ធ្លាក់ខ្យល់អ៊ីចឹងអី រក្សាកម្តៅក្នុងខ្លួនជាមួយ Manuka Honey Ginger Black Tea និង Smoked Butterscotch Latte ហ្អី!

ឃើញថាតាំងតែពីចុងឆ្នាំចាស់ ដល់ដើមឆ្នាំថ្មីនេះ អាកាសធាតុហាក់ដូចជាប្លែក ជាមួយជំនោរ ខ្យល់ធ្លាក់រំភើយ ដែលតម្រូវឲ្យយើងចេះមើលថែសុខភាពផ្ទាល់ខ្លួនយើងអោយបានល្អ។ ទន្ទឹមនឹងបំរែបំរួលអាកាសធាតុនេះ Starbucks ដែលជាហាងកាហ្វេដ៏ពេញនិយម ក៏បានបញ្ចេញនូវភេសជ្ជៈថ្មីរបស់ខ្លួនផងដែរ សម្រាប់អ្នកទាំងអស់គ្នាដែលនិយមភេសជ្ជៈសុខភាព នោះគឺ Manuka Honey Ginger Black Tea និង Smoked Butterscotch…

5 years ago

ទំពារទឹកកកឈូស រំឭកអនុស្សាកាលពីក្មេងៗ នៅ Moto Café

ធ្លាប់ដែលរំលឹករឿងកាលពីក្មេង អង្អុយញ៉ាំទឹកកកឈូសជាមិត្តភក្ដិនិយាយគ្នាលេងឬអត់? ពិតជាអនុស្សាវរីយ៍ ដ៏មានន័យមួយសម្រាប់យើង តែឥឡូវ​សម័យកាលកាន់តែទំនើបទៅៗ មិនបាច់អង្គុយនៅតូប ឬក៏ទឹកកកឈូសតាមម៉ូតូ អីទៀតទេ ចាំរឿងញ៉ាំរឿងធំ ណែននាំឲ្យស្គាល់ហាងមួយកន្លែងដែលអាចធ្វើអោយអ្នកនឹកឃើញពេលវេលា និងអារម្មណ៍ពេលញ៉ាំទឹកកកឈូសកាលនៅក្មេងៗ នោះគឺហាង Moto Café។ ហាង Moto Café ជាហាងមួយដែលមើលទៅមានសភាពដូចជាហាងមួយរាង vintage បន្តិច…

5 years ago

មកភ្លក្សជម្រើសសំបកឈីសថ្មី ខាំទាញៗនៅ Domino’s Pizza

អ្នកដែលចូលចិត្តអាហារបែបអឺរ៉ុប នរណាដែលមិនស្គាល់ ភីហ្សា ហើយបើនិយាយដល់ភីហ្សាអ៊ីចឹង អារម្មណ៍ក៏នឹកឃ្លាន Domino’s Pizza មួយរំពេចតែម្តង។ ឥឡូវ Domina’s Pizza ក៏បានចេញលក់នូវសំបកភីហ្សាថ្មីដោយមាន 2រសជាតិ គឺ សំបកភីហ្សា ឆេដាឈីស ( Cheddar Cheese )…

5 years ago

ប្លែកភ្នែក ប្លែកមាត់ មកភ្លក្សសាច់អាំងកូរ៉េ & Soju Boom លើទូរថភ្លើង

សម័យនេះហាងសាច់អាំងប្លែកៗនិងទំនើបៗមានច្រើនណាស់។ ដោយឡែក កាលពីពេលថ្មីៗនេះនៅម្តុំ ទួលគោកយើងនឹង យើងឃើញមានវត្តមានហាងសាច់អាំងបែបកូរ៉េថ្មីមួយដែលមានឈ្មោះថា Gogi Train Korean BBQ ហើយនេះជាសាខាថ្មីស្រឡាងតែម្ដងរបស់ Gogi ។  ហាងសាច់អាំង Gogi Train Korean BBQ សាខាថ្មីមួយនេះ នឹងធ្វើឲ្យលោកអ្នកពេញចិត្តពេញបេះដូងជាមួយបរិយាកាសប្លែកភ្នែក គួរឲ្យចាប់អារម្មណ៍…

5 years ago

«សម័យសេនា» សុវត្ថិភាពលើដងផ្លូវ ផ្សាភ្ជាប់និងសិល្បៈបុរាណខ្មែរ

សុវត្ថិភាពលើដងផ្លូវគឺជាប្រធានបទមួយក្តៅកកុកមួយ នៅក្នុងសង្គមខ្មែរ។ ប្រជាជនរាប់លានអ្នក ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជាតាមបណ្តាភូមិ ស្រុក នានាក្នុងប្រទេស តែងប្រទះឮនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលច្រើនកើតឡើងដោយទង្វើធ្វេសប្រហែសរបស់អ្នកបើកបរ ខ្លះនៅមិនទាន់ឲ្យតម្លៃលើការពាក់មួកការពារសុវត្ថិភាព។ ដែលនេះហើយជាកត្តាដែលជម្រុញឲ្យលោក បូ សកលកិត្យា ដែលជាយុវជនខ្មែរមួយរូបដែល ស្រលាញ់ និងមាននិស្ស័យជាមួយសិល្បៈ បើកសិក្សាអំពីបញ្ហាខាងលើ ដោយលោកមានគំនិត ចង់យកសិល្បៈក្បាច់បុរាណរបស់ខ្មែរ មកច្នៃជាមួយនឹង…

5 years ago

ដឹងតែត្រូវចិត្តហើយ ផឹកកាហ្វេលេងជាមួយឆ្មាគ្រប់ពូជគ្រប់អម្បូរនៅ CHHMA Catfé

នរណាខ្លះចូលចិត្តឆ្មា ខ្នក់ខ្នាញ់ជាមួយឆ្មាខ្លះ? អ្នកខ្លះចូលចិត្តឆ្មា ប៉ុន្តែផ្ទះចង្អៀត ឬក៏សមាជិកក្នុងក្រុមគ្រួសារមិនគាំទ្រក្នុងការចិញ្ចឹមសត្វ។ អ៊ីចឹងថ្ងៃនេះយើងនឹងណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់កន្លែងពិសេសមួយកន្លែងសម្រាប់អ្នកស្រឡាញ់ឆ្មាគឺ ហាង CHHMA Catfe ។ ហាង Chhma Catfe មួយនេះគឺជាហាងកាហ្វេដែលលើសពីការមកផឹកកាហ្វេ ព្រោះថានៅទីនេះមានឆ្មាស្អាតៗសម្រាប់លេងជាមួយយើងថែមទៀតផង មិនត្រឹមតែមានឆ្មាច្រើនប្រភេទនោះទេ តែក៏មាន Soda Smoothie និង…

5 years ago