បើចង់ញ៉ាំមូលគ្រប់មុខ ហើយមូលទាំងពោះទៀតនោះ កុំភ្លេចមកញ៉ាំនៅ MOOL គ្រប់សាខាណា៎

ប្រហែលមានប្រិយមិត្តច្រើនហើយបានស្គាល់ហាង MOOL ។ ហើយការបង្កើតមូលផងដែរ គឺម្ចាស់ហាងចង់ប្រមូលផ្ដុំប្រភេទម្ហូបតាមផ្លូវដែលប្រជាជនខ្មែរយើង​ពេញនិយមខ្លាំង យកមកច្នៃរសជាតិនិងការរៀបចំ ឲ្យមានរសជាតិឆ្ងាញ់ប្លែកនិងមានសោភ័ណ្ឌភាពឱ្យកាន់តែមានភាពទាក់ទាញ ។ ដូចនេះហើយទើបសប្ដាហ៍នេះ ទូរទស្សន៍ញ៉ាំ Ep05  បាននាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ម្ហូបពិសេសៗនៅ MOOL សាខាបាក់ទូក ។  កញ្ញា ឡេងឡេង និងប្រុសស្អាត ស្ទីវិន ញ៉ាំៗញ៉ាំមិនឈប់តែម្ដង…

4 years ago

ហាងតែគុជ ទាំងឆ្ងាញ់ ទាំងគុណភាពហើយ ពង្រីកសាខាជាច្រើនទៅកាន់ទូទាំងពិភពលោកក្នុងរយៈពេលត្រឹម 1 ឆ្នាំ

ដូចជាខានបានណែនាំហាងភេសជ្ជៈទំនងៗនិងមានភេសជ្ជៈឆ្ងាញ់ៗយូរ ឥឡូវសុំរៀបរាប់ឱ្យគ្រប់គ្នាបានស្គាល់ពីហាងភេសជ្ជៈថ្មីមួយ ដែលធានាថាត្រូវចិត្តគ្រប់គ្នាតែម្តង ដោយមានរសជាតិពិសេស ឆ្ងាញ់ ប្លែកគ្រប់មុខរួមជាមួយភាពស៊ីវីល័យ និង សេវាកម្មដ៏ល្អ រួសរាយកក់ក្តៅនៃហាងម៉ាឈីម៉ាឈី! ម៉ាឈីម៉ាឈីជាហាងសាខាដែលមានប្រភពមកពីប្រទេសតៃវ៉ាន់ ។ Machi Machi ( ម៉ាឈីម៉ាឈី ) បកជាភាសាខ្មែរគឺ មិត្តភក្តិ។ ចំពោះហាងម៉ាឈីបើកសាខាដំបូងគេគឺនៅលើប្រទេសតៃវ៉ាន់ ហើយក៏ព្រោះតែភាពល្បីល្បាញនៃរសជាតិដ៏ពិេសសរបស់ភេសជ្ជៈម៉ាឈី…

4 years ago

ផ្អែម ឆ្ងាញ់ ស្រស់ៗ ហឹរជាតិឥតខ្ចោះរបស់គេមែនហ្មងហា៎អយស្ទ័រនៅ Oyster House

អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រត្រូវចិត្តហើយសប្ដាហ៍នេះ ។ ស្រីស្អាត ឡេងឡេង និងកំលោះ ស្ទីវិន របស់យើងបាននាំអ្នកទាំងអស់គ្នាទៅស្គាល់ហាងអាហារគ្រឿងសមុទ្រស្រស់ៗ ទំនងៗមួយកន្លែងនៅឯទីក្រុងរណបជ្រោយចង្វារ ។ បើអ្នកបានទស្សនាវីដេអូ «ប៉ុស្តិ៍ញ៉ាំ» សប្ដាហ៍នេះប្រហែលជាបានដឹងហើយ នៅឡើយតែអ្នកមិនទាន់បានទស្សនាទេ ។ អ៊ីចឹងអាចទស្សនានៅខាងក្រោមនេះក៏បាន ឬចូលទៅកាន់ Page Facebook របស់រឿងញ៉ាំរឿងធំបាន ។…

