ញ៉ាំសាច់អាំងនៅខ្មែរ តែអារម្មណ៍ដូចបានជិះរថភ្លើងញ៉ាំនៅកូរ៉េ មានតែនៅ GOGI Train មួយនោះទេ

ទស្សនាកម្មវិធីថ្មីរបស់ រឿងញ៉ាំរឿងធំ នៅ ?  ប៉ុន្មានថ្ងៃមុន ទូរទស្សប៉ុស្តិ៍ញ៉ាំ បាននាំអារម្មណ៍គ្រប់គ្មាទៅស្គាល់ហាងសាច់អាំងបែបកូរ៉េនៅលើរថភ្លើង GOGI Train ។ មានអ្នកខ្លះច្រឡំថា កញ្ញា ឡេងឡេង និងកំលោះ Steven ទៅដល់កូរ៉េព្រោះនៅហាងស្អាតប្លែកដូចនៅកូរ៉េមែនទែន ។ តែការពិតមិនមែនទេ គឺនៅទួលគោកយើងនេះឯង មានទៅណាឆ្ងាយ…

4 years ago

ញ៉ាំអីគេពុយពុយហ្នឹង?ការពិត «ទូរទស្សន៍ប៉ុស្តិ៍ញ៉ាំ» ទៅដល់ផ្ទះបាយពុយពុយហ្នឹងណា៎

ដើម្បីឆ្លើយតបនឹងប្រិយមិត្តគ្រប់គ្នាដែលតែងតែគាំទ្រនិងតាមដាន “រឿងញ៉ាំរឿងធំ” តាំងពីដើមមក ។ សូមណែនាំនូវកម្មវិធីថ្មីរបស់រឿងញ៉ាំរឿងធំ ជាប៉ុស្តិ៍ថ្មីនាំអ្នកគ្រប់គ្នាទៅស្គាល់កន្លែងញ៉ាំថ្មីៗ ប្លែកៗ ។ ហើយឃ្លានណាស់មែនអត់ ឃ្លានរហូត តែមិនដឹងញ៉ាំអ្វីទេ ? មិនដឹងញ៉ាំនៅណាទៀត ហាងរាល់ដង ញ៉ាំធុញបាត់ហើយហ្នឹង ។  ទូរទស្សន៍ «ប៉ុស្តិ៍ញ៉ាំ» ជាកម្មវិធីថ្មីដែលនឹងនាំមកជូននូវហាងអាហារថ្មីៗ ប្លែកៗ…

4 years ago

ស្រួយ ឈ្ងុយ ខ្ញោកៗ ឆ្ងាញ់មានជាតិ មានឯណាទៀតក្រៅពី «បាញ់ត្រាងអាំង» ក្រោយសាលាបឋមសិក្សាបាក់ទូកយើងហ្នឹង

សន្មតថាមិនដឹងញ៉ាំអ្វីទេត្រូវអត់ ? គិតឡើងហត់ពេលគេសួរថាចង់ញ៉ាំអី ។ មានអ្នកទិញឲ្យញ៉ាំហើយក៏នៅពិបាកទៀត ពិសេសតែហ៊ានឆ្លើយថាញ៉ាំអីក៏បានដឹងតែគេស្ដីតែម្ដង ។ តោះអ៊ីចឹងរឿងញ៉ាំរឿងធំមកណែនាំរបស់ឆ្ងាញ់មួយមុខទៀតហើយឲ្យគ្រប់ស្គាល់ ហើយក៏នឹកឃើញពេលមិនដឹងញ៉ាំអ្វី ។  ជាប្រភេទអាហារសម្រន់ ចំណីយើងញ៉ាំលេង ប្លែកមាត់ប្លែករសជាតិនោះគឺ បាញ់ត្រាងអាំង ។ គ្នាយើងខ្លះលឺហើយបែបនឹកឃើញហើយក៏ស្រក់ទឹកមាត់បណ្ដើរៗដែរហើយមើលទៅ ។ មានតែអ្នកមិនដែលញ៉ាំទេ ទើបមិនយល់អារម្មណ៍នេះព្រោះបាញ់ត្រាងអាំងនេះរសជាតិមិនធម្មតាទេ ។…

4 years ago

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា? តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទនៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​

