អាចទៅរួចទេ ពេលមកតាខ្មៅ ផឹកកាហ្វេផ្តើមស្នេហ៍ក្បែររបង?

ប្រវត្តិជូរចត់មាននរណាដែលថាមិនធ្លាប់ឆ្លងកាត់ មិនថារឿងស្នេហារឺក៏រឿងអ្វីផ្សេងនោះទេ សុទ្ធតែការចងចាំដែលមិនអាចបំភ្លេចបាន។ ហើយនរណាទៅដឹងថាត្រឹមរបងទ្វារសោះ មានរឿងរ៉ាវជាច្រើន ដែលម្នាក់ៗធ្លាប់អនុស្សាវរីយ៍ជាមួយ។ ធ្លាប់ទេ ណាត់ជួបគ្នាក្បែររបងសាលា ញ៉ំាបាយស្រូបក្បែររបងវត្ត ចុះបើផឹកកាហ្វេក្បែររបងផ្ទះគេវិញ យ៉ាងម៉េចទៅ? ថ្មីៗនេះនៅឯខាងតាខ្មៅ យើងឃើញមានហាងកាហ្វេមួយដែលគួរឲ្យទាក់ភ្នែកមែនទែន ដែលកាហ្វេនោះមានឈ្មោះថា កាហ្វេក្បែររបង-The Fence Coffee មិនថាការតុបតែងហាងរឺក៏ឈ្មោះហាងទេ គ្រាន់តែបានឃើញ និងបានឮហើយ ក៏ទាក់ចិត្តទាក់ទាក់បេះដូងតែម្ដង។ កាហ្វេក្បែររបង…

5 years ago

«អំបុកលីង កំពឹសលោត» ច្នៃជាពិសេសសម្រាប់ទទួលទាន នាឱកាសបុណ្យអុំទូក

បើទោះបីជាឆ្នាំនេះរាជរដ្ឋាភិបាលមិនប្រារព្ធពិធី បុណ្យអុំទូក ក៏ពិតមែន តែយើងទាំងអស់គ្នាដែលជាកូនខ្មែរគួរគប្បីយល់ដឹងពីពិធីបុណ្យជាតិមួយនេះផងដែរ។ បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជាយើង ហើយខ្មែរយើងប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ឆិកា មានពេលខ្លះអាចនឹងប្រារព្ធនៅចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី។ ពិធីបុណ្យអុំទូកត្រូវបានប្រារព្ធធ្វើឡើងតាំងពីសម័យបុរាណកាល តរហូតមកដល់បច្ចុប្បន្ន ។ ថ្ងៃទីមួយនៃពិធី បុណ្យអុំទូក ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្សត្រ ត្រូវរៀបចំទូកព្រះទីនាំងជហ្វាជ័យចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត្រ…

5 years ago

«កេណី» ហាងកាហ្វេ លាក់ខ្លួនពួនអាត្មាជាន់ទី២ ដំបូងគេនៅក្រុងភ្នំពេញ

តោះផឹកកាហ្វេ គឺជាឃ្លាសាមញ្ញប្រចាំថ្ងៃមួយ ដែលមនុស្សម្នារក្នុងទីក្រុងភ្នំពេញបានស៊ាំជាមួយទៅហើយ។ មិនថាព្រឹក ថ្ងៃត្រង់ រសៀល ល្ងាច គឺហាងកាហ្វេនៅតែជាកន្លែងដែលពេញនិយមបំផុតសម្រាប់ការជួបជុំ ពិភាក្សាការងារ រហូតដល់អ្នកខ្លះ លែងចេះធ្វើការនៅកន្លែងធ្វើការ ហើយទាញតែ Laptop មកអង្គុយធ្វើការបណ្តើរ ទទួលទានកាហ្វេ​ និងអាហារសម្រន់បណ្តើរនៅតាមហាងកាហ្វេផ្សេងៗ ព្រោះថាទីក្រុងភ្នំពេញសព្វថ្ងៃនេះ បើនិយាយអំពីហាងកាហ្វេវិញ គឺថារាប់រយទៅហើយ។ បច្ចុប្បន្នហាងកាហ្វេ…

5 years ago

បង្វិលផង ជ្រលក់ផង «មូល មូល ប៊ីប៊ីឃ្យូ» ភេសជ្ជៈថ្មីនៅហ៊ីកា

លើកនេះ Heekcaa បានពញ៉ាក់អារម្មណ៍អតិថិជនដែលនិយមញ៉ាំ Bubble Tea ប្លែកខុសរាល់ដង គឺចេញលក់នូវភេសជ្ជៈតាមរដូវកាលមួយប្រភេទ ទាំងឈ្មោះ ទាំងរូបរាង និងរសជាតិ គឺពិតជាគួរឲ្យទាក់ទាញជាមួយនឹងរូបមន្តពិសេសតែម្តង ដែល Eatery រឿងញ៉ាំរឿងធំ បានភ្លក្សផ្ទាល់មាត់ នោះគឺ “Heekcaa Mool Mool BBQ”…

5 years ago

បង្វិលពេល ទៅផឹកកាហ្វេ លេងអុក សម័យសង្គមរាស្ត្រនិយមនៅ «ហាងកាហ្វេ ១៩៦៧»

ហាងកាហ្វេ ១៩៦៧ ជាតៀមកាហ្វេតូចច្រឡឹងមួយដែលដើមកំណើតត្រឹមជាកាហ្វេតាមរទេះ មានការគាំទ្រតិតក់ៗ រហូតបានបង្កើតជាហាងមួយ ស្ថិតនៅម្តុំផ្សារឌុយម៉ិច ដែលមានដាក់តាំងរបស់របរចាស់ៗហើយ និងផ្តល់នូវបទពិសោធន៍នៃការទទួលទានកាហ្វេ ជាមួយបរិយាកាសបែបសម័យសង្គមរាស្រ្តនិយម នាទសវត្សរ៍ទី៦០។ ហាងកាហ្វេ ១៩៦៧ ជាហាងតូចមែន តែខ្លឹម ព្រោះថាបើសិនជាក្រឡែកទៅមើលការតុបតែង លំអរហាងវិញគឺដូចសល់ពីសង្គមតែម្តង ជាមួយហ្នឹងវត្ថុបុរាណផ្សេងៗ មានជាអាទិ៍៖ ទូរស័ព្ទបង្វិលលេខ ទូរទស្សន៍ចាស់…

5 years ago

ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ UrHobby House

ផឹកកាហ្វេបណ្តើរ ផ្តុំមនុស្សយន្ត Gundam បណ្តើរ នៅ UrHobby House ប្លែកអត់? សម័យកាលកាន់តែដើរទៅមុខការអភិវឌ្ឍកាន់តែរីកចម្រើន កន្លែងញ៉ាំ និងផ្សារទំនើបបានបើករីកដុះដាលដូចផ្សិត ចំណែកឯ ហាងកាហ្វេវិញគឺឈរនៅលំដាប់ទីមួយតែម្តង ហើយហាងកាហ្វេដែលបើកមកមាន concept ប្លែកៗ គឺជា trend មួយដែលកំពុងតែពេញនិយមនៅកម្ពុជាយើង ដែលអាចទាក់ទាញអតិថិជនមកញ៉ាំកាហ្វេ…

6 years ago