4 years ago

Local4Local និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential សម្រេចបាននូវកម្មវិធីប្រកួតប្រជែងសិល្បៈគំនូរ «ស៊ីក្លូនាពេលអនាគត» យ៉ាងអស្ចារ្យ

“វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពន្ធនរាយជាតិថ្កើងថ្កាង” បានថ្លាថ្លែងជាក់ច្បាស់អំពីតម្លៃនិងសារសំខាន់នៃវប្បធម៌ អរិយធម៌របស់ជាតិ ។ តួរយ៉ាងដូចជាសិល្បៈ មិនថាការច្រៀង រាំ របាំ គំនូរ ចំលាក់ ឆ្លាក់ចារផ្សេងៗសុទ្ធសឹងតែសំខាន់ និងមានតម្លៃកាត់ថ្លៃពុំបាន តំណាងនិងជាអត្តសញ្ញាណជាតិសាសន៍ដែលមិនអាចឲ្យបរទេសណាបន្លំក្លែងបានឡើយ ។  យុវជន ពិសេសសិល្បៈករ សិល្បៈការិនីសម័យថ្មីនេះកំពុងមានចក្ខុវិស័យមួយស្រដៀងគ្នា ក្នុងការអភិរក្សថែរក្សាវប្បធម៌ដែលមានពីមុនពីបុរាណមក ហើយក៏អភិវឌ្ឍន៍ឲ្យមានអ្វីមួយថ្មីសម្រាប់ពេលបច្ចុប្បន្ននិងថ្ងៃអនាគត…

4 years ago

កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន ស្រក់ទឹកភ្នែកម៉ាត់ៗ សឺតសត សឺតសត តែម្ដងប៉ះម្ហូបនៅគីនមីសប្ដាហ៍នេះ

ទស្សនាវីដេអូ “ប៉ុស្តិ៍ញ៉ាំ” Ep04 ហើយជក់ចិត្តដែរទេគ្នាយើង ? មើលកញ្ញា ឡេងឡេង និងអ្នកកំលោះ ស្ទីវិន ញ៉ាំផងនិយាយហូរហែតាប៉ែលតផង ។ អ៊ីចឹងមកទម្លាក់រូបភាពខ្លះទៀតពីម្ហូបនៅហាង Kinme ។ សង្ឃឹមថាអាចធ្វើឱ្យគ្នាយើង ឃ្លានបណ្ដើរៗពេលអូសមើលរូបភាព និងទស្សនាវីដេអូ ។  សប្ដាហ៍នេះនាំអារម្មណ៍គ្រប់គ្នាទៅហាងបែប Street…

4 years ago

ស្រីស្អាត ឡេងឡេង និងបុរសសង្ហា ស្ទីវិន គេថា “ទៅញ៉ាំបាយនៅ «សង្ក្រាន្ត» ម្ដង តែងខ្លួនបែបខ្មែរឲ្យផ្អើលហាងម្ដងមើល”

កុំឲ្យស្ងាត់ ចង់ប្រាប់ថាទោះបានឬមិនទាន់បានទស្សនា Ep3 របស់ប៉ុស្តិ៍ញ៉ាំ ក៏អាចមកអូសមើលលេងៗដែរណា៎ ហើយខាងក្រោមបំផុតមានវីដេអូដូចគ្នា ។ រូបភាពកាល កញ្ញា ឡេងឡេង និងកំលោះ ស្ទីវិន វ៉ៃក្បិនអាវប៉ាក់ទៅញ៉ាំអី ឡើងផ្អើលហាងគេ ។ និយាយពីថាសុំខ្លាចដៃ2នាក់ហ្នឹងម៉ង លេងខ្លាំងៗណាស់ ដាក់ឈុតធំម៉ាផ្អើលគេពេញភូមិរហូត ។  និយាយពីហាងវិញ…

4 years ago