តើ «ប្រេត» ជាអ្វី? ហើយពពួកប្រេតកើតមកពីណា?​ តោះស្វែងយល់ខ្លះៗពីប្រវត្តិ និងប្រភេទ នៃ “អម្បូរប្រេតទាំង១២” ក្នុងជំនឿនៃជនជាតិខ្មែរ ។​​​​ អម្បូរ​ទី១ «វន្តា​សប្រេត»​ ​វន្តា​សប្រេត គឺ​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។ ប្រេត​នេះ​មាន​ភ្នែក​ក្រ​លួង មាន​មុខក្រញូវ ដុះ​រោម​ច្រើន​ស​ម្រ៉ូ​វ មាត់​រៀចកំ​ប៉ូវ ខ្នង​កោង​កំពួរ…

4 years ago

បំបែកក្ដីបេសកកម្ម «សណ្ដែកក្រហម» នៅ Gong cha ជាមួយភ្នាក់ងារសម្ងាត់របស់រឿងញ៉ាំរឿងធំ

ប្រិយមិត្តអ្នកគាំទ្ររឿងញ៉ាំរឿងធំដឹងហើយថាពួកយើងតែងនាំអារម្មណ៍អ្នកគ្រប់គ្នាទៅស្គាល់ហាងអាហារ និងភេសជ្ជៈប្លែកៗ ស្អាតៗ និងមានរសជាតិពិសេសៗទៀតផង ។ ថ្ងៃនេះរឿងញ៉ាំរឿងធំមានបេសកកម្មពិសេស បេសកកម្មសណ្ដែកក្រហម ។ ដោយសាភ្នាក់ងារបានឲ្យដំណឹងមកថាមានហាងមួយ បានបញ្ចេញនូវវត្តមាន Series ភេសជ្ជៈថ្មីយ៉ាងពិសេស ។  ដំណឹងច្បាស់ការបានឲ្យដឹងថានៅ Gong cha Cambodia មាន Series Red…

5 years ago

បើចង់ដឹងថាអ្វីទៅ ដែលផ្អែមឆ្ងាញ់ជាងសម្ដីព្រាននារី អាចទៅសាកឈុតនំខាប់នៅ «កាហ្វេចាស់» បាន

វត្តមានហាងកាហ្វេនិងភេសជ្ជ:ជាច្រើន កំពុងបំពេញតម្រូវការមនុស្សប្រុសស្រីក្នុងទីក្រុងភ្នំពេញ ។ ក្នុងនោះគំនិតច្នៃប្រឌិតថ្មីៗប្លែកៗក៏ចេះតែកើតចេញជាបន្តបន្ទាប់ ទាំងភេសជ្ជៈក៏ដូចជាការតុបតែងហាងដើម្បីទាក់ទាញយកចំណាប់អារម្មណ៍ពីមហាជន ។ ថ្ងៃនេះរឿងញ៉ាំរឿងធំចង់នាំអារម្មណ៍គ្រប់គ្នាទៅស្គាល់ហាងកាហ្វេមួយទៀតហើយ ដែលមានលក្ខណៈប្លែកគួរឲ្យទាក់ទាញ ពិសេសការបើកដំណើរគឺកើតចេញពីក្ដីស្រម៉ៃនិងការស្រឡាញ់ហាងកាហ្វេបែបតូចៗរបស់ម្ចាស់ហាងផ្ទាល់ ។ ទើបបើកដំណើរការថ្មីៗរយៈពេញជាង២ខែ “កាហ្វេចាស់” ។ កុំយល់ច្រឡំថាឈ្មោះបែបនេះ មកពីហាងចាស់ឬកាហ្វេបើកសម្រាប់តែអ៊ំៗចាស់ៗណា៎ ដែលដាក់ឈ្មោះបែបនេះមូលហេតុពិតគឺមកពីបងម្ចាស់ហាងនិងក្រុមរបស់គាត់មានរសនិយមកាហ្វេចាស់ៗ ទើបបានជាជម្រុញឲ្យពួកគាត់ទទួលបានគំនិតថ្មីក្នុងការដាក់ឈ្មោះហាងកាហ្វេរបស់គាត់ថាហាង “កាហ្វេចាស់” បែបនេះតែម្ដង ។…

5 years ago