុខងារក្នុងការបញ្ចូលលុយចូលទូរស័ព្ទដៃខ្លួនផងដែរ ដែលមានភាពយ៉ាងរហ័សទាន់ចិត្ត និងងាយស្រួលប្រើ។បន្ថែមពីលើភាពងាយស្រួល និងភាពទាន់ចិត្តរបស់ ទ្រូម៉ាន់នី (TrueMoney) app ចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ រាល់ការបញ្ចូលលុយទៅកាន់លេខទូរស័ព្ទដៃខ្លួនឯង អ្នកនឹងទទួលបានលុយត្រឡប់មកវិញរហូតដល់ 50% ឯណោះ។ ដូចនេះប្រសិនបើអ្នកគិតថាអ្នកត្រូវការសេវាកម្មនេះ ក៏ដូចជាសេវាកម្មផ្ទេរលុយទៅវិញទៅមក ក្នុងជីវភាពប្រចាំថ្ងៃ កុំភ្លេច ទាញយក ឬបញ្ចូលលុយទូរស័ព្ទ តាមរយៈ https://truemoneyapps.page.link/ptu50promo_KOL លក្ខខណ្ឌនិងការអនុវត្ត៖– ការបញ្ចុះតម្លៃ 50% តាមការបាញ់លុយទូរសព្ទលេខខ្លួនឯងនឹងទទួលបានលុយត្រឡប់វិញច្រើនបំផុត $1– ការផ្តល់ជូននេះចាប់ពីថ្ងៃទី 1 មិថុនា 2019 ដល់…
ប្រសិនបើយើងសង្កេតមើល សង្គមសិល្បៈនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រៅពីវិស័យចម្រៀង និងភាពយន្ត ដែលកំពុងមានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ យើងក៏អាចសម្លឹងមើលឃើញទម្រង់សិល្បៈដទៃៗទៀត ដូចសិល្បៈគំនូរបែបឌីជីថល ជាអាទិ៍ ដែលបង្កើតឡើងដោយសិល្បករខ្មែរក្មេងៗជំនាន់ក្រោយ ចាប់ផ្តើមមានការរីកលូតលាស់ និងផុសចេញនូវភាពច្នៃប្រឌិតយ៉ាងសំបូរបែប។ យន ពេជរតនៈ ហៅ ពេជ តូច ដែលបានបញ្ចប់ឧត្តមសិក្សា ផ្នែកស្ថាបត្យកម្ម ពីសាកលវិទ្យាល័យលីមកុកវីង បច្ចុប្បន្ន ជាស្ថាបត្យករ និងអ្នកតុបតែងលម្អផ្នែកក្នុង នៃក្រុមហ៊ុនឯកជនមួយ ក៏បានរួមចំណែកក្នុងវិស័យគំនូរបែបឌីជីថលនេះដែរ ដែលស្នាដៃរបស់ ពេជ តូច ហាក់មានចំណុចពិសេសប្លែក ដោយមានការលាយបញ្ចូលគ្នារវាងសិល្បៈគំនូរបែប បុរាណខ្មែរ គឺល្ខោនព្រះរាជទ្រព្យខ្មែរ ជាមួយនិង សិល្បៈគំនូរសម័យបែបធរណីមាត្រ (geometric art)។ ពេជ តូចបានបន្ថែមទៀតថា ក្នុងការផលិតរូបគំនូរឌីជីថលធម្មតាមួយ ឬក៏មានតែ១តួអង្គ ដែលមិនសូវលម្អិតគឺអាចនឹងចំណាយរយៈពេល ២ ទៅ ៣ថ្ងៃ។ រីឯរូបដែលលម្អិត ឬក៏មានតួអង្គច្រើន គឺអាចចំណាយពេល ចន្លោះពី ១សប្ដាហ៍ ទៅដល